ពិតជាសម្បូរបែបមែនបទល្មើសនេសាទនៅខេត្តតាកែវ រីកដូចផ្សិត នៅក្នុងស្រុកបុរីជលសា ខណៈមានមន្ត្រី កងរាជអាវុធហត្ថម្នាក់ ជាអ្នកសម្របសម្រួល
ខេត្តតាកែវ ៖ យោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុកចុះផ្សាយយ៉ាងព្រមព្រាតបទល្មើសនេសាទនៅក្នុងខេត្តតាកែវ ស្រុកបុរីជលសារ ក៏ដូចជាប្រជានេសាទ ជាលក្ខណៈគ្រួសារ បានអោយដឹងថា បទល្មើសនេសាទគ្រប់ប្រភេទ កំពុងបណ្ដែតខ្លួន នៅលើផ្ទៃទឹក រីកដូចផ្សិត បានបង្អួតភ្នែកភ្ញៀវជាតិ និង អន្តរជាតិ មហាជន ពិសេសអាជ្ញាធរសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធ ក្នុងស្រុកបុរីជលសា ខេត្តតាកែវ ដោយអ្នកប្រព្រឹត្តបទល្មើសនេសាទនេះ ទំនងជាមានខ្នងបង្អែកធំរឹងមាំ សម្បើមណាស់ហើយមើលទៅ ទើបមិនមានអាជ្ញាធរ ឬសមត្ថកិច្ចជំនាញ ចុះទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពសោះឡើយ។សូមជម្រាបថា បទល្មើសនេសាទ នៅក្នុងស្រុកបុរីជលសា ខេត្តតាកែវ មិនមែនទើបតែ កើតមានឡើងនៅក្នុងឆ្នាំនេះនោះទេ? បទល្មើសនេសាទនេះ បានកើតឡើងស្ទើរ គ្រប់ចៅហ្វាយខេត្តតាកែវ ដោយមហាជន បានលើកឡើងថា ហេតុអ្វីបានជា អាជ្ញាធរនិងសមត្ថកិច្ចជំនាញ មិនមានការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនេះ ដើម្បីឲ្យហ្វូងមច្ឆាជាតិគង់វង្សបានយូរអង្វែង។ ប្រភពខាងលើ Read more










