ឯកឧត្តម អ៊ូ វណ្ណា នាំយកបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តត្រពាំងគល់

នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ និងលោកជំទាវ អ៊ុំ បុទុម អ៊ូ វណ្ណា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងក្រុមការងារ បានអញ្ជើញកាន់បិណ្ឌវេនទី៧ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តមង្គលមានលក្ខណ៍ ហៅវត្តត្រពាំងគល់ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា និងលោកជំទាវ ព្រមទាំងក្រុមការងារ Read more

រដ្ឋបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពអញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តឥន្ទ្រីយ៍សំវិច្ចរៈ (ហៅវត្តកំពង់ធំ)!

កំពង់ធំះ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ជាមួយ និងព្រះសង្ឃលោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តឥន្ទ្រីយ័សំវិច្ចរៈ (ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នៅក្នុងឱកាសនោះ លោកអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍លើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ  គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ និង ឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅហើយនោះ និង Read more

អភិបាលស្រុកតាំងគោក ចុះសួរសុខទុក្ខនឹងនាំយកអំណោយប្រគល់ជូនអតីតអភិបាលរងស្រុក អតីតមេឃុំ កំពុងសម្រាកព្យាបាលជំងឺ និងចាស់ជរា២២នាក់!

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខរៀមច្បងអតីតអភិបាលរងស្រុក អតីតមេឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះចំនួន៦រូប និងបន្តចែកអំណោយជូនលោកយាយលោកតា២២នាក់ នៅឃុំច្រនាង និងឃុំស្វាយភ្លើង ស្រុកតាំងគោកខេត្តកំពង់ធំ។អំណោយទាំងនោះរួមមានជាគ្រឿងឧបភោគបរិភោគមួយចំនួនដែលរដ្ឋបាលស្រុកបានយកទៅប្រគល់ជូនដល់អតីតអភិបាលរងស្រុកនិងមេឃុំព្រមទាំងលោកតាលោកយាយចំនួន ២២ នាក់នោះផងដែរ។៕ដោយសំនៀង

វេនទី ៧ នៅវត្តអង្គការអេដស៍.ស្ថិតនៅភូមិកន្ទួត.ឃុំកន្ទួត.ស្រុកជាំក្សាន្តខេត្តព្រះវិហារកំពុងតែជួបវិបត្តិអត្តខ័ត្តក្នុងវត្ត!

ព្រះវិហារះ  នាពេលបច្ចុប្បន្ននេះបន្ទាប់ពីរដូវកាន់បិណ្ឌក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរវេនទី ៧ គេបានចូលមកដល់គេបានសង្កេតឃើញនៅក្នុងវត្តអង្គការអេដែលស្ថិតនៅក្នុងភូមិកន្ទួត.ឃុំកន្ទួត.ស្រុកជាំក្សាន្ត.ខេត្តព្រះវិហារ មានសភាពស្ងាត់ជ្រងំដោយគេពុំបានឃើញមានពុទ្ធបរិស័ទចំណុះជើងវត្តឬក៏ប្រជាពុទ្ធបរិស័ទជិតឆ្ងាយបាននាំយកចង្ហាន់ឬក៏គ្រឿងជាទីសក្ការៈទៅកាន់បិណ្ឌនៅទីនោះឡើយ។ កត្តាទាំងអស់នេះហើយដែលធ្វើឲ្យទីអារាមមួយនេះនិង ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅក្នុងវត្តអង្គការអេដស៍នោះកំពុងតែជួបនៅភាពអត្តខ័ត្ត។ យោងតាមថេរដីការបស់ព្រះគ្រូចៅអធិការវត្តអង្គការអេដស៍ព្រះនាមព្រះគ្រូ រស់ សុខរាជ្យ.បានមានសង្ឃដីកាលើកឡើងថានៅក្នុងវត្តគឺមានព្រះសង្ឃចំនួន 9 អង្គដែលគង់នៅក្នុងវត្តចាំព្រះវស្សា។ហើយវត្តអង្គការអេដស៍មួយនេះក៏កំពុងតែជួបនូវការខ្វះខាតដោយព្រះសង្ឃឈានទៅរកកាខ្វះខាតចង្ហាន់ជាបន្តបន្ទាប់។ ព្រះគ្រូចៅអធិការវត្តអង្គការអេដស៍.រស់សុខរាជ្យ បានអំពាវនាវសូមឱ្យពុទ្ធបរិស័ទចំណុះជើងវត្តមេត្តាជួយគាំទ្រវត្តដ៏កំសត់មួយនេះផង បើមិនដូច្នេះទេវត្តនឹងឈានទៅរកការខ្វះខាតទៅៗជាក់ជាមិនខាននោះឡើយ។

សមត្ថកិច្ចនគរបាលស្រុកសំពៅលូនស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាចោរលួច ផ្លែចេក ១ នាក់ យកមកអនុវត្តតាមនីតិវិធី

បាត់ដំបង÷អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៩ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានទទួលបណ្តឹងដោយផ្ទាល់មាត់ពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ បានរាយការណ៍ជូនសមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៨ និង ៤០នាទី នៅចំណុចក្រុមទី១៤ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន Read more

ពលករខ្មែរ ប្រុស ស្រី ២៨នាក់ ត្រូវបានសមត្ថកិច្ចចម្រុះ ទប់ស្កាត់ យកមកអប់រំណែនាំ ខណ:ដែលពួកគេបម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ នៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ

បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជា ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងមានការចង្អុលបង្ហាញពី  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងការិយាល័យជំនាញ នៃកអធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៥  បានសហការជាមួយកម្លាំងយោធា  និង ស្ថាប័នពាក់ព័ន្ធ ចុះទប់ស្កាត់ពលករខ្មែរ  ត្រៀមបម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅ ប្រទេសថៃ បានចំនួន២៨នាក់ ក្នុងនោះមានស្រី១៥នាក់។ ពលករខ្មែរ ទាំងនោះ ត្រូវបានទប់ស្កាត់ កាលពីវេលា ម៉ោង១០:១៥នាទី ព្រឹក ថ្ងៃព្រហស្បតិ៍នេះ នៅចំនុចភូមិក្បាលទំនប់  ឃុំអូរសំព័រ  ស្រុកម៉ាឡៃ Read more

ក្រុមក្មេងទំនើងមួយចំនួនធំ ក្នុងនោះបានរកឃេីញមានផ្ទុកសារធាតុ ញៀនចំនួន​៥១នាក់ ត្រូវសមត្ថកិច្ចនគរបាលនាំមកសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់

បាត់ដំបង÷ចាប់តាំងពីយប់ថ្ងៃទី​ ០១ រហូតដល់យប់ថ្ងៃទី០៩​ខែ​ កញ្ញា​ ឆ្នាំ​២០២៥​ សមត្ថកិច្ចនគរបាលធ្វេីការឃ-ាត់ខ្លួនក្រុមក្មេងទំនេីង និងក្រុមជាមុខសញ្ញាបន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅ ពេលយប់ក្នុងក្រុងបាត់ដំបងចំនួន​៨៦​នាក់​ យកមកសាកសួរ និងធ្វេីការពិនិត្យស្វែង​រកសារ​ធាតុ​ញៀនមួយចំនួនបាន​រៀបចំបញ្ជូនទៅតុលាការដេីម្បីអនុវត្តទោស​តាមផ្លូវច្បាប់ និងមួយចំនួនបានអប់រំដោយបញ្ជូនទៅមណ្ឌលសំចត។ កិច្ចប្រតិបត្តិការនេះធ្វេីឡេីងស្រ​ប​ តាមអនុ​សាសន៍ដ៏ខ្ពង់ខ្ពស់​ រប​ស់ឯកឧត្តម​ នាយឧត្តមសេនី​យ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​និងការចង្អុលទិសដឹកនាំរប​ស់លោកឧត្តមសេនីយ៍ទោ​ ដា ញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរងផែនការងារ នគរបាល​ព្រហ្មទ័ណ្ឌ​ ដឹកនាំ​ស ហការណ៍ជាមួយនគរបាល ក្រុងបាត់ដំបង​ ដែល​មានលោកវរ សេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែន​ ជាអធិការប្រមូលក្រុមមុខសញ្ញាដើររើសអេតចាយ បន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលយប់​ និងមុខស​ញ្ញាក្មេង​ទំនើងធ្វើសកម្មភាពនៅ​ពេលយប់រហូតទល់ភ្លឺ។ ក្នុងចំណោមមនុស្សដែលបាន នាំមកសាកសួរនិងបានធ្វេីតេស្តស្វែងរកសារធាតុញៀនរកឃេីញ​មានចំនួន៥១នាក់ដែលផ្ទុកសារធាតុញៀន​ត្រូវបានអនុវត្តវិធានការច្បាប់និងបញ្ជូនទៅមណ្ឌលសំចត។ មនុស្សចំនួន៣៥នាក់ដែលមិន​បានរកឃេីញបទល្មេីសបានឱ្យឪពុក​ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ÷អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងសន្តិសុខតាមព្រំដែន, បន្តស្រាវជ្រាវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសជួញដូរគ្រឿងញៀន និង បទល្មើសឆ្លងដែនខុសច្បាប់។ លោកឧត្តមសេនីទោ សិទ្ធិ ឡោះ បានជម្រុញដល់កម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការផ្តល់សេវាសាធារណះ  សេវាធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទាំងនៅកន្លែង និងចុះតាមសាលាឃុំ-សង្កាត់។ រីឯកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ-សង្កាត់ ត្រូវបន្តបេសកកម្មរបស់ខ្លួន ចុះផ្សព្វផ្សាយតាមវេទិការសាធារណៈ ស្តីពីគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន និងវិធានការបង្ការ, ច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានទូលំទូលាយ សំដៅធ្វើយ៉ាង ណាឲ្យបទល្មើស Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដាំមន្ត្រីនគរបាលក្រុងរុនតាឯកតេជោសែន ថែទាំ និងកសាងគុណតម្លៃអធិការដ្ឋានឱ្យជាកន្លែងផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តជូនពលរដ្ឋ!

ជាងមួយឆ្នាំ ក្រោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលមួយចំនួនទៀត។ យោងតាមរបាយការណ៍ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អគារអធិការដ្ឋានក្រុងរុនតែឯកតេជោសែន និងសមិទ្ធផលដែលសម្ពោធនៅថ្ងៃនេះ ជាចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវកែ សួនសុភី ស សុខា ជូនមន្ត្រី និងប្រជាពលរដ្ឋក្រុងរុនតាឯកតេជោសែន។ សមិទ្ធផលនេះរួមមាន អគារធំទំហំ១៣,៥ គុណ២៣ម៉ែត្រ អគារស្នាក់នៅរបស់មន្ត្រីទំហំ៧,២គុណ២៦ម៉ែត្រ Read more

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជេីញចុះត្រួតពិនិត្យនូវចំណុចជ្រោះសែនសុខដេីម្បីគ្រោងនឹងរៀបចំកែលម្អបន្ថែមទៀត

ប៉ៃលិន៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញពិនិត្យមើលនៅចំណុចជ្រោះសែនសុខ ដើម្បីគ្រោងធ្វើការកែលម្អបន្ថែម ប្រកបដោយសោភណភាព ក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័្ពន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើមហើយបច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ Read more