ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ជូនកងកម្លាំងនគរបាលឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
បន្ទាយមានជ័យ៖ អនុវត្តតាមការយកចិត្តទុកដាក់ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយលោកស្នងការរង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គស្នងការ ប្រគល់ជូនកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដី។កងកម្លាំងដែលទទួលបានការឧបត្ថម្ភនាឱកាសនោះ រួមមានកងកម្លាំងមកពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដែលកំពុងបំពេញបេសកកម្មជួរមុខក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ។សម្ភារ និងថវិកាដែលបានឧបត្ថម្ភរួមមាន៖តាមរយៈលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ អំណោយដែលបានចែកជូនរួមមាន៖អង្ករ៖ ៤៥០ គីឡូក្រាមមីជាតិ៖ ៣០ កេសទឹកបរិសុទ្ធកម្ពុជា៖ ៣០ យួរត្រីខកំប៉ុង៖ ៣ កេសធំទឹកក្រូចអាយ (Iced): ១៥ កេសនំ ៩០០៖ Read more





