ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ  មេបញ្ជាការបានចាត់កម្ម ក្រុមការងារយ៉េនឌ័រ តំបន់ប្រតិបត្តិការសឹករងកោះកុង ចុះសួរសុខទុក្ខ យោធិន កំពុងសម្រាកលំហែមាតុភាព ចំនួន២ រូប

ខេត្តកោះកុង៖ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានចាត់តាំង ក្រុមការងារយ៉េនឌ័រ ដឹកនាំដោយ កញ្ញាវរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង និងបាននាំយកថវិកា និងសម្ភារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ជូនលោកស្រីនាយចំណង់ សុខ ស្រីណយ ជំនួយការគិលានដ្ឋាន និងលោកស្រីពលបាលត្រី មាស អេឡែត ជំនួយការ លេខាធិការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកោះកុង ដែលទើបសម្រាលកូនរួច នៅតាមគេហដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះផងដែរកញ្ញា វរសេនីយ៍ឯក ប៉ែន សុភាព បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឧត្តមសេនីយ៍មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង ជាពិសេសតែងតែយកចិត្តទុកដាក់ថែទាំមើលការខុសត្រូវទាំងស្មារតី និងសម្ភារសម្រាប់ជួយសម្រាលដល់សុខទុក្ខកូនចៅយោធិនទាំងអស់ទូទាំងកងឯកភាព ដែលមានធុរៈផ្សេងៗកន្លងមកដោយមិនបានរើសអើងពីឋានៈតួនាទី និងភារកិច្ចអ្វីឡើយ។ កញ្ញាវរសេនីយ៍ឯកបាន លើកឡើងបន្ថែមថាថវិកាទាំងនេះ វាអាចជួយសម្រាលដោះស្រាយដល់ការចំណាយបានមួយផ្នែកផងដែរ និងសុំឱ្យខិតខំថែទាំសុខភាពផងដែរ។