ដោយអនុវត្តបទបញ្ជា យ៉ាងមុឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ លោក វរសេនីយ៍ត្រី យន ប៊ុនធា អធិការ បានដឹកនាំចុះបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង
ខេត្តពោធិ៍សាត់ ÷នៅថ្ងៃទី២៩.០១.២០២៦ វេលាម៉ោង១៥និង៤0នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ដឹកនាំដោយលោក វរសេនីយ៍ត្រី យន ប៊ុនធា ឋានៈអធិការនគរបាលស្រុកបាកាន បានដឹកនាំចុះបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទួលសុវត្ថិភាព ស្ថិតក្នុងភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់។ឈ្មោះ ប៉ិច ម៉ុល ហៅខ្មុល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ដោយឆែកឆេរលើខ្លួនជនសង្ស័យជាក់ស្តែង រកឃើញ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ បានបញ្ជូនកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ដោយ សឿនហៀរឡុង










