រោងចក្រផលិតបារី គ្មានផ្លាកយីហោរបស់ជនជាតិចិនមួយកន្លែងនៅ ក្រុងដូនកែវ តើមានច្បាប់អនុញ្ញាតដែរឬទេ សូម មន្ត្រីជំនាញ( ក.ប.ប)មេត្តាត្រួតពិនិត្យផងទាន
ខេត្តតាកែវ÷អង្គភាពអ្នកសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយ រយៈកន្លងនៅចំណុចទីតាំងរោងចក្រផលិតបារីរបស់ជនជាតិចិន ចំនួន១កន្លែងរបស់ក្រុមហ៊ុន ហ្វាត ស្ទឹង ថឹប៊ែកខូ.ឯក ដែលគ្មានស្លាកយីហោ ស្ថិតនៅក្នុងភូមិ ប្រហ៊ូត.សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាទីកន្លែងផលិតបារី ដែលគេអះអាងថាស្របច្បាប់ មានការអនុញ្ញាតិពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានបង់ប៉ាតុងក្តី តែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើង និងយកមកបើកបង្ហាញនោះគឺ នៅមិនគ្រប់គ្រាន់ នៅខ្វះឯកសារពាក់ព័ន្ធជាច្រើនទៀត ដែលរោងចក្រផលិតនិងចែកចាយ នៅមិនទាន់បើកបង្ហាញដើម្បីអោយអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយជាសាធារណះ ក្នុងគោលបំណងបញ្ជាក់ទៅមហាជន ។ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញ(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា។ ការនាំចេញផលិតផល(បារី)ទៅបរទេស ដែលមានព្រំប្រទល់ជាប់និងខេត្តតាកែវ ឆ្លងទៅប្រទេសវៀតណាម គឺជាសិទ្ធិរបស់ម្ចាស់សហគ្រាស ក្រុមហ៊ុន តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន Read more










