សកម្មភាពដូចភ្លៀងរលឹម អធិការនគរបាលស្រុកសំពៅលូន បើកកិច្ចប្រតិបត្តិការល្បាតពង្រឹងសន្តិសុខស ទូទាំងមូលដ្ឋាន ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ

​ខេត្តបាត់ដំបង÷កិច្ចការពារសន្តិសុខ និងសុវត្ថិភាពសង្គម គឺជាអាទិភាពចម្បងដែលមិនអាចខ្វះបាន។ ជាក់ស្ដែង កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី លោកវ រសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន កម្លាំងនគរបាលចម្រុះបានបើកយុទ្ធនាការចុះល្បាត និងត្រួតពិនិត្យយ៉ាងសកម្មក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង។​នៅក្នុងប្រតិបត្តិការនេះ លោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការបានដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦ ព្រមទាំងកម្លាំងប្រជាការពារ ដើម្បីដាក់គោលដៅត្រួតពិនិត្យលើចំណុចសំខាន់ៗ រួមមាន៖ ការត្រួតពិនិត្យអាវុធជាតិផ្ទុដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់។បង្ក្រាបបទល្មើសព្រហ្មទណ្ឌនិងគ្រឿងញៀន : បោសសម្អាតរាល់សកម្មភាពអសន្តិសុខដែលបង្កការភ័យខ្លាចដល់ពលរដ្ឋ។ការគ្រប់គ្រងជនបរទេស: ពិនិត្យភាពស្របច្បាប់ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។​នេះគឺជាសកម្មភាពដ៏គួរឱ្យកោតសរសើរ ដែលបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ឥតស្រាកស្រាន្តរបស់កងកម្លាំងនគរបាលស្រុកសំពៅលូន។ ការលះបង់ពេលវេលាសម្រាកនៅពេលរាត្រីមកបំពេញភារកិច្ចនេះ មិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងទំនុកចិត្ត និងការផ្តល់ភាពកក់ក្តៅយ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។​កិច្ចខិតខំប្រឹងប្រែងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីសាមគ្គីភាព Read more

លោកជំទាវ បណ្ឌិត បាន ស្រីមុំ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡា សិស្សថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥ .២០២៦

​ខេត្តប៉ៃលិន÷នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។​ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ា ណែតស័យកីឡាកម្ពុជាមានការវិវត្តយ៉ាងខ្លាំង និងទទួលបានជោគជ័យលើឆាកអន្តរជាតិ ដែលជាផ្លែផ្កាចេញពីសុខសន្តិភាព។ការជំរុញដល់មន្ទីរអប់រំ ត្រូវយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធកីឡាតាមសាលារៀន និងបណ្តុះបណ្តាលធនធានមនុស្ស ស្របតាមទិសដៅ យុវជនម្នាក់ៗត្រូវមានជំនាញកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត។សាដាស់តឿនដល់សិស្សានុសិស្ស ត្រូវប្រកួតដោយសីលធម៌ សាមគ្គីភាព និងយោគយល់គ្នា។ លេងកីឡាដើម្បីសុខភាព និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អរបស់ជាតិ។​​ការប្រកួតប្រព្រឹត្តទៅរយៈពេល ១០ ថ្ងៃ (២១-៣០ មីនា ២០២៦) ដោយមានការចូលរួមពី៖​សាលាសរុប ២៧ សាលា (បឋមសិក្សា ១៧ និងមធ្យមសិក្សា ១០)។កីឡាករសរុប ៩១២ Read more

នគរបាលព្រហ្មទណ្ឌបង្ក្រាបមុខសញ្ញាចោរកម្មកាច់សោម៉ូតូ និងទទួលផលចោរកម្មឃាត់ខ្លួនជនសង្ស័យ ៨នាក់បញ្ជូនទៅតុលាការ

​ខេត្តបន្ទាយមានជ័យ÷ កម្លាំងនគរបាលជំនាញផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (កាច់សោរកម៉ូតូ) និងទទួលផលចោរកម្ម ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៨នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។​យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រី នូជីវ័ន ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យតែម្តង។ ​លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖១. ម៉ូតូម៉ាកស្កុបពី (Scoopy) ពណ៌ទឹកក្រូច គ្មានស្លាកលេខ ១គ្រឿង (ជារបស់ជនរងគ្រោះ)។២. ម៉ូតូម៉ាក Honda C125 Read more

ក្តុកក្តួល! យុវជនម្នាក់បើកម៉ូតូបុកជាមួយរថយន្តដឹកធ្យូងពេញទំហឹងស្លាប់យ៉ាងអាណោចអាធ័មនៅស្រុករវៀង

​ខេត្តព្រះវិហារ÷យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ក្រោយពីបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ហើយជ្រុលទៅបុកជាមួយរថយន្តដឹកធ្យូងពេញទំហឹង កាលពីវេលាម៉ោង ០២:២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។​ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ៣៧-៣៨ ស្ថិតក្នុងភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។​តាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក ហុឺយ៉ាន់ដាយ (Hyundai)ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-86.71 បើកបរដោយឈ្មោះ និនរតន:ភេទប្រុស អាយុ ៣៨ឆ្នាំ (មិនមានរងរបួស) ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូម៉ាក ស៊េរីឆ្នាំ២០២៣ សង់សេ១២៥(C125) ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ.1S-76.09បើកបរដោយឈ្មោះ លើ  សុខកៀន ភេទប្រុស អាយុ Read more

