ក្រុមមុខសញ្ញា ដែលសកម្មដេញកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋ ត្រូវនគរបាលក្រុងតាខ្មៅ សហការជាមួយ នគរបាលស្រុកស្អាង ឃាត់ខ្លួនបានហើយ
កណ្តាល÷អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយ នគរបាលស្រុកស្អាង ស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ ៤នាក់ យោងតាមការសាកសួរក្រុមជនសង្ស័យបានសារភាពថាពួកគេតែងនាំគ្នាជិះម៉ូតូ២-៣គ្រឿង តាមតំបន់ស្ងាត់ៗយប់ជ្រៅ បើឃើញនរណាអាចជាឪកាស គឺក្រុមពួកគេនឹងដេញតាមកាប់ដើម្បីប្លន់យកម៉ូតូ ទូរស័ព្ទ ជាក់ស្តែងនៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ម៉ោង០១និង៣០នាទីចំណុច ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រុមខាងលើបានធ្វើសកម្មភាព ភ្លាមៗត្រូវនគរបាលជំនាញដឹកនាំកម្លាំងចេញអន្តរាគន៍ឃាត់ខ្លួនជាបន្តរបន្ទាប់ ដោយជនសង្ស័យទាំង៤នាក់មានដូចជា១ឈ្មោះ ចេង សីហា ភេទប្រុស អាយុ២៩ឆ្នាំ ភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល២ឈ្មោះ ថន Read more










