បាត់ដំបង÷នារសៀលថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់តំណាង វរសេនីយ៍ឯក ដួង ស៊ីណែត ស្នងការរងផែនការងារធនធានមនុស្ស លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ នាយការិយាល័យបុគ្គលិក និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកា របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ចំនួន ២,០០០,០០០រៀល ជូនលោកវរសេនីយ៍ឯក សន និល អធិការ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ កែ ស៊ីនួន ។
ក្នុងឱកាសនោះផងដែរ លោករសេនីយ៍ឯកដួង ស៊ីណែត ស្នងការរងផែនការងារធនធានមនុស្ស លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ និងសហការី បានជូនពរលោកវរៈសេនីយ៍ឯក សន និល អធិការនគរបាលស្រុក រតនៈមណ្ឌល ឲ្យឆាប់ជាសះស្បើយពីជំងឺ និងចូលបម្រើការជូនអង្គភាព ដើម្បីរក្សាសន្តិសុខណៈផ្នត់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តដែលលោកទទួលខុសត្រូវ។

