អគ្គិភ័យឆាបឆេះរោងសិប្បកម្មកែច្នៃឈើយ៉ាងសន្ធោសន្ធៅនៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងនគរបាលអន្តរាគមន៍រំលត់ទាន់ពេល

​ខេត្តបន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ១:៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គិភ័យដ៏ធំមួយបានកើតឡើងនៅទីតាំងសិប្បកម្មកែច្នៃចម្លាក់ឈើ (គល់ឈើ) មួយកន្លែង ដែលមានទំហំ ៤០ម៉ែត្រ គុណ ៤០ម៉ែត្រ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។​សកម្មភាពអន្តរាគមន៍៖​ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ដឹកនាំកម្លាំងជំនាញសរុបចំនួន ៥០នាក់ ចុះអន្តរាគមន៍ជាបន្ទាន់។ ប្រតិបត្តិការនេះមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ។​មធ្យោបាយប្រើប្រាស់៖​កម្លាំងចម្រុះបានប្រើប្រាស់គ្រឿងចក្រ និងរថយន្តទឹកសរុបចំនួន ១៧គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ៧៣ធុង រួមមាន៖​រថយន្តទឹករបស់ស្នងការដ្ឋាននគរបាលខេត្ត​រថយន្តទឹកបណ្តាក្រុមហ៊ុនកាស៊ីណូក្នុងតំបន់​រថយន្តទឹករបស់ក្រុមសង្គ្រោះស្ម័គ្រចិត្ត​លទ្ធផល៖​ដោយមានការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍ និងពន្លត់ភ្លើងឱ្យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ៤:០០ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងសម្តែងការសោកស្តាយចំពោះមរណភាព លោកវរសេនីយ៍ទោ យី សុថាត់ ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី

​បន្ទាយមានជ័យ៖ អនុវត្តតាមការចង្អុលណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូអមដំណើរ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ។​សេចក្តីសង្ខេបនៃវីរភាព និងការលះបង់៖​មូលហេតុនៃការលះបង់៖ លោកវរសេនីយ៍ទោ យី សុថាត់ បានរងរបួសធ្ងន់ដោយអំបែងគ្រាប់ចំក្បាល ក្នុងសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។​ការទទួលមរណភាព៖ ក្រោយការខិតខំសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកបានទទួលមរណភាព (ពលី) នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង Read more

មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦

ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ដោយការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ឤជ្ញាធរដែនដី តំណាងសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គភាពស្ថាប័នពាក់ព័ន្ធផងដែរ។ ថ្លែងក្នុងពិធីបិទសន្និបាត លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ មាតាបិតា សហគមន៍ ឤជ្ញាធរដែនដី ដៃគូអភិវឌ្ឍ Read more

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ពង្រឹង​ភារកិច្ច​កងកម្លំាង​ចម្រុះ​ត្រូវ​ចាត់​វិធានការ​យ៉ាង​មុឺងម៉ាត់តាមផ្លូវច្បាប់​ ក្នង​ការ​ ការពារ​ទប់ស្កាត់​ និង​បង្ក្រាប​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ បឹង​ពែរ​ ខេត្តកំពង់ធំ​

