ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ ជំរុញការដោះស្រាយពលករត្រឡប់ពីក្រៅប្រទេស

​ខេត្តប៉ៃលិន÷នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រីបណ្ឌិត បាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីពិនិត្យលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្ត។​កិច្ចប្រជុំបានផ្ដោតសំខាន់លើចំណុចស្នូលចំនួន ៣ រួមមាន៖​ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣។​ពិនិត្យ និងអនុម័តរបាយការណ៍ការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត។​ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន។​ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត បានស្រីមុំ បានផ្ដល់អនុសាសន៍ណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុង-ស្រុក នូវចំណុចគន្លឹះដូចខាងក្រោម៖ ដោះស្រាយក្រោមបញ្ហាពលរដ្ឋឲ្យទាន់ពេល មិនត្រូវទុកបញ្ហាចោលនោះទេ ត្រូវឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋឱ្យបានរហ័ស។គគាំទ្រពលករមកពីក្រៅប្រទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើជីវភាព និងសុខទុក្ខរបស់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ដោយជួយសម្របសម្រួលស្វែងរកការងារធ្វើជូនពួកគាត់។ពង្រឹងសេវាសាធារណៈ បន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាឱ្យមានប្រសិទ្ធភាពខ្ពស់។ការវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍ លោលោកជា ចាន់ឌិ Read more

ឯកឧត្តម កែវ វណ្ណថន ប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការ បន្តនិរន្តរភាពយុទ្ធនាការ ទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញ ជា អធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ ទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេក វិទ្យា (Online Scams) នៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងបូកសរុបលទ្ធផលនៃការចាត់តាំងការអនុវត្ត គោលនយោ បាយ «ភូមិឃុំសង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី៦ ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុម ប្រឹក្សាខេត្ត, លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត, តំណាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, Read more

​បែកធ្លាយរឿង ចម្រងចម្រាស់ ទុរេន នាំចូល ពីប្រទេសថៃ តើមន្ត្រី “គ្រាប់ល្ពៅស្ងោរ”មន្ទីរកបប ខេត្តបាត់ដំបងមានអ្វីលាក់បាំង?

​ខេត្តបាត់ដំបង÷ បញ្ហានាំចូលទុរេនពីប្រទេសថៃដោយខុសច្បាប់ តាមរយៈច្រកព្រំដែនក្នុងខេត្តបាត់ដំបង កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។ បន្ទាប់ពីមានការទម្លាយការពិតពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «អា ឡែន» (ឈ្មោះពិត លឿន សាក់ឡែន) ថាតើអាជ្ញាធរ និងមន្ត្រីជំនាញ ជាពិសេសមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង ដែលមហាជនបានដាក់រហស្សនាមថា “មន្ត្រីគ្រាប់ល្ពៅស្ងោរ” នឹងមានចំណាត់ការបែបណា ចំពោះមុខការកុហកបោកប្រាស់មហាជនកន្លងមក? ហហេតុការណ៍ផ្ទុះការសង្ស័យនិងការសារភាពរបស់ម្ចាស់គណនី​រឿងរ៉ាវនេះបានចាប់ផ្តើមនៅពេលដែលមានការផ្សព្វផ្សាយ និងការទម្លាយសារសំឡេងនៅលើបណ្ដាញសង្គម ដោយបញ្ជាក់ច្បាស់ថា ផ្លែទុរេនដែលដាក់លក់នៅផ្សារភូពុយ ខេត្តបាត់ដំបង គឺត្រូវបាននាំចូលពីប្រទេសថៃ តាមច្រកកាប៊ីន។ ប៉ុន្តែផ្ទុយទៅវិញ មុនពេលការសារភាពនេះ មន្ត្រីជំនាញបានអះអាង និងផ្សព្វផ្សាយប្រាប់មហាជនថា ទុរេនទាំងនោះនាំមកពីខេត្តកំពង់ចាម ដែលជាហេតុធ្វើឱ្យមហាជនផ្ទុះកំហឹង និងចោទប្រកាន់ថា មន្ត្រីជំនាញកំពុងលាក់បាំងការពិត និងមានចេតនាបោកប្រាស់សាធារណជន។ ​យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះនៅថ្ងៃទី ៤ Read more

