នគរបាលព្រហ្មទណ្ឌបង្ក្រាបមុខសញ្ញាចោរកម្មកាច់សោម៉ូតូ និងទទួលផលចោរកម្មឃាត់ខ្លួនជនសង្ស័យ ៨នាក់បញ្ជូនទៅតុលាការ
ខេត្តបន្ទាយមានជ័យ÷ កម្លាំងនគរបាលជំនាញផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (កាច់សោរកម៉ូតូ) និងទទួលផលចោរកម្ម ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៨នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រី នូជីវ័ន ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យតែម្តង។ លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖១. ម៉ូតូម៉ាកស្កុបពី (Scoopy) ពណ៌ទឹកក្រូច គ្មានស្លាកលេខ ១គ្រឿង (ជារបស់ជនរងគ្រោះ)។២. ម៉ូតូម៉ាក Honda C125 Read more










