ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អមដំណើររដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរនគរបាល យី សុថាត់ ដែលបានពលីក្នុងបុព្វហេតុជាតិ
ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក។ការលះបង់ដ៏ខ្ពង់ខ្ពស់ដើម្បីមាតុភូមិលោកវរសេនីយ៍ទោ យី សុថាត់ គឺជាវីរនគរបាលមួយរូបដែលបានរងរបួសធ្ងន់ត្រង់ផ្នែកក្បាល ដោយសារអំបែងគ្រាប់ផ្លោងក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅសមរភូមិបឹងត្រកូន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ បន្ទាប់ពីបានខិតខំសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យអស់រយៈពេលជាច្រើនខែ លោកបានទទួលមរណភាពកាលពីវេលាម៉ោង ១២:៤៥ នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកុម្ភៈ Read more





