ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ ជំរុញការដោះស្រាយពលករត្រឡប់ពីក្រៅប្រទេស
ខេត្តប៉ៃលិន÷នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រីបណ្ឌិត បាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីពិនិត្យលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្ត។កិច្ចប្រជុំបានផ្ដោតសំខាន់លើចំណុចស្នូលចំនួន ៣ រួមមាន៖ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣។ពិនិត្យ និងអនុម័តរបាយការណ៍ការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត។ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន។ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត បានស្រីមុំ បានផ្ដល់អនុសាសន៍ណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុង-ស្រុក នូវចំណុចគន្លឹះដូចខាងក្រោម៖ ដោះស្រាយក្រោមបញ្ហាពលរដ្ឋឲ្យទាន់ពេល មិនត្រូវទុកបញ្ហាចោលនោះទេ ត្រូវឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋឱ្យបានរហ័ស។គគាំទ្រពលករមកពីក្រៅប្រទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើជីវភាព និងសុខទុក្ខរបស់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ដោយជួយសម្របសម្រួលស្វែងរកការងារធ្វើជូនពួកគាត់។ពង្រឹងសេវាសាធារណៈ បន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាឱ្យមានប្រសិទ្ធភាពខ្ពស់។ការវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍ លោលោកជា ចាន់ឌិ Read more










