នគរបាលតាមក្រុង-ស្រុក ពង្រឹងការផ្តល់សេវាសាធារណ: និងបង្កើនការយាមល្បាត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន

បន្ទាយមានជ័យ÷អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក  ពង្រឹងការផ្តល់សេវាសាធារណ: និងបង្កើនការយាមល្បាត ប្រចាំការ២៤ម៉ោង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋតាមមូលរដ្ឋាន។

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ-សង្កាត់ ត្រូវបន្តបេសសកម្ម ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ជាបន្តបន្ទាប់ដូចភ្លៀងរលឹម។ ក្រៅពីនេះ ត្រូវ
ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងវិធានការការពារ, ច្បាប់ចរាចរណ៍ផ្លូវគោក, និងផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីឲ្យពលរដ្ឋបានយល់ដឹង ងាយសហការរាយការណ៍ដល់សមត្ថកិច្ច ដើម្បីឈានដល់ការ បង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ ពង្រឹងគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសន្តិសុខតាមព្រំដែន ឈរលើស្មារតីយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយការទទួលខុសត្រូវ៕