កំពង់ស្ពឺ÷ ដោយអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក ចន សុភីត អធិការស្រុកបសេដ្ឋ បានធ្វើការបង្ក្រាបករណីល្បែង
នៅថ្ងៃទី១៨,០១,២០២៦ វេលាម៉ោង ១៥ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្រ្គង និងកម្លាំងនគបាលស្រុកបសេដ្ឋ បានចុះបង្រ្កាប់ទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់(បៀរម៉ាជាំង) នៅចំណុចផ្ទះថ្មតៀម ភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកលេង បានចំនួន ០៧នាក់ ស្រី ០១នាក់, ជាជនជាតិចិន÷
១.ឈ្មោះ Wang ya ping ភេទប្រុស អាយុ ៣៦ឆ្នាំ
២.ឈ្មោះ Hang wei ye ភេទប្រុស អាយុ ៤០ឆ្នាំ
៣.ឈ្មោះ Zhang ming yao ភេទប្រុស អាយុ ៥៤ឆ្នាំ
៤.ឈ្មោះ Zhou li tian ភេទស្រី អាយុ ៥០ឆ្នាំ
៥.ឈ្មោះ Pang Wei long ភេទប្រុស អាយុ ៣៧ឆ្នាំ
៦.ឈ្មោះ Fu nai bin ភេទប្រុស អាយុ ៤៥ឆ្នាំ
៧.ឈ្មោះ Wang Zich eng ភេទប្រុស អាយុ ៤៧ឆ្នាំ (អ្នកលេង)ស្នាក់នៅក្នុងរោងចក្រគ័នរថក(ខេមបូឌា) អិនធើណេសិនណល ឯ.ក ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
-ដកហូតសំភារៈវត្ថុតាំង:
១/លិខិតឆ្លងដែន(ចិន) ០៧ច្បាប់
២/បៀរចំនួន ១៥ហ៊ូ
៣/បៀរម៉ាជាំង (បៀរចិន) ចំនួន ២១៤គ្រាប់
៤/តុចំនួន ០១
៥/ទូរស័ព្ទ ចំនួន ០៨គ្រឿង និងលុយមួយចំនួន
បច្ចុប្បន្នជន់សង្ស័យទាំង ៧នាក់ខាងលើត្រូវបានកម្លាំងទំនាញកនគរបាលស្រុកបរសេដកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការនគរបាលខេត្តកំពង់ស្ពឺដើម្បីអនុវត្តតាមនីតិវិធី។

