ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនពលរដ្ឋនៅក្រុងព្រៃវែង
នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង ជាតំណាងឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាកផ្នែកជីវភាព ចំនួន ៤០គ្រួសារ មកពីសង្កាត់ទាំង៤ នៃក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូ វណ្ណា ក៏បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ឧបត្ថម្ភដល់សង្កាត់ទាំង៤ ដោយក្នុងមួយសង្កាត់ៗ ចំនួន Read more