ភាពកំសោយនៃការអនុវត្តច្បាប់ ករណីមន្ត្រីនគរបាលស្រុកមេមត់ បណ្ដែត បណ្ដោយឲ្យល្បែងស៊ីសងជល់មាន់យ៉ាងគគ្រឹកគគ្រេង និងករណីប្រើអំពើហិង្សាលើអ្នកសារព័ត៌មាន?

​ខេត្តត្បូងឃ្មុំ÷សេចក្តីរាយការណ៍ និងការលាតត្រដាងការពិតពីសំណាក់អ្នកសារព័ត៌មាន បានបង្ហាញយ៉ាងច្បាស់អំពីភាពអសកម្ម និងការបណ្តែតបណ្តោយរបស់អាជ្ញាធរមានសមត្ថកិច្ចស្រុកមេមត់ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃ។ សកម្មភាពល្មើសច្បាប់ និងអំពើហិង្សាដែលបានកើតឡើងបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។១.ប្រតិការណ៍នៃការរំលោភបំពាន និងប្រើអំពើហិង្សាលើអ្នកសារព័ត៌មាន​នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុន គីមម៉េង ចាងហ្វាងគេហទំព័ររស្មីកោះធំ បានចុះទៅយកព័ត៌មាន និងបានរាយការណ៍អំពីទីតាំងល្បែងស៊ីសងមួយកន្លែង ដែលកំពុងដំណើរការយ៉ាងរលូនក្នុងចំការកៅស៊ូ ស្ថិតក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ​មុនពេលដែលកម្លាំងសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ ស្រាប់តែលេចមុខក្រុមអ្នកកាងល្បែង (ប្រុស-ស្រី ៦ទៅ៧នាក់) បានប្រើប្រាស់អំពើហិង្សា និងវាយដំលើលោក អ៊ុន គីមម៉េង យ៉ាងដំណំ បណ្តាលឱ្យរងរបួស។ ​បច្ចុប្បន្ន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចរាល់ហើយទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីស្វែងរកយុត្តិធម៌។២.ការរិះគន់ស៊ីជម្រៅទៅលើការទទួលខុសត្រូវ របស់អាជ្ញាធរ ភាពអសកម្មនៃការបណ្ដែតបណ្ដោយ  ការដែលទីតាំងល្បែងស៊ីសងអាចបើកដំណើរការបានយ៉ាងគគ្រឹកគគ្រេង ក្នុងពេលដែលរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង Read more

គណៈបញ្ជាការខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសដែលធានាដល់សន្តិសុខជូនប្រជាពលរដ្ឋ

ខេត្តប៉ៃលិន៖ រាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់ឱ្យសមត្ថកិច្ចចម្រុះ បន្តដាក់គោលដៅ ត្រួតពិនិត្យតាមដងផ្លូវជាតិលេខ ៥៧ និងលេខ៥៩ ដោយគ្មានថ្ងៃកំណត់ ដើម្បីត្រួតពិនិត្យគ្រប់គ្រង និងទប់ស្កាត់លើជន បរទេស ខុស ច្បាប់ ដែលធ្វើដំណើរចូលមកក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជា ពិសេស ទប់ ស្កាត់ ការ លួចបង្កប់បទល្មើសបច្ចេកវិទ្យា(Online Scam) ក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ ធ្នាប់ជូន ប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសទាំង នេះ រហូតអស់ពី ប្រទេសកម្ពុជា។ ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា Read more

រដ្ឋបាលខេត្តបាត់ដំបង បន្តជំរុញការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាព អចលនវត្ថុ និងលើកកម្ពស់ជីវភាព

