ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ ប៉ូលិសខេត្តស្ទឹងត្រែង ៦រូប ក្នុងនោះមានម្នាក់ពាក់ផ្កាយមួយជាស្នងការរង ទទួលការងារព្រំដែន មូលហេតុលើសបទវិន័យនគរបាលជាតិ
ក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន៦រូប ក្នុងនោះមានម្នាក់ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយផ្អែកលើមូលហេតុ លើសបទវិន័យនគរបាលជាតិកម្មជាតិ ។ យោងតាមប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ ចេញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ ឧត្តមសេនីយ៍ត្រី ចាន់ សុផា អត្តលេខ ០២០៤៦ តាមរូបភាពដកហូតមុខតំណែង ពីស្នងការរង ទទួលការងារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្មជាតិ ។ ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោះ វរសេនីយ៍ទោ ចាន់ សុធា អត្តលេខ ៥៦៩៤៥ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិ។ Read more










