រឿងពីអតីតកាលយកមកដោះស្រាយនៅ ពេលបច្ចុប្បន្នបណ្តាលឱ្យយុវជនម្នាក់រងរបួសនាំយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ៖

នៅថ្ងៃទី១៩ខែ​ខែវិច្ឆិកា​ឆ្នាំ​២០២៥​ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​លោក​ វរ​សេ នីយ៍ឯក​ សេង​ ​លុច​ អធិការ​នគរបាលស្រុកថ្មគោល​ដឹកនាំកម្លាំងធ្វេីការបង្រ្កាបឃ-ាត់ខ្លួន យុវជនមួយក្រុមមានគ្នាចំនួន០៥នាក់នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាក សួរ​ បន្ទាប់ពីពួកគេធ្វេីសកម្មភាព​ប្រេីប្រាស់កាំបិ-តក-ាប់ទៅលើជនរងគ្រោះជាយុវជនម្នាក់ បណ្តាលឱ្យរងរបួសដៃ​ ត្រូវបាននាំទៅស ង្រ្គោះ​នៅមន្ទីរពេទ្យ​ កាល​ពី​ថ្ងៃទី១៨ខែវិច្ឆិកា​ ឆ្នាំ​២០២​៥នៅក្រុមទី​៣៣ ក្នុងភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងនោះដកហូតបាន៖
-កាំបិតកញ្ចែតផ្លែដែកដងឈេីចំនួន០១ដេីម
​-កាំបិតកែច្នៃចំនួន០៣ដេីម។

ចចំពោះមូលហេតុដែលនាំទៅដល់ការបង្កហិង្សាបណ្តាលឱ្យរងរបួសបែបនេះ​គឺដោយ សារពេលកន្លងមក ធ្លាប់មានទំនាស់ដោយពាក្យសំដីជាមួយជនរងគ្រោះ ទើបពេលនេះពួកគេធ្វើសកម្មភាពន៊បែបនេះឡើង។

ពេលនេះសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំបញ្ជូនមកផែនជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី​ ច្បាប់៕