ខេត្តបាត់ដំបង÷ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសុខ លូ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ។ ​ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញអមដំណើរដោយ លោកវរសេនីយ៍ឯក ប៉ោ វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណផ្សារត្នោតជូរ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ​ការផ្ដល់សិទ្ធិស្របច្បាប់÷ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការបង្ខិតសេវាសាធារណៈឱ្យកៀកនឹងពលរដ្ឋ ដើម្បីធានាបាននូវសិទ្ធិលើកម្ចាស់ដីធ្លីស្របច្បាប់ និងបង្កើនភាពជឿជាក់លើការគ្រប់គ្រងអចលនវត្ថុ។ Read more

ទឹកចិត្តមហាសាល!ឯកឧត្ដម សុខ លូ ចុះដល់មូលដ្ឋាននាំយកអំណោយកាកបាទក្រហមចែកជូនពលរដ្ឋ១៧២គ្រួសារដើររងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុករុក្ខគីរី

​ខេត្តបាត់ដំបង÷ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៧២គ្រួសារ ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។ សសកម្មភាពមនុស្សធម៌និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ​នៅក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមសុខ លូ បានបង្ហាញនូវមនោសញ្ចេតនាឈឺឆ្អាល និងក្តីអាណិតអាសូរយ៉ាងពន្លឹកចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ។ សកម្មភាពចុះផ្ទាល់ដល់មូលដ្ឋានរបស់ឯកឧត្តម មិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេង បង្ហាញឱ្យឃើញនូវគុណសម្បត្តិដ៏ឧត្តុង្គឧត្តមក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ដែលតែងតែនៅក្បែរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ស្របតាមទិសស្លោករបស់កាកបាទក្រហម ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា”។ទិន្ននៃការរងគ្រោះ​យោងតាមរបាយការណ៍ គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះបានបង្កផលប៉ះពាល់ដល់ឃុំចំនួន ៥ និងភូមិចំនួន ២២ ក្នុងស្រុករុក្ខគីរី ដែលក្នុងនោះរួមមាន៖​ផ្ទះរងគ្រោះសរុប៖ ១៧២ខ្នង​រលំទាំងស្រុង៖ ០៧ខ្នង​ខូចខាតធ្ងន់ធ្ងរ៖ ៦៦ខ្នង​ខូចខាតដោយអន្លើ៖ Read more

សមត្ថកិច្ចនគរបាល ជំនាញបង្ក្រាបសម្បុកគ្រឿងញៀន និងឃាត់ ខ្លួនជនសង្ស័យ ៣ នាក់ “ខ្មែរ ថៃ”បញ្ជូនទៅតុលាការ

​ខេត្តបន្ទាយមានជ័យ÷ក្រោមការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយជោគជ័យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ សសកម្មភាពបង្ក្រាបនិងការឃាត់ខ្លួន ​កិច្ចប្រតិបត្តិការដ៏សកម្មនេះ ដឹកនាំដោយ លោកវរៈសេនីយ៍ត្រី ធិន សិន ដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន ដោយមានការសហការយ៉ាងស្អិតរមួតជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ កម្លាំងជំនាញបានចុះឆែកឆេរទីតាំងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ប្រុស ២នាក់ និងស្រី ១នាក់) រួមមាន៖១. ឈ្មោះ សួន ឃុន (ខ្មែរ) ភេទប្រុស អាយុ ៣៩ឆ្នាំ។២. ឈ្មោះ ភិក Read more

លោកជំទាវបានស្រីមុំអញ្ជើញពិនិត្យការសាងសង់រូបសំណាក់ព្រះវិស្ណុដៃ៨ដើម្បីលើកម្ពស់សោភ័ណភាពនិងសក្ការៈក្រុងប៉ៃលិន ​ខេត្ត

