ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិនបានបំពាក់មេដាយគ្រឿងឥស្សរិយយស នឹងប័ណ្ណសរសើរជូនមន្ត្រីរាជជការ
ប៉ៃលិន÷ពិធីបិទសន្និបាតបូកសរុបរបស់រដ្ឋបាលខេត្តប៉ៃលិននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិនបានបំពាក់មេដាយគ្រឿងឥស្សរិយយស នឹងប័ណ្ណសរសើរជូនមន្ត្រីរាជការនៃរដ្ឋបាលខេត្តប៉ៃលិន ។ការប្រគល់ បណ្ណសរសើរនិងលិខិតថ្លែងអំណរគុណ ដល់រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលឃុំ/សង្កាត់ ដែលបានទទួលជ័យលាភី ក្នុងការអនុវត្តភូមិ ឃុំមានសុវត្ថិភាព ព្រមទាំងបានប្រគល់ម៉ូតូចំនួន ៨គ្រឿង សម្រាប់សមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត អធិការក្រុង អធិការស្រុក ក្នុងការបំពេញភារកិច្ចចុះល្បាត ដើម្បីធានាសុវត្ថិភាពជូនជាពលរដ្ឋនៅមូលដ្ឋាន។ នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើដល់រដ្ឋបាលខេត្តប៉ៃលិនក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយភាពជឿជាក់ និងការទទួលខុសត្រូវ បង្កើនការបណ្តុះបណ្តាល អភិវឌ្ឍ ធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសការជំរុញវិស័យ អប់រំ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតប ទៅនឹងការវិវត្តនៃសេដ្ឋកិច្ចទំនើប ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលបង្កភាពវឹកវរក្នុងសង្គម បន្តពង្រឹងការគ្រប់គ្រងដីធ្លីឱ្យកាន់តែប្រសើរ ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសោភ័ណ្ឌភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្តប៉ៃលិន។ Read more










