បទល្មើសនេសាទកំពុងតែរីកដូចផ្សិតនៅក្នុងភូមិសាស្ត្រ ឃុំក្តីដូង រហូតមកដល់ទំនប់បង្ហារទឹក ភូមិកំពង់គោ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សូមសមត្ថកិច្ចជំនាញប្រចាំតំបន់ចុះបង្ក្រាបផងទាន
កំពង់ធំ÷នៅវេលាម៉ោង ៧ម៉ោង ៨ម៉ោង ៩យប់ ថ្ងៃទី២ខែធ្នូឆ្នាំ ២០២៥ ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៏មក ក្រុមអ្នកសារព័ត៌មានយើង បានចុះទៅថតយករូបភាពជាក់ស្ដែង នៅបទល្មើសនេសាទប្រើឧបករណ៍ដាក់អួនកាត់ស្ទឹង ពីត្រើយម្ខាងទៅដល់ត្រើយម្ខាង ចំណុចចាប់ពីមុខសាលារៀនអូរសំបួរ ឃុំក្តីដូង រហូតដល់ទំនប់បង្ហារទឹកភូមិកំពង់គោ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដាក់គ្មានញញើតនិងច្បាប់បន្តិចសោះឡើយ ទោះជា មន្ត្រីជំនាញនិងសមត្ថកិច្ចកំពុងតែធ្វើការបង្ក្រាប ដូចភ្លៀងរលឹមក៏ដោយ រីឯបទល្មើសបានកើតឡើងជាបន្តបន្ទាប់ គឺបទល្មើសនេសាទប្រើប្រាស់ឧបករណ៍អួនកាំង កាត់ស្ទឹងយ៉ាងអានាធិបតេយ្យនៅដងស្ទឹងសែនដដែល មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន កន្លងមកតែងតែធ្វើការបង្ក្រាបយ៉ាងសស្រាក់ សស្រាំ ជាបន្តបន្ទាប់ តែហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ កន្លងមក ឃើញតែ មន្ត្រីជំនាញនិងសមត្ថកិច្ចបង្ក្រាប បានតែឧបករណ៍ខុសច្បាប់ ហើយនិងដករហូតបានតែវត្ថុតាងសម្ភារៈប៉ុណ្ណោះ ចំណែកម្ចាស់ ដែលប្រព្រឹត្តមិនដែលត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ឃាត់ខ្លួនយកមកពិន័យជាអន្តរកាលតាមច្បាប់ស្ដីពីជល់ផល ឬធ្វើកិច្ចសន្យាអ្វីនោះទេ។។ ហេតុនេះហើយទើបធ្វើឲ្យអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ទាំងនោះ នៅតែ Read more