ប៉ៃលិន÷នាត្រីមាសទី២ នៃឆ្នាំ២០២៦ នេះ មុខមាត់ថ្មីនៃក្រុងប៉ៃលិនកាន់តែមានភាពលេចធ្លោ។ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងាររបស់ក្រុមជាងចម្លាក់ ក្នុងការរៀបចំរូបសំណាក”ព្រះវិស្ណុដៃ៨” ​រូបសំណាកដ៏ស្កឹមស្កៃនេះ នឹងត្រូវដាក់តម្កល់នៅរង្វង់មូលថ្មី លើកំណាត់ផ្លូវជាតិលេខ ៥៧ ត្រង់ចំណុចផ្លូវបំបែកជាបួន (វត្តអូរច្រា) ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ការរៀបចំនេះ ធ្វើឡើងក្នុងគោលបំណង៖ លលើកកម្ពស់សោភ័ណភាព បង្កើនភាពទាក់ទាញ និងអត្តសញ្ញាណវប្បធម៌សម្រាប់ក្រុងប៉ៃលិន។ សុវត្ថិភាពចរាចរណ៍÷សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការរៀបចំរង្វង់មូលឱ្យមានរបៀបរៀបរយ។ យោងតាមជំនឿក្នុងសាសនាព្រហ្មញ្ញ-ហិណ្ឌូ និងសិល្បៈខ្មែរបុរាណ ព្រះវិស្ណុដៃ៨ គឺជាសញ្ញាក្បាច់នៃអំណាចសក្ការៈខ្ពស់បំផុត ដែលតំណាងឱ្យការការពារលោកទាំង ៨ ទិស និងការគ្រប់គ្រងសកលលោកឱ្យស្ថិតក្នុងធម៌។ វត្ថុសក្ការៈទាំង ៨ នៅក្នុងព្រះហត្ថនីមួយៗ រួមមានអត្ថន័យដូចជា៖ ​តំណាងឱ្យយុត្តិធម៌ Read more

សមត្ថកិច្ចចំរុះស្រុកកំរៀងបង្ក្រាបបារីគេច ពន្ធឆ្លងដែនចូលទៅប្រទេសថៃ បានតែវត្ថុតាងគគោក តែជួនល្មើសគេចខ្លួនបានដោយសុវត្ថិភាព តើជាការបង្ក្រាបពិតប្រាកដឬគ្រាន់តែជាការសម្ដែងបង្គ្រប់កិច្ច?

​ខេត្តបាត់ដំបង÷ សំណួរដដែលៗដែលមហាជនតែងតែសួរទៅកាន់សមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនគឺ «ចុះមនុស្សទៅណាអស់ហើយ?»។ ជាក់ស្តែង ក្នុងប្រតិបត្តិការបង្ក្រាបការនាំបារីគេចពន្ធឆ្លងដែនទៅប្រទេសថៃ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចដកហូតបានសម្ភារៈជាច្រើន ប៉ុន្តែជនល្មើស និងមេខ្លោង នៅតែអាចគេចខ្លួនបានដោយសុវត្ថិភាព ដែលរឿងនេះកំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ វវត្ថុតាងនៅនឹងភ្នែក តែជនល្មើសនៅក្បែរប្រជាក្បែរ មើលមិនឃើញ?​យោងតាមសេចក្តីរាយការណ៍ កម្លាំងចម្រុះដឹកនាំដោយ លោកវរសេនីយ៍ឯក អ៊ិន កុល មេបញ្ជាការវរសេនីយ៍ការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្លាំងកងពលលេខ៥៣ និងយោធាវរៈ៥០៤ បានចុះប្រតិបត្តិការនៅចំណុចស្ពានឈើ (ផ្ទះតាយួន) ក្នុងភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង។ ជាលទ្ធផល សមត្ថកិច្ចដកហូតបាន៖​បារីគេចពន្ធ÷ចំនួន ៦០ ប៊ិច​មធ្យោបាយដឹកជញ្ជូន÷រទេះរុញ ០៥គ្រឿង, កូនត្រាក់ទ័រ ០១គ្រឿង និងម៉ូតូ ០៦គ្រឿង។​ទោះបីជាវត្ថុតាងទាំងនេះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំរៀងក៏ដោយ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជន «ហួសចិត្ត» Read more