អភិបាលខេត្តប៉ៃលិន បញ្ចុះបឋមសីលាសាងសង់រង្វង់មូល«រូបសំណាកនៅព្រះវិស្ណុ» លើដងផ្លូវជាតិលេខ ៥៧ ដើម្បីលើកកម្ពស់សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍

ប៉ៃលិន៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញបញ្ចុះបឋមសីលា សាងសង់រង្វង់មូលថ្មីបន្ថែម ទៀត«រូបសំណាកនៅព្រះវិស្ណុ» នៅលើដងផ្លូវជាតិ លេខ ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់ ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើក កម្ពស់ សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោម គោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ Read more

អភិបាលខេត្តប៉ៃលិនសំណេះសំណាលលើកទឹកចិត្តមន្ត្រីរាជការជាស្ត្រីក្នុងឱកាសខួបទី ១៤៥ ទិវាអន្តរជាតិនារី ៨មីនា

​ប៉ៃលិន៖ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រីនៃរដ្ឋបាលខេត្ត ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា កក្រោមប្រធានបទសន្តិភាព សន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារសារៈសំខាន់នៃសន្តិភាពនិងតួនាទីរបស់ស្ត្រី។ ​ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ការរៀបចំទិវានេះឡើង គឺក្នុងគោលបំណងរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខ ដែលជាគ្រឹះសម្រាប់ស្ត្រី និងក្រុមគ្រួសារ។ លោកជំទាវបានសង្កត់ធ្ងន់ថា៖​សន្តិភាព គឺជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសង្គម។ ស្រ្តី គឺជាកម្លាំងចលករយ៉ាងសកម្មក្នុងការកសាង និងថែរក្សាសន្តិភាពយូរអង្វែង។ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត​ឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន លោកជំទាវបណ្ឌិត បានលើកឡើងដោយក្តីបារម្ភចំពោះផលប៉ះពាល់ផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយជម្លោះព្រំដែន និងការឈ្លានពាននានា។ លោកជំទាវបានគូសបញ្ជាក់ថា៖ ការផ្ដាច់ញាចិត្តលើកកម្ពស់សមធម៌យេនឌ័រ​ជាកិច្ចបញ្ចប់ លោកជំទាវអភិបាលខេត្ត Read more

សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែល កន្និដ្ឋា លើកឡើង មានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញសារទប់ស្កាត់ផលប៉ះពាល់ ដែលលើកឡើងដោយ អ្នកនាង កន្និដ្ឋា ដែលថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៉ីរ៉ង់នៅកម្ពុជា។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចបានបញ្ជាក់ថា អ្វីដែល កន្និដ្ឋា លើកឡើង មានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។ តាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖«ប៉ុន្មានថ្ងៃនេះ មានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿង ដែលថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៉ីរ៉ង់នៅកម្ពុជា។ ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះ វារីកកាន់តែធំព្រោះអ្វីដែលកន្និដ្ឋា លើកឡើង វាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។ អ្វីដែលគ្រោះថ្នាក់ជាងនេះទៀត គឺបង្កគ្រោះថ្នាក់ Read more

​ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងចាត់បញ្ជូនកងកម្លាំងថ្មីឱ្យ ចុះបំពេញភារកិច្ចតាមអង្គភាព បន្ទាប់ ពីបញ្ចប់ វគ្គ បណ្ដុះ បណ្ដាលវិន័យ និងច្បាប់

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការអនុញ្ញាតផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ដួង ស៊ីណែត ស្នងការរងផែនការងារធនធានមនុស្ស បានអញ្ជើញជួបសំណេះសំណាល និងប្រកាសបែងចែកភារកិច្ចជូនកងកម្លាំងនគរបាលជាតិ ដើម្បីទៅបំពេញការងារតាមបណ្តាអង្គភាពដែលបានចាត់តាំង។ ​ការចាត់បញ្ជូនកងកម្លាំងនាពេលនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលទាំងអស់ បានឆ្លងកាត់ការសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់លើចំណេះដឹងផ្នែកជំនាញ ច្បាប់ និងវិន័យកងកម្លាំងនគរបាលជាតិ អស់មួយរយៈពេលកន្លងមក។ ​ក្នុងឱកាសនោះ លោកស្នងការរង បានផ្តាំផ្ញើ និងសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កងកម្លាំងនគរបាលដែលត្រូវចុះទៅបំពេញភារកិច្ចនៅតាមអង្គភាពនីមួយៗ នឹងត្រូវយកចំណេះជំនាញដែលបានរៀនសូត្រ ទៅប្រើប្រាស់ឱ្យចំគោលដៅ ក្នុងការបម្រើជាតិ មាតុភូមិ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ។ ជាពិសេស ត្រូវកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ Read more

