នគរបាលតាមក្រុង-ស្រុក ពង្រឹងការផ្តល់សេវាសាធារណ: និងបង្កើនការយាមល្បាត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន

បន្ទាយមានជ័យ÷អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក  ពង្រឹងការផ្តល់សេវាសាធារណ: និងបង្កើនការយាមល្បាត ប្រចាំការ២៤ម៉ោង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋតាមមូលរដ្ឋាន។ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ-សង្កាត់ ត្រូវបន្តបេសសកម្ម ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ជាបន្តបន្ទាប់ដូចភ្លៀងរលឹម។ ក្រៅពីនេះ ត្រូវផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងវិធានការការពារ, ច្បាប់ចរាចរណ៍ផ្លូវគោក, និងផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីឲ្យពលរដ្ឋបានយល់ដឹង ងាយសហការរាយការណ៍ដល់សមត្ថកិច្ច ដើម្បីឈានដល់ការ បង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ Read more

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម ថវិកា និងទឹកត្រចៀកកាំ ជូនលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃ អង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី  រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និង នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ មាន ថវិកាចំនួន ២លានរៀល  និង  ទឹកត្រចៀកកាំ ជូនដល់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិនដែលរងរបួស Read more

ក្រសួងមហាផ្ទៃ  សម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ  ប៉ូលិសខេត្តស្ទឹងត្រែង ៦រូប ក្នុងនោះមានម្នាក់ពាក់ផ្កាយមួយជាស្នងការរង ទទួលការងារព្រំដែន មូលហេតុលើសបទវិន័យនគរបាលជាតិ

ក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន៦រូប ក្នុងនោះមានម្នាក់ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយផ្អែកលើមូលហេតុ លើសបទវិន័យនគរបាលជាតិកម្មជាតិ ។ យោងតាមប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ ចេញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ ឧត្តមសេនីយ៍ត្រី ចាន់ សុផា អត្តលេខ ០២០៤៦ តាមរូបភាពដកហូតមុខតំណែង ពីស្នងការរង ទទួលការងារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្មជាតិ ។ ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោះ វរសេនីយ៍ទោ ចាន់ សុធា អត្តលេខ ៥៦៩៤៥ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិ។ Read more

សមត្ថកិច្ចបង្ក្រាបករណីល្បែងស៊ីសង (បៀរម៉ាជាំង)នឹងឃាត់ខ្លួនមនុស្ស០៧នាក់នៅស្រុកបសេដ្ឋ

កំពង់ស្ពឺ÷ ដោយអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក ចន សុភីត អធិការស្រុកបសេដ្ឋ បានធ្វើការបង្ក្រាបករណីល្បែងនៅថ្ងៃទី១៨,០១,២០២៦ វេលាម៉ោង ១៥ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្រ្គង និងកម្លាំងនគបាលស្រុកបសេដ្ឋ បានចុះបង្រ្កាប់ទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់(បៀរម៉ាជាំង) នៅចំណុចផ្ទះថ្មតៀម ភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកលេង បានចំនួន ០៧នាក់ ស្រី ០១នាក់, ជាជនជាតិចិន÷ ១.ឈ្មោះ Wang ya ping ភេទប្រុស អាយុ ៣៦ឆ្នាំ២.ឈ្មោះ Hang wei ye ភេទប្រុស អាយុ ៤០ឆ្នាំ៣.ឈ្មោះ Read more

ទីតាំងល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធអនឡាញមួយកន្លែង បើកលេង ជារៀងរាល់ថ្ងៃនៅផ្លូវលេខ ១៥កែង ១១៨សង្កាត់ផ្សារចាស់ខណ្ឌដូនពេញសមត្ថកិច្ចប្រចាំតំបន់មិនហ៊ានបង្ក្រាប

ភ្នំពេញ÷ទីតាំល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ មួយកន្លែងស្ថិតនៅក្នុងផ្លូវលេខ ១៥ កែង១១៨ សង្កាត់ផ្សារចាស់ខណ្ឌដូនពេញ បើកដំណើរការឲ្យក្រុមញៀនល្បែងលែងយ៉ាងគគ្រឹកគគ្រេងដោយ សេរីរី ឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នារក្សាភាពគ្មានស្ងាត់។ បើកលេងយ៉ាងអាណាធិបតេយ្យកំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរ ឱ្យចូលលេងល្បែងសុីសង បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ   ក្នុងគ្រួសារហើយចាក់ចាញ់អស់ និង កើតមាន អំពើហិង្សាក្នុងគ្រួសារថែមទៀតផង។ ចំណែកសមត្ថកិច្ច នៅក្នុងមូលដ្ឋានប្រចាំតំបន់ មិនហ៊ានប៉ះ ទើបទីតាំងខាងលើ នេះបើកលេង បានដោយសុវត្ថិភាព។ តាមប្រភពច្បាស់ការណ៍  ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើង  ឲ្យបានដឹងថាទីតាំងមួយនេះ បានបើកលេងជារៀងរាល់ថ្ងៃ  មិនដែល  ឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័នៅក្នុងមូលដ្ឋាន ណាហ៊ានចុះមកក្បែរ ឬបង្ក្រាបម្ដងណានោះទេ។ ប្រភពបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ គឺ មានពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ មកចាក់ភ្នាល់យ៉ាងច្រឿនកុះក ។ ប្រជាពលរដ្ឋ និងអង្គភាព អ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម Read more

