អភិបាលស្រុកស្ទោងអំពាវនាវសប្បុរសជន សូមបន្តជួយឧត្តមគាំទ្រដល់រដ្ឋបាលស្រុក ដើម្បីទ្រទ្រង់វីរៈកងទ័ពជួបមុខ ជនភៀសសឹក និងគ្រួសារងាយរងហានិភ័យនៅក្នុងមូលដ្ឋាន

កំពង់ធំ÷ អភិបាលស្រុកស្ទោងអំពាវនាវសប្បុរសជន សូមបន្តជួយឧត្តមគាំទ្រដល់រដ្ឋបាលស្រុក ដើម្បីទ្រទ្រង់វីរៈកងទ័ពជួបមុខ ជនភៀសសឹក និងគ្រួសារងាយរងហានិភ័យនៅក្នុងមូលដ្ឋាន លោក សាយ គឹមឡម បានអំពាវនាដូច្នេះនៅក្នុងឱកាសដែលលោកបានទទួលអំណោយសប្បុរសពីអេតមីនជីងចក់ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦ នៅសាលាស្រុកស្ទោងខេត្តកំពង់ធំ។

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមខ្មែរតែមួយ ខ្មែរសមរភូមិក្រោយ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសខិតខំធ្វើអំពើល្អនិងប្រកៀកស្មាជាមួយវីរៈកងទ័ពជួរមុខគ្រប់កាលៈទេសៈ ដើម្បីលើកទឹកចិត្តពួកគាត់ ដែលបានពលីនិងបូជាសាច់ស្រស់ ឈាមស្រស់ យកទ្រូងធ្វើជាខែការពារបូរណៈភាពទឹកដី ការការពារជាតិមាតុភូមិពីការឈ្លានពានរបស់សៀម និងសត្រូវឈ្លានពាននានាដែលប៉ុនប៉ងរំលោភបំពាន និងឈ្លានពានទឹកដីអច្ឆរិយៈនៃយើង។

ទន្ទឹមនឹងនេះលោកបានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរមូលដ្ឋានភូមិឃុំ និងគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពគ្រួសារងាយរងហានិភ័យ ជនភៀសសឹកត និងគ្រួសារវីរៈកងទ័ពនៅក្នុងមូលដ្ឋានរបស់ខ្លួន ពុំទាន់បានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ដើម្បីសហការឧបត្ថម្ភគាំទ្រលើកទឹកចិត្តគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងថវិកាឱ្យអស់ពីលទ្ធភាពនិងតាមដែលអាចធ្វើទៅបានឬរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរស្រុកស្ទោងនិងក្រុមការងារចុះមូលដ្ឋាន៕ដោយសំនៀង