លោក នូ ស៊ីថា រងការរិះគន់ថា ប្រើលេស “ប្រមូលពន្ធជូនជាតិ” ដើម្បីពង្រឹងបណ្ដាញពុករលួយជាប្រព័ន្ធ
ភ្នំពេញ៖ លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ក្រុមអាជីវករ និងមជ្ឈដ្ឋានទូទៅ ពាក់ព័ន្ធនឹងការប្រើប្រាស់អំណាចតួនាទី ដើម្បីបង្កើតបណ្ដាញ “ជម្រិត” យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ក្រោមផ្លាកកំណែទម្រង់សេដ្ឋកិច្ច។ចំណុចអវិជ្ជមាន និងភាពមិនប្រក្រតីសំខាន់ៗ៖ការប្រើប្រាស់ជនស៊ីវិលជា “ភ្នាក់ងារស្រមោល”៖ លោក នូ ស៊ីថា ត្រូវបានគេរាយការណ៍ថា បានដាក់ពង្រាយមនុស្សជំនិត និងជនស៊ីវិលឱ្យតាមដានឡានដឹកទំនិញគ្រប់ច្រកល្ហក។ នេះគឺជាទង្វើខុសច្បាប់ដែលយកជនស៊ីវិលមកប្រើប្រាស់ក្នុងកិច្ចការរដ្ឋ ដើម្បីដើរគាបសង្កត់ឈ្មួញ និងជម្រិតទារលុយក្រៅផ្លូវការ។លុយចូលហោប៉ៅច្រើនជាងចូលរដ្ឋ៖ ប្រភពពីក្រុមឈ្មួញបានទម្លាយថា សកម្មភាពរបស់ក្រុមលោក នូ ស៊ីថា គឺផ្តោតលើការចរចាប្រមូលលុយជាខែ និងលុយតាមដងផ្លូវ ដែលភាគច្រើននៃចំណូលទាំងនោះមិនបានហូរចូលហិបថវិកាជាតិឡើយ ប៉ុន្តែបែជាក្លាយជាទ្រព្យសម្បត្តិមហាសាល មានទាំងភូមិគ្រឹះ និងឡានស៊េរីទំនើបសម្រាប់រូបលោកទៅវិញ។ការធ្វើទុក្ខបុកម្នេញអាជីវករតូចតាច៖ ក្រៅពីការចរចាជាមួយឈ្មួញធំៗ ក្រុមមន្ត្រីក្រោមឱវាទលោក នូ ស៊ីថា ក៏ត្រូវបានគេស្គាល់ថាជា “ពែ” ដែលចាំជញ្ជក់ឈាមអាជីវករតូចតាច សូម្បីទំនិញបន្តិចបន្តួចក៏មិនលើកលែង ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាជាញឹកញាប់នៅតាមព្រំដែន (ដូចជាករណីនៅប៉ោបែត។សំណួរទៅកាន់ស្ថាប័នពាក់ព័ន្ធ៖តើការមានទ្រព្យសម្បត្តិហូរហៀរមិនសមាមាត្រនឹងប្រាក់ខែរបស់មន្ត្រីគយរូបនេះ Read more