រដ្ឋបាលខេត្តបាត់ដំបង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

បាត់ដំបង ÷ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបើកពិធីសន្និបាតធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការ លោកនាយករដ្ឋបាល លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មន្ត្រីរាជការ លោកមេបញ្ជាការវរៈព្រំដែន លោកអធិការ កងរាជអាវុធហត្ថ ផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងដៃគូអភិវឌ្ឍន៍ និងសមាគមអង្គការសង្គមស៊ីវិល។ឯកឧត្តម សុខ លូ មានប្រសាសន៍ឱ្យដឹងថា អង្គសន្និបាតរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៩-២០ Read more

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្តាញព័ត៌មានរដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានចូលរួមយ៉ាងសកម្ម ពាំនាំព័ត៌មានពិតប្រាប់ដល់ពិភពលោកថា កម្ពុជាជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងដូច្នេះថា បណ្តាញព័ត៌មានរដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានចូលរួមយ៉ាងសកម្មនាំនូវព័ត៌មានពិតជូនសាធារណជនជាតិ និងអន្តរជាតិ បានចូលរួមយ៉ាងសកម្មនាំនូវព័ត៌មានពិតប្រាប់ដល់ពិភពលោក ថាប្រទេសកម្ពុជា ជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាទាំងបំពាន និងខុសច្បាប់អន្តរជាតិ។ ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដូចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ក្នុងពេលបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ៖ «ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី» នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី ៖ តាមរយៈការចុះយកព័ត៌មានដោយផ្ទាល់ពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះការឈ្លានពានពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា គឺបានបង្ហាញឱ្យពិភពលោក Read more

អភិបាលស្រុកស្ទោងអំពាវនាវសប្បុរសជន សូមបន្តជួយឧត្តមគាំទ្រដល់រដ្ឋបាលស្រុក ដើម្បីទ្រទ្រង់វីរៈកងទ័ពជួបមុខ ជនភៀសសឹក និងគ្រួសារងាយរងហានិភ័យនៅក្នុងមូលដ្ឋាន

កំពង់ធំ÷ អភិបាលស្រុកស្ទោងអំពាវនាវសប្បុរសជន សូមបន្តជួយឧត្តមគាំទ្រដល់រដ្ឋបាលស្រុក ដើម្បីទ្រទ្រង់វីរៈកងទ័ពជួបមុខ ជនភៀសសឹក និងគ្រួសារងាយរងហានិភ័យនៅក្នុងមូលដ្ឋាន លោក សាយ គឹមឡម បានអំពាវនាដូច្នេះនៅក្នុងឱកាសដែលលោកបានទទួលអំណោយសប្បុរសពីអេតមីនជីងចក់ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦ នៅសាលាស្រុកស្ទោងខេត្តកំពង់ធំ។ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមខ្មែរតែមួយ ខ្មែរសមរភូមិក្រោយ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសខិតខំធ្វើអំពើល្អនិងប្រកៀកស្មាជាមួយវីរៈកងទ័ពជួរមុខគ្រប់កាលៈទេសៈ ដើម្បីលើកទឹកចិត្តពួកគាត់ ដែលបានពលីនិងបូជាសាច់ស្រស់ ឈាមស្រស់ យកទ្រូងធ្វើជាខែការពារបូរណៈភាពទឹកដី ការការពារជាតិមាតុភូមិពីការឈ្លានពានរបស់សៀម និងសត្រូវឈ្លានពាននានាដែលប៉ុនប៉ងរំលោភបំពាន និងឈ្លានពានទឹកដីអច្ឆរិយៈនៃយើង។ ទន្ទឹមនឹងនេះលោកបានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរមូលដ្ឋានភូមិឃុំ និងគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពគ្រួសារងាយរងហានិភ័យ ជនភៀសសឹកត និងគ្រួសារវីរៈកងទ័ពនៅក្នុងមូលដ្ឋានរបស់ខ្លួន ពុំទាន់បានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ដើម្បីសហការឧបត្ថម្ភគាំទ្រលើកទឹកចិត្តគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងថវិកាឱ្យអស់ពីលទ្ធភាពនិងតាមដែលអាចធ្វើទៅបានឬរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរស្រុកស្ទោងនិងក្រុមការងារចុះមូលដ្ឋាន៕ដោយសំនៀង

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធី សូត្រមន្ត និងជួបសំណេះសំណាលសួសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងឱកាសចូលឆ្នាំឆ្នាំថ្មី ឆ្នាំសកល ២០២៦

បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីសូត្រមន្ត និងជួបសំណេះសំណាលសួសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ ។ ពិធីនេះធ្វើឡើង ក្រោមធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយបានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូប ។ ពិធីនេះគឺធ្វើឡើងដើម្បី សុំសេចក្តីសុខ សេចក្តីចម្រើនសិរីសួស្តី កើតមានដល់ កងកម្លាំងនគរបាលគ្រប់ប្រការ Read more

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន​ នៅស្រុកសណ្តាន់​

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ ​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​ អមដំណើរ​ដោយ​លោក​ ជួន​ សិលាវិត​ ប្រធាន​សាខា​​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ខេត្ត​កំពង់ធំ​ បានដឹកនាំសហការី​ នៃ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​ ស្រុក​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ឃុំ​ ភូមិ​ បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​អតីត​យុទ្ធជនសោធននិវត្តន៍ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​​ នៅ​គេហដ្ឋាន​របស់​សព​ ស្ថិតនៅភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់​ ខេត្ត​កំពង់ធំ​ ។ លោកអនុសេនីយ៍ទោ យិន ដាលីន នាយរងការិយាល័យទី១ តំណាង​ឲ្យ​ក្រុម​លេខាធិការដ្ឋាន​ សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ Read more