ខេត្តប៉ៃលិន ៖ កាលពីថ្ងៃ១៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន កងកម្លាំងនៃគណៈបញ្ជាការឯកភាពខេត្ត និង មន្រ្តីជំនាញពាក់ពន្ធ័ បានដឹកនាំកិច្ចប្រជុំ បន្ទាន់ ដើម្បីត្រួតពិនិត្យ និងផ្សព្វផ្សាយ ដល់ម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលគ្រប់ប្រភេទ ដែលមានទីតាំងភូមិសាស្រ្តក្នុងខេត្តប៉ៃលិន ចូលរួមក្នុងកិច្ចសហការណ៍ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងបោសសម្អាត នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ។
ក្នុងឱកាសនោះលោកជំទាវ បណ្ឌិតអភិបាលខេត្ត បានណែនាំនិងបញ្ជាក់ ដល់គ្រប់ម្ចាស់ អាជីវកម្មទាំងអស់ ត្រូវចូលរួមសហការជាមួយជំនាញពាក់ពន្ធ័ មិនត្រូវលាក់ពួនជនបរទេសដែលរស់នៅដោយខុសច្បាប់ និងអនុវត្តន៍បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាពបំផុត ។ដោយ÷ស សារឿន


