កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ហើយនិងហាមឃាត់ប្រជានេសាទកុំឱ្យប្រើឧបករណ៍ ឆក់ត្រជាក់

កំពង់ធំះ   លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ និងគណៈកម្មការសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ សហការជាមួយកម្លាំងទីបញ្ជាការស្រាល  ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល  នៅចំណុចទួលអង្កាញ់ ក្នុងភូមិសាស្ត្រភូមិក្រសាំងខ ឃុំសាន់គ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។ ជាមួយគ្នានេះផងដែរលទ្ធផលជាក់ស្ដែងកម្លាំងជំនាញនិងកម្លាំងសហប្រតិបត្តិការបានបំផ្លាញចោលទាំងស្រុងនៅឧបករណ៍ល្មើសទៅនឹងច្បាប់ជលផលជាច្រើនមុខក្នុងពេលប្រតិបត្តិការនោះផងដែរ ព្រមទាំងបានធ្វើការពន្យល់ណែនាំដល់ប្រជានេសាទកុំឲ្យប្រើឧបករណ៍(ឆក់ត្រជាក់)ដែលនាំឲ្យដាច់ពូជត្រីនោះជាដាច់ខាត៕ដោយលោក សំនៀង កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ហើយនិងហាមឃាត់ប្រជានេសាទកុំឱ្យប្រើឧបករណ៍ ឆក់ត្រជាក់ កំពង់ធំះ   លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ និងគណៈកម្មការសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ សហការជាមួយកម្លាំងទីបញ្ជាការស្រាល  ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ Read more

រដ្ឋបាលខេត្តកំពង់ធំ ប្រារពខួប២១ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិនៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា 

កំពង់ធំះ  រដ្ឋបាលខេត្តកំពង់ធំ ប្រារពខួបលើកទី២១​នៃការឡើងគ្រងព្រះបរមសិរី រាជសម្បត្តិ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  ក្រោមវត្តមានពីលោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អស់លោកលោកស្រីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត  ព្រះសង្ឃ កងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការជាច្រើននាក់ក៏បានចូលរួមក្នុងឱកាសនោះផងដែរ ។ នួន​ ផារ័ត្ន បានថ្លែងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  នៅថ្ងៃព្រហស្បត្តិ៍០១កើត ខែ អស្សុជ ឆ្នាំវក ឆស័ក ព.ស ២៥៤៨ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមព្រះ​រាជ​ពិធី​បុណ្យ​ខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ ចូលរួមព្រះ​រាជ​ពិធី​បុណ្យ​ខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅសាលាខេត្តបន្ទាយមានជ័យ ។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម​ លោកជំទាវ​ អ្នកតំណាងរាស្រ្ត​ មណ្ឌលបន្ទាយមានជ័យ​ ថ្នាក់ដឹកនាំមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ Read more

ស្នងការនគរបាលខេត្តបន្ទាយមានជ័យដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិប្រត្តិការប្រចាំខែតុលា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិប្រត្តិការប្រចាំខែតុលា ឆ្នាំ២០២៥(គិតពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥)និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កម្លាំងនគរបាលក្រោមឱវាទ។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីវៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបានកន្លងមក និងបានផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខដល់កងកម្លាំង ដើម្បីយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃនៅតាមអង្គភាព ឲ្យកាន់តែមានប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីតួនាទី ភារកិច្ច កាងារជំនាញរបស់ខ្លួនឲ្យបានល្អ, បន្តស្រាវជ្រាវបង្កា បង្ក្រាប Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យតៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានមហាជន ស្គាល់ថាជាមន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។ បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារ លោក ប៉ាង លីដា ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ទីបំផុតនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ប៉ាង លីដា បានអញ្ជើញមកទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីជួបសន្ទនាជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅសាលវរជ័យ ដែលជាកន្លែងប្រជុំកិច្ចការសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិតផ្ទាល់។ វត្តមានលោក ប៉ាង លីដា បានញាំងឱ្យឯកឧត្តមអភិសន្តិបណ្ឌិត មានក្ដីរំភើបក្ដុកក្ដួល ពីព្រោះកន្លងមក Read more

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីស្ថាបនាផ្លូវមួយខ្សែប្រវែង៤៥០ម៉ែត្រសម្រាប់ជាប្រយោជន៍សារធារណៈ

បន្ទាយមានជ័យ÷ក្រុងប៉ោយប៉ែត ដោយមើលឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរគ្រប់មធ្យោបាយយានយន្ត នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានដឹកនាំក្រុមការងារដោយមានការចូលរួមពីសំណាក់ លោក តាន់ គឹមរឹទ្ធ ក្រុមព្រឹក្សាក្រុង នឹងលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត រួមនឹងក្រុមការងារ បាននាំយកគ្រឿងចក្រផ្ទាល់ខ្លួន គៀកិនឈូសឆាយបង្ហាប់ចាក់ថ្មមិចផ្លូវសាលារៀនសុវណ្ណភូមិ មួយខ្សែ ដែលមានប្រវែង៤៥០ ម៉ែត្រស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រាល់ការចំណាយក្នុងការស្ថាបនាស្ដារឡើងវិញទៅលើផ្លូវមួយខ្សែនេះគឺជាថវិកា លោក គាត ហ៊ុល ផ្ទាល់ ធ្វើសម្រាប់ជាប្រយោជន៍សារធារណៈរួម ដើម្បីឲ្យមានភាពងាយស្រួលដល់សិស្សានុសិស្ស បានមកសាលារៀនសុវណ្ណភូមិ នេះទាន់ពេលវេលា នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន នឹងបងប្អូនប្រជាពលរដ្ឋផ្សេងទៀតដែលធ្វើដំណើរឆ្លងកាត់អាស្រ័យផលនៅលើដងផ្លូវមួយខ្សែនេះជាប្រចាំថ្ងៃ ៕