កំពង់ធំ÷នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ អនុប្រធាន​អចិន្ដ្រៃយ៍​ នៃគណៈកម្មការ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់ធំ បាន​ជួប​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ ប្រគល់​ភារកិច្ច​ចាំ​បាច់​មួយ​ចំនួន​ ក្នុង​ការ​ចាត់វិធានការ​យ៉ាង​មុឺងម៉ាត់តាមផ្លូវច្បាប់ ​ក្នង​ការ​បង្ក្រាប​បទ​ល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ​ និងប្រគល់​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ ប្រេងឥន្ធនៈ​ ជូន​កងកម្លាំង​ចម្រុះ​ប្រចាំ​ការ​នៅ​ទី​បញ្ជាការ​ស្រាល​តំបន់​ភ្នំ​ប្រង់​ និង​ជាំ​ក្របី​ ស្ថិត​នៅ​ក្នុង​ឃុំ​សាគ្រាម​ ស្រុក​ប្រសាទ​បល្ល័ង្ក​ ខេត្ត​ខេត្តកំពង់ធំ​។ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ចំពោះ​កងកម្លាំង​ចម្រុះ​ទាំង​អស់​ និង​អាជ្ញា​ដែនដី​នៅ​គ្រប់​លំដាប់​ថ្នាក់​ ដែល​បាន​ខិត​ខំប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ក្នុង​ការ​ការពារ ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នាពេលជិតពីរឆ្នាំកន្លងទៅ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​ ជា​មួយ​នេះ​ដែរ​បា​នគ្រប់​គ្រង​ដី​ដែល​បាន​ដក​ហូត​ពី​ជន​ល្មើស​ដែល​បាន​លួច​កាប់​ទន្ទ្រាន​កន្លង​ទៅ​រក្សា​ទុក​ជា​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ ​ធ្វើ​ឲ្យ​ព្រៃឈើ​ធម្មជាតិ​ដុះ​លូតលាស់​ឡើង​វិញ​ផង​ដែរ​ ។ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ប្រគល់​ភារកិច្ច​ជូន​កងកម្លាំង​ចម្រុះ​ទាំងអស់​ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបូកសរុបលទ្ធផលសន្និបាតក្រសួងមហាផ្ទៃ ត្រៀមគោរពរាយការណ៍ជូនសម្ដេចធិបតី នាយករដ្ឋមន្រ្តី ក្នុងពិធីបិទនៅរសៀលនេះ!……………

បន្ទាប់ពីបានដំណើរការរយៈពេលមួយថ្ងៃកន្លះ គិតចាប់ពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ម្សិលមិញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបូកសរុបលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។ ខ្លឹមសារសំខាន់ៗ នៃលទ្ធផលសន្និបាតនេះ នឹងត្រូវបានប្រមុខក្រសួងមហាផ្ទៃកម្ពុជា គោរពរាយការណ៍ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេច នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាត នារសៀលថ្ងៃដដែលនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរវាគ្មិន ទាំង១១រូប ដែលបានធ្វើបទអន្តរាគមន៍ និងចែករំលែកមេរៀនបទពិសោធល្អៗលើកិច្ចការសំខាន់ៗជូនអង្គសន្និបាត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគាំទ្រនិងឯកភាពចំពោះខ្លឹមសារ នៃបទអន្ដរាគមន៍ និងការចែករំលែកបទពិសោធ ពិសេសការលើកឡើងអំពីបញ្ហាប្រឈម សំណើ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គសន្និបាតក្រសួងមហាផ្ទៃ ផ្ដល់សារៈសំខាន់ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ ទាំង១១ប្រធានបទ!

ពីវេទិកាអធិបតីនៃពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំអង្គសន្និបាត យកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ លើប្រធានបទចំនួន១១ ក្នុងដំណើរការសន្និបាត ដែលនឹងបន្តរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ។ ប្រធានបទទាំង១១ ដែលប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានសង្កត់ធ្ងន់នោះរួមមាន៖ ១.បទអន្តរាគមន៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងការបោសសម្អាតក្មេងទំនើង ដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ ២.បទអន្តរាគមន៍ស្តីពីការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដោយ អគ្គនាយកដ្ឋានរដ្ឋបាល ៣.បទអន្តរាគមន៍ស្តីពី ការងារជំរុញផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារ អត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត Read more

លោកជំទាវ អភិបាលខេត្តប៉ៃលិន ណែនាំដល់​សមត្ថកិច្ច​ចុះបង្ក្រាប​បទល្មើសឆរ​បោកតាម​អនឡាញ ជាប្រចាំ​មិនឱ្យកើ​ត​មានក្នុ​ងមូល​ដ្ឋាន​ឡើយ

