កណ្តាល÷អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយ នគរបាលស្រុកស្អាង ស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ ៤នាក់ យោងតាមការសាកសួរក្រុមជនសង្ស័យបានសារភាពថាពួកគេតែងនាំគ្នាជិះម៉ូតូ២-៣គ្រឿង តាមតំបន់ស្ងាត់ៗយប់ជ្រៅ បើឃើញនរណាអាចជាឪកាស គឺក្រុមពួកគេនឹងដេញតាមកាប់ដើម្បីប្លន់យកម៉ូតូ ទូរស័ព្ទ ជាក់ស្តែងនៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ម៉ោង០១និង៣០នាទីចំណុច ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រុមខាងលើបានធ្វើសកម្មភាព ភ្លាមៗត្រូវនគរបាលជំនាញដឹកនាំកម្លាំងចេញអន្តរាគន៍ឃាត់ខ្លួនជាបន្តរបន្ទាប់ ដោយជនសង្ស័យទាំង៤នាក់មានដូចជា
១ឈ្មោះ ចេង សីហា ភេទប្រុស អាយុ២៩ឆ្នាំ ភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល
២ឈ្មោះ ថន ពិសិដ្ឋ ហៅព្រះ ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (ធ្លាប់ជាប់ពន្ធនាគារចំនួន២ឆ្នាំ ក្នុងករណី គ្រឿងញៀន)
៣ឈ្មោះ យ៉ាន វិបុល ហៅក្រហម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០៣ឆ្នាំក្នុងករណី លួចមានស្ថានទម្ងន់ទោស កាប់ប្លន់)
៤ឈ្មោះស្រ៊ិន បូរ៉ាន់ហៅអាក្របី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ១ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។
បច្ចុប្បន្នជន សង្ស័យបានបញ្ជូនកម្លាំងជំនាញសំណុំរឿងដើម្បីចាត់កាបន្តតាមនីតិវិធីនៃច្បាប់ ។