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ និងលោកស្រី ប្រាក់ ស្រីពៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦

ខេត្តប៉ៃលិន៖នៅថ្ងៃចន្ទ ៦ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងលោកស្រី ប្រាក់ ស្រីពៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលបានប្រារព្ធធ្វើឡើង នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ ពិធីនេះដែរមានការអញ្ជើញចូលរួមពីលោកស្រី ស្នងការរង និងមន្ត្រីនគរបាលជានារីទូទាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ ក្នុងឱកាសនោះ Read more

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

ខេត្តប៉ៃលិន៖ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យមើលការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ប្រកបដោយសោភ័ណភាព ក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវ រាល់ ការ លំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេស ជាតិឱ្យមានការរីក ចម្រើនលើ Read more

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

ខេត្តប៉ៃលិន៖ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យមើលការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ប្រកបដោយសោភ័ណភាព ក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវ រាល់ ការ លំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេស ជាតិឱ្យមានការរីក ចម្រើនលើ Read more

តើច្បាប់ភូមិ-ឃុំមានសុវត្ថិភាព នៅមានប្រសិទ្ធភាពទេ? បនល្បែងខ្នាតធំនៅរតនគិរី កំពុងបញ្ឆេះកំហឹងមហាជន ខណៈអាជ្ញាធរហាក់រក្សាភាពស្ងប់ស្ងាត់​

​​រតនគិរី ៖ កំពុងក្លាយជាប្រធានបទក្ដៅគគុក និងជាទីចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ខណៈមហាជន និងអ្នកសារព័ត៌មានកំពុងដាក់ការតាមដានយ៉ាងស្អិតរមួត ចំពោះចំណាត់ការរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក៏ដូចជារដ្ឋបាលខេត្ត ជុំវិញវត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់ខ្នាតធំមួយ ដែលល្បីថាមាន «ខ្នងបង្អែករឹងដូចដែកថែប»។ ​តាមប្រភពព័ត៌មានដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ បានទម្លាយថា ទីតាំងល្បែងស៊ីសងខ្នាតធំដែលដឹកនាំដោយបុគ្គលឈ្មោះ ងួន វណ្ណា (ហៅអូនធំ )កំពុងដំណើរការយ៉ាងរលូន ដោយមិនញញើតនឹងច្បាប់ទាល់តែសោះ។ ប្រភពដដែលបានបង្ហើបថា មូលហេតុដែលទីតាំងនេះអាចឈរជើងបាន គឺដោយសារមានការកាងពីក្រោយខ្នងដោយ «លោកឧកញ៉ា» ម្នាក់ ដែលធ្វើឱ្យអាជ្ញាធរ ហាក់មានភាពរារែក និងមិនហ៊ានប៉ះពាល់។​មហាជនបានលើកឡើងនូវប្រសាសន៍ដិតដាមជាប់ក្នុងចិត្តរបស់ ឯកឧត្តម ញ៉ែម សំអឿន  អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដែលលោកធ្លាប់បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា៖ ក្នុងខេត្តរតនគិរីមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទកើតមានឡើងជាដាច់ខាត។ ប៉ុន្តែ រូបភាពជាក់ស្ដែងនៅពេលនេះ កំពុងធ្វើឱ្យពលរដ្ឋដាក់សញ្ញាសួរថា តើប្រសាសន៍ដ៏មានអត្ថន័យនេះ គ្រាន់តែជាការសន្យាខ្យល់ Read more

ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ ២៤ម៉ោងលើ២៤ម៉ោង

​បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញ និងអធិការដ្ឋានក្រុង/ស្រុកទាំង៩ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខជាតិ។ ​ក្នុងកិច្ចប្រជុំនោះ លោកស្នងការបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ៣ ដើម្បីត្រៀមលក្ខណៈមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់ ត្រូវបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងពង្រឹងសុវត្ថិភាពតាមបណ្ដាយព្រំដែនឱ្យបានដាច់ខាត។ ​ ត្រូវតាមដាន និងមានវិធានការច្បាប់ភ្លាមៗ ចំពោះរាល់ការចែកចាយព័ត៌មានមិនពិតដែលមានចរិតបង្កចលាចល និងប៉ះពាល់ដល់ស្ថិរភាពសង្គម។ការងារអន្តរាគមន៍ ២៤ ម៉ោងលើ ២៤ម៉ោងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីការពារសុវត្ថិភាពជូនក្បួនប្រតិភូថ្នាក់ដឹកនាំ ក៏ដូចជាត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះធម្មជាតិ ឬអគ្គិភ័យកើតឡើងជាយថាហេតុ។ ​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត Read more

ពលរដ្ឋស្រុកជីក្រែងទទូចស្នើសុំកិច្ចអន្តរាគមន៍ជួយទប់ស្កាត់ព្រៃជម្រកសត្វបឹងពែរ កំពុងរងការកាប់ទន្ទ្រានគណៈអាជ្ញាធរហនៅរក្សាភាពស្ងៀមស្ងាត់

​ខេត្តសៀមរាប៖ វាសនាព្រៃឈើក្នុងតំបន់ការពារជម្រកសត្វព្រៃបឹងពែរ កំពុងស្ថិតក្នុងភាពប្រកាសអាសន្ន ក្រោយមានសកម្មភាពកាប់ឆ្ការទន្ទ្រានយកដីរដ្ឋយ៉ាងរង្គាល ដែលធ្វើឱ្យមហាជនដាក់មន្ទិលសង្ស័យលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន។​​យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋ គិតត្រឹមថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៦ សកម្មភាពរំលោភយកដីព្រៃនៅចំណុច ភ្នំអាចម៍ចង្រិត (ឃុំពង្រលើ និងឃុំខ្វាវ) កំពុងកើតឡើងយ៉ាងចំហ។ បុគ្គលដែលរងការចោទប្រកាន់ថាជាមេខ្លោងក្នុងសកម្មភាពនេះ ត្រូវបានគេស្គាល់ឈ្មោះ តា រ៉ាន់និងយាយបឿន (ពីរនាក់ប្តីប្រពន្ធ)។​​អ្វីដែលធ្វើឱ្យពលរដ្ឋក្ដៅក្រហាយបំផុតនោះគឺ ភាពអសកម្មរបស់អាជ្ញាធរស្រុកជីក្រែង៖លោក ប៊ូម៉េងទ្រី អភិបាលនៃគណៈអភិបាលស្រុកជីក្រែងពលរដ្ឋស្នើឱ្យបញ្ឈប់ភាពស្ងៀមស្ងាត់ និងត្រូវអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលល្មើស ដើម្បីការពារសម្បត្តិធម្មជាតិដែលនៅសេសសល់។ចំណែក លោក ទីប៊ុនចមប្រធានការិយាល័យបរិស្ថានស្រុក​បានបំភ្លឺថា ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងឲ្យដឹងថា ខាងជំនាញបានកំណត់សញ្ញា និងកំពុងរៀបចំរបាយការណ៍ជូនថ្នាក់លើ ដើម្បីសុំគោលការណ៍អនុវត្តច្បាប់ និងផាកពិន័យតាមនីតិវិធី។​​តាមរយៈព័ត៌មាននេះ ប្រជាពលរដ្ឋបានគោរពស្នើសុំដល់ ឯកឧត្តមអភិបាល ខេត្តសៀមរាបនិង ក្រសួងបរិស្ថាន មេត្តាបញ្ជូនមន្ត្រីជំនាញចុះពិនិត្យផ្ទាល់ និងស៊ើបអង្កេតពីភាពមិនប្រក្រតីនៃ “វប្បធម៌យោគយល់” របស់មន្ត្រីថ្នាក់ក្រោម ដែលនាំឱ្យវិនាសសកម្មធនធានធម្មជាតិ។យើងមិនអាចឈរមើលសម្បត្តិរួមត្រូវរលាយដោយសារមហិច្ឆតាបុគ្គលតែពីរនាក់នោះទេសំដីពលរដ្ឋក្នុងមូលដ្ឋាន។​ Read more