ខេត្តប៉ៃលិន៖ សមត្ថកិច្ចចម្រុះចុះឆែរឆេ​រទីតាំងមួយ​ចំនួន​កាល​ពីថ្ងៃ​ទី០៣ ខែកុម្ភះ ឆ្នាំ២០២៦ នៅតា​មស​ណ្ឋា​គារផ្ទះសំ​ណាក់ កាស៊ីណូ ដែលស្ថិតនៅ​ភូមិផ្សារ​ព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន។ សមត្ថកិច្ចបា​នបញ្ជាក់ថា ក្រោយ​ពីមាន​ការណែ​នាំពី​លោកជំទាវ ​បាន ស្រីមុំ ​អភិបាលខេត្តប៉ៃលិន ប​ន្ត​ជំរុញឱ្យ​កម្លាំងសម​ត្ថកិច្ច ​និង​មន្ត្រីជំនា​ញ អាជ្ញា​ធរមូលដ្ឋាន ចុះអនុវត្តន៍អោ​យបានតឹងរឹងលើក​រណីបទល្មើស​នា​នា​មិនឱ្យកើ​តមានក្នុងមូលដ្ឋានជា​ដាច់ខាត។ លោកជំ​ទា​វអភិបាលខេត្ត បាន​ជំរុញឱ្យកម្លាំងស​មត្ថកិច្ច និ​ងអាជ្ញាធរត្រូវអ​នុវត្តន៍ ការពង្រឹង​ការអ​នុវត្ត​ច្បាប់ និងការប​ង្ក្រាប ឲ្យបាន​ម៉ឺងម៉ាត់ ​ត្រូវតាមដា​ន និងស្រាវជ្រាវ ​ការកំណត់មុខសញ្ញា និងទី​តាំង ដែលសង្ស័យថា មានការបង្កប់នូវល្បែង​ស៊ីសងអនឡាញ ឬការឆ​បោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime)។ ហើយ​រាល់​បទល្មើ​សអនឡាញ ដែល​រកឃើញ ត្រូវចាត់វិធា​នការតាមផ្លូវ​ច្បាប់​ជាធរមា​ន ដោយ​មិនត្រូវមា​នការអន្តរាគម​ន៍ ឬយោគយ​ល់ឡើយ ដើម្បីរក្សាសន្តិសុខ ក្នុងខេត្ត។ Read more

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកងកម្លាំងចុះត្រួតពិនិត្យទីតាំងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams) នៅក្រុងបាវិត

ស្វាយរៀង ៖ ព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យទីតាំងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សូមរំលឹកថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ម្សិលមិញនេះ កងកម្លាំងនគរបាល Read more

ដោយអនុវត្តបទបញ្ជា យ៉ាងមុឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ លោក វរសេនីយ៍ត្រី យន ប៊ុនធា អធិការ  បានដឹកនាំចុះបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង

ខេត្តពោធិ៍សាត់​ ÷នៅថ្ងៃទី២៩.០១.២០២៦ វេលាម៉ោង១៥និង៤0នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ដឹកនាំដោយលោក វរសេនីយ៍ត្រី យន ប៊ុនធា ឋានៈអធិការនគរបាលស្រុកបាកាន បានដឹកនាំចុះបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទួលសុវត្ថិភាព​ ស្ថិតក្នុងភូមិត្រាង ឃុំមេទឹក​ ស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់។ឈ្មោះ ប៉ិច ម៉ុល ហៅខ្មុល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ដោយឆែកឆេរលើខ្លួនជនសង្ស័យជាក់ស្តែង រកឃើញ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ បានបញ្ជូនកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ដោយ សឿនហៀរឡុង

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលបានចាត់តាំងលោកវរសេនីយ៍ទោ ផុង សារិន អធិការរងដឹកនាំកម្លាំងចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ឌុល មករា នាយរងប៉ុស្តិ៍ដែលបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៧

បាត់ដំបង÷នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៨ និង៤០នាទី លោកវរសេនីយ៍ទោ ផុង សារិន អធិការរងទទួលផែនសេនាធិការតំណាងលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ដឹកនាំលោកអធិការរងជំនួយការដឹកនាំផ្នែកសេនាធិការ លោកអធិការរងជំនួយដឹកនាំផ្នែកអត្តសញ្ញាណកម្ម និងលោកនាយផ្នែកកិច្ចការប៉ុស្តិ៍ ដោយមានការចូលរួមលោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលប៉ុស្តិ៍អំពិលប្រាំដើម ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ឌុល មករា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលប្រាំដើម ដែលបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឥឡូវកំពុងសម្រាកព្យាបាលនៅផ្ទះរបស់លោកនៅភូមិបួរុន ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងការចុះសួរសុខទុក្ខនោះដែរ លោកអធិការរងបាននាំយកសម្ភារៈ Read more