កម្លាំងសមត្ថកិច្ចនគរបាល ស្រុកសំពៅលូនធ្វើការបានចុះល្បាតក្នុងភូមិសាស្ត្រ ឃាត់ខ្លួនជន់សង្ស័យចំនួនពីរនាក់ ករណីប្រើប្រាស់នូវសាធារញៀនដោយខុសច្បាប់ក្នុងបទល្មើសជាក់ស្ដែង

បាត់ដំបង÷ដោយអនុវត្តតាមតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការ បានដឹកនាំកសហការ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះល្បាតក្នុងភូមិសាស្ត្របង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មេីសជាក់ស្តែង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៦ និង ២០ នាទី នៅចំណុចក្រុមទី០៥ ស្ថិតក្នុងភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ឃាត់ខ្លួនជនសង្ស័យ បានចំនួនម្នាក់១.ឈ្មោះ ញ៉ុន កែវ ហៅ ខ្មៅ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។.សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន – ម៉ូតូចំនួន ០១ គ្រឿង Read more

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់

ស្វាយរៀង ៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០៖៥៥នាទី មានជនសង្ស័យ១ក្រុម ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត១គ្រឿងម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី Read more

ស្នងការនគរបាលខេត្តបាត់ដំបង ចាត់តាំង​តំណាងនាំយកសារលិខិតចូលរួមរំលែ​កទុក្ខនិងថវិកាប្រគល់ជូនក្រុមគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជា (ស. ម.ន)ទទួលមរណភាពដល់លំនៅដ្ឋាន

បាត់ដំបង៖ នារសៀលថ្ងៃទី​ ៥ ខែ ធ្នូ ឆ្នាំ២០២៥លោក​ឧត្ត​ម​សេនីយ៍ទោ ដាញ់ អេងប៊ុន​ចាន់ ស្នងការ នៃ​ស្នងការដ្ឋាន​នគរ បាលខេត្តបាត់ដំបង ប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរ​បាលជាតិកម្ពុជាខេត្តបាត់ដំបង (ស.ម. ន) បានