ប្រជាពលរដ្ឋនៅឃុំចង្ហា សម្តែងការអបអរសាទរ និងថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធីឡោះ និងលោកស្រី ដែលបានជួយជុសផ្លូវលំខូចខាតខ្លាំង ចំនួន ២ខ្សែឡើងវិញនៅក្នុងស្រុកអូរជ្រៅ
បន្ទាយមានជ័យ: ពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានសម្តែងនូវអារម្មណ៍ រំភើប ត្រេកអរយ៉ាងខ្លាំង និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះ ទឹកចិត្តសប្បុរសរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី ដែលបានជួយឧបត្ថម្ភថវិការ សម្រាប់ធ្វើការជួសជុលផ្លូវលំខូចខាតខ្លាំង ចំនួន២ខ្សែ ឡើងវិញកាលពីពេលថ្មីៗនេះ។ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក អ៊ុច មករា មេឃុំចង្ហា បានឲ្យដឹងថា ផ្លូវលំចំនួន២ខ្សែនេះ ខ្សែទី១ មានប្រវែង៧,០០០ម៉ែត្រ ពីឃុំចង្ហា ដល់ភូមិពង្រ សង្កាត់កំពង់ ស្វាយ បានធ្វើការគៀរកិនចាក់ដីល្បាយថ្ម ។ខ្សែទី២ ដែលកំពុងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះមានប្រវែង៧២៩ Read more










