នគរបាលខណ្ឌចំការមន ឃាត់ខ្លួនក្មេងទំនើង ០៨នាក់ ករណីបង្ហោះ និងជ្រេម៉ូតូបង្កអសន្តិសុខតាមដងផ្លូវ
(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមដ្មេងទំនើងចំនួន ០៨នាក់ ពាក់ព័ន្ធនឹងសកម្មភាពជិះម៉ូតូបោះបោល បង្ហោះ និងជ្រេគ្នាយ៉ាងអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដែលបង្កឱ្យមានការរំខាន និងគ្រោះថ្នាក់ដល់អ្នកដំណើរ។សេចក្តីរាយការណ៍ពីហេតុការណ៍កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន ០៤គ្រឿង ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព។អត្តសញ្ញាណក្មេងទំនើងទាំង ០៨នាក់យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖១. ឈ្មោះ ដែន រដ្ឋា ភេទប្រុស អាយុ ១៦ឆ្នាំ (សិស្ស)២. ឈ្មោះ ជួន បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ (បុគ្គលិកដឹកជញ្ជូន)៣. Read more


