លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ
ខេត្តប៉ៃលិន៖ នៅថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ច សិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិន ក្នុងគោលដៅពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ លើសក្តានុពលវិស័យកសិកម្ម និងទេសចរណ៍បរិស្ថានធម្មជាតិ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប និងសហការី ដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិន ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និងសក្តានុពលរបស់ខេត្ត។ លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ Read more










