នគរបាលស្រុកសំពៅលូន ត្រៀមលក្ខណៈជានិច្ច៖ ពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណា
ស្រុកសំពៅលូន៖ ដើម្បីធានាបាននូវភាពសុខសាន្ត និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ចិន និងវៀតណាម ឆ្នាំ២០២៦ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ កងកម្លាំងនគរបាលស្រុកសំពៅលូន បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។នៅព្រឹកថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អ៊េងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចាត់តាំងឱ្យ លោកវរសេនីយ៍ទោ គង់ តូ អធិការរងទទួលផែនការងារសេនាធិការ ដឹកនាំកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអធិការរងផែនជំនាញពាក់ព័ន្ធ, លោក-លោកស្រី នាយ_នាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦ឃុំ ចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកសំពៅលូន។ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលស្រុកសំពៅលូនតែងតែបង្ហាញនូវ៖ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់៖ មិនថាថ្ងៃឈប់សម្រាក Read more