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ ១ខ្នង ជូនដល់អតីតយុទ្ធជននៅក្នុងប៉ៃលិន

ខេត្តប៉ៃលិន៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាងដោយសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់អតីតយុទ្ធជនឈ្មោះ ប៉ាង សន ភេទ ប្រុសអត្តលេខ RA07001062 រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីសម្រាលដល់ទុក្ខលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន។ Read more

lPA រៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំស្ដីពីរច្បាប់និងក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន

រាជធានីភ្នំពេញ÷នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំ ជាមួយចាងហ្វាងសារព័ត៌មាន ជាសមាជិក ក្រោមប្រធានបទច្បាប់និងក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ឡុង ឆ័យណាវប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដោយមានការចូលរួមចាងហ្វាងអង្គភាពសារព័ត៌មាន ចំនួន ៦៨អង្គភាព។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ ពង្រឹងការយល់ដឹងផ្នែកច្បាប់បញ្ជ្រាបចំណេះដឹងអំពីច្បាប់ពាក់ព័ន្ធ ដើម្បីឱ្យអ្នកសារព័ត៌មាន អាចបញ្ចៀសបាននូវរាល់បញ្ហាផ្លូវច្បាប់នានាលើកកម្ពស់វិជ្ជាជីវៈ រម្លឹកអំពីសារសំខាន់នៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាតម្លៃ និងជំនឿទុកចិត្តពីសាធារណជន– ពង្រឹងការផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ– ជំរុញការបង្កើនការផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ– បំផុសចលនាលេងល្បែងប្រជាប្រិយខ្មែរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ថ្លែងក្នុងពិធីបើកអង្គវេទិកា នាឱកាសនោះ Read more

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនក្រុមចោរកាច់សោម៉ូតូនិងប្រើប្រាស់គ្រឿងញៀន ៤ នាក់ទៅតុលាការ

​ខេត្តបន្ទាយមានជ័យ÷កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបង្ក្រាប និងឃាត់ខ្លួនក្រុមសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់សោកម៉ូតូ) យ៉ាងសកម្ម និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។​យោងតាមការបញ្ជាក់ពី លោកវរៈសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កិច្ចប្រតិបត្តិការនេះបានបែងចែកជា ២ដំណាក់កាល៖ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ន រិទ្ធអាយុ ២៣ឆ្នាំ នៅចំណុចភូមិកំពង់ស្វាយ ព្រមទាំងដកហូតម៉ូតូបាន ២គ្រឿង (ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ បាត់ បានគេចខ្លួន)។ថ្ងៃទី ២៧ ខែមីនាឆ្នាំ២០២៦ឈានដល់ការឃាត់ខ្លួនបក្ខពួក ៣នាក់បន្ថែមទៀត រួមមានឈ្មោះ ចិន ថាត់(១៧ឆ្នាំ) ពួក រស្មី (១៧ឆ្នាំ) និងមេក្លោងឈ្មោះ ប៊ន រ៉ាត់(៤៣ឆ្នាំ) នៅចំណុចវត្តច័ន្ទស៊ី ស្រុកអូរជ្រៅ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង!

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិ Read more

បង្ក្រាបទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធករណី Online Scams ដែលទើបតែលួចចូលប្រព្រឹត្តបទល្មើស ស្ថិតនៅភូមិសាស្ត្រឆ្ងាយ ពីទីប្រជុំជនក្នុងខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំកំម្លាំងចំរុះ ចុះបង្ក្រាបទីតាំងសង្ស័យ មួយកន្លែង ដែល ទើបតែលួចចូលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ស្ថិតនៅភូមិសាស្ត្រឆ្ងាយ ពីទីប្រជុំ ជន ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងបានឃាត់ខ្លួនជនបរទេសមួយចំនួនដោយ ប្រតិបត្តិការ បង្ក្រាប នេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ លោកជំទាវ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមសម្របសម្រួល នីតិ វិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។ ការចុះបង្ក្រាបករណីនេះធ្វើឡើងដោយសារក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការស្នាក់នៅខុសច្បាប់ ដែលផ្ទុយនឹងអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព Read more

កងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បង្ហាញពីទឹកចិត្តមេត្តាធម៌ ចុះសួរសុខទុក្ខនិងផ្ដល់អំណោយដល់ពលរដ្ឋដែលមានជំងឺ

បាត់ដំបង÷ស្រុកសំពៅលូនក្រោមស្មារតី “កងទ័ពនិងប្រជាជន គឺនៅជាមួយគ្នាគ្រប់កាលៈទេសៈ” នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី លោក វរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការផ្នែកសឹករងស្រុកសំពៅលូន បានដឹកនាំលោកមេបញ្ជាការរង និងកងកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់លំនៅឋានរបស់ លោក ធាម ធា ដែលជាប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺលើសឈាម ស្ថិតក្នុងភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន។​សកម្មភាពដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ជីវៈនិងគុណធម៌ដ៏ខ្ពង់ខ្ពស់ របស់កងយោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែមានភារកិច្ចការពារជាតិមាតុភូមិនោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៀតផង។​ក្នុងឱកាសសួរសុខទុក្ខនោះ លោកមេបញ្ជាការ ក៏បាននាំយកនូវអំណោយសប្បុរសធម៌ រួមមាន៖​អង្ករ ០១ ការ៉ុង​មី ០២ កេសធំ​ទឹកសុទ្ធ ១០ យួរថវិការឧបត្ថម្ភ ១,០០០,០០០ (មួយលាន) Read more