ភាពកំសោយនៃការអនុវត្តច្បាប់ ករណីមន្ត្រីនគរបាលស្រុកមេមត់ បណ្ដែត បណ្ដោយឲ្យល្បែងស៊ីសងជល់មាន់យ៉ាងគគ្រឹកគគ្រេង និងករណីប្រើអំពើហិង្សាលើអ្នកសារព័ត៌មាន?
ខេត្តត្បូងឃ្មុំ÷សេចក្តីរាយការណ៍ និងការលាតត្រដាងការពិតពីសំណាក់អ្នកសារព័ត៌មាន បានបង្ហាញយ៉ាងច្បាស់អំពីភាពអសកម្ម និងការបណ្តែតបណ្តោយរបស់អាជ្ញាធរមានសមត្ថកិច្ចស្រុកមេមត់ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃ។ សកម្មភាពល្មើសច្បាប់ និងអំពើហិង្សាដែលបានកើតឡើងបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។១.ប្រតិការណ៍នៃការរំលោភបំពាន និងប្រើអំពើហិង្សាលើអ្នកសារព័ត៌មាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុន គីមម៉េង ចាងហ្វាងគេហទំព័ររស្មីកោះធំ បានចុះទៅយកព័ត៌មាន និងបានរាយការណ៍អំពីទីតាំងល្បែងស៊ីសងមួយកន្លែង ដែលកំពុងដំណើរការយ៉ាងរលូនក្នុងចំការកៅស៊ូ ស្ថិតក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មុនពេលដែលកម្លាំងសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ ស្រាប់តែលេចមុខក្រុមអ្នកកាងល្បែង (ប្រុស-ស្រី ៦ទៅ៧នាក់) បានប្រើប្រាស់អំពើហិង្សា និងវាយដំលើលោក អ៊ុន គីមម៉េង យ៉ាងដំណំ បណ្តាលឱ្យរងរបួស។ បច្ចុប្បន្ន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចរាល់ហើយទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីស្វែងរកយុត្តិធម៌។២.ការរិះគន់ស៊ីជម្រៅទៅលើការទទួលខុសត្រូវ របស់អាជ្ញាធរ ភាពអសកម្មនៃការបណ្ដែតបណ្ដោយ ការដែលទីតាំងល្បែងស៊ីសងអាចបើកដំណើរការបានយ៉ាងគគ្រឹកគគ្រេង ក្នុងពេលដែលរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង Read more