សូមអបអរសាទរ និងសម្តែងក្តីរីករាយជាទីបំផុត ! ចំពោះ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

សូមអបអរសាទរ និងសម្តែងក្តីរីករាយជាទីបំផុត ! ចំពោះ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខារួចហើយ ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ នៅថ្ងៃទី២៦ ខែតុលានេះ ក្រោមអធិបតីភាព ប្រធានាធិបតីអាមេរិក និងវត្តមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ី អំឡុងកិច្ចប្រជុំកំពូលអាស៊ាន កិច្ចព្រមព្រៀងស​ន្តិភាពមួយនេះ ត្រូវបានប្រមុខការទូតកម្ពុជា អះអាងថា នឹងក្លាយទៅជាឯកសារដ៏រឹងមាំដែលនាំប្រទេសទាំងពីរ ទៅរកភាពប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងគ្នា ព្រមទាំងបង្កើតឱកាសនានា ដើម្បីប្រទេសទាំងពីររស់នៅដោយសុខសន្តិភាព និងវិបុលភាព។ បន្ទាប់ពីមានភាពតានតឹងតាមបណ្តោយព្រំដែន កម្ពុជា-ថៃ បានចាប់ផ្តើមផ្ទុះអាវុធយ៉ាងខ្លាំងរយៈពេល៥ថ្ងៃ ចាប់តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយផ្តើមចេញពីចំណុចប្រាសាទតាមាន់ធំ ហើយរាលដាលដល់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែន បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ បន្ថែមពីនេះ ប្រជាពលរដ្ឋជាច្រើនដែលរស់នៅបណ្តោយព្រំដែន នៅតំបន់មានជម្លោះត្រូវជម្លៀសចេញពីលំនៅដ្ឋានដោយសារភាពភ័យខ្លាច។ ទោះបីជាមានបទឈប់បាញ់ Read more

នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំង ជំនាញចម្រុះ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចចុងអូរឡោ និងចំណុចបឹងអាពឹស ស្រុកកំពង់ស្វាយ!

កំពង់ធំះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំង សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ  មន្រ្តី​ខណ្ឌរដ្ឋបាលជលផលកំពង់ធំ  មន្ត្រីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ សហការជាមួយកម្លាំងទីបញ្ជាការស្រាល  ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចចុងអូរឡោ និងចំណុចបឹងអាពឹស ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំកំពង់គោលើ រហូតដល់ចំណុចធម៌ដែរ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីបានធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹក និងស្បៃមុងចំនួន៣៥របាំង ប្រវែង១៥០០ម៉ែត្រឡុកចំនួន៣៥គ្រឿង លូស្បៃមុងចំនួន៣៥មាត់ បង្គោល ចំនួន១២៩០ដេីម និងចាក់លែងត្រីទំនង់៣០០គីឡូក្រាមចូលទន្លេវិញ៕ដោយលោក សំនៀង

លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ

ខេត្តប៉ៃលិន៖ នៅថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ច សិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិន ក្នុងគោលដៅពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ លើសក្តានុពលវិស័យកសិកម្ម និងទេសចរណ៍បរិស្ថានធម្មជាតិ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប និងសហការី ដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិន ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និងសក្តានុពលរបស់ខេត្ត។ លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ Read more

ពិតជាមិនធម្មតា សំណង់រឹងចាក់ដីចូលច្រាំងទន្លេ នៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញសូមមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធជួយចុះត្រួតពិនិត្យផង

ភ្នំពេញ÷សំណង់រឹងចាក់ដីចូលច្រាំងទន្លេ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លួចការសាងសង់យ៉ាងពេញទំហឹង អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ ជូន អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ សូមមេត្តាចុះត្រួតពិនិត្យផងទាន។បន្ទាប់ពីអង្គភាពសារព័ត៌មាន យើងបានចុះទៅដល់ទីតាំង ខាងលើ ដែលហ៊ានលួចបុកគ្រិះសាងសង់សំណង់រំលោភបំពានចូលច្រាំងទន្លេ ដែលជាសម្បត្តិរបស់រដ្ឋយ៉ាងគឃ្លើន ។តើម្ចាស់សំណង់រឹងខ្លាំងជាងការអនុវត្តច្បាប់ ឬមួយមន្ត្រីជំនាញប្រចាំតំបន់កំពុងតែដេកលុងលក់ បានជាទុកបណ្ដែតបណ្តោយអោយមានការសាងសង់សំណង់មួយកន្លែងនេះ បណ្តែតខ្លួននៅលើម៉ាត់ច្រាំងទន្លេ ឬមួយមានលលិខិតអនុញាតអោយសាងសង់ពីស្ថាប័នពាក់ព័ន្ធ ។យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមានសមត្ថកិច្ច។អង្គភាពសារព័ត៌មានយើងសង្ឃឹមថា  លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ  ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ Read more