កម្លាំងយោធភូមិភាគ ៥ បង្ក្រាបរថយន្ត១គ្រឿងដឹកលៀសខុសច្បាប់នាំចេញពីខេត្តសៀមរាបទិសដៅទៅក្រៅប្រទេស
ខេត្តសៀមរាប៖ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តម សេនីយ៍ទោសេង ធារិន មេបញ្ជាការរង និងជានាយ សេនាធិការយោធភូមិភាគទី៥ កម្លាំងយោធាបានបង្ក្រាបរថយន្តដឹកលៀស១គ្រឿងដែលមានទិសដៅឆ្ពោះ ទៅរាជធានីភ្នំពេញនិងបន្តចេញទៅក្រៅប្រទេស។លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងបានឲ្យដឹងថាកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៥នេះ បានចុះបង្ក្រាបរថយន្ត១គ្រឿងដែលកំពុងដឹកជញ្ជូនលៀសខុសច្បាប់ ដោយឈ្មួញនាំ ចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ហើយបន្តនាំទៅក្រៅ ប្រទេសបន្តទៀត។ យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្ត១ គ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផល គឺឲ្យដឹកលៀសទម្ងន់តែ៣តោនទេ តែឈ្មួញបានលួចដឹករហូតដល់២០តោន។ ក្រោយទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍ភ្លាម, កម្លាំងយោធាយោធភូមិភាគទី៥ ដែលឈរជើងនៅខេត្តសៀមរាប បានចេញប្រតិបត្តិការដេញឃាត់រថយន្តបាន តែអ្នកបើកបានបើកទ្វាររត់គេចខ្លួន។ យោងតាមលិខិតដឹកជញ្ជូនដែលចេញដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ធិននី សុទ្ធី Read more










