បន្ទាយមានជ័យ÷ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២១:១០នាទី
អនុវត្តន៍តាមបទបញ្ជា យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ចំនួន០៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី លី ស៊ាងយ៉ាង មេបញ្ជការរងទទួលដឹកនាំការងារប៉ុស្ដិ៍ស្ពានម៉ាឡៃ ដោយមានការចូលរួម សហការពីកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងផ្នែកសឹករងម៉ាឡៃ បានទប់ស្កាត់ជនជាតិបរទេស លួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ដើម្បីរកការងារធ្វើ ចំនួន០៩នាក់ (ស្រី០២នាក់) ក្នុងនោះ ជនជាតិចិន ចំនួន០៥នាក់(ប្រុស) និងជនជាតិភូមាចំនួន០៤នាក់ (ស្រី០២នាក់) នៅត្រង់ចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ករណីខាងលើ កម្លាំងស្ថាប័នពាក់ព័ន្ធ បានប្រគល់បន្តឱ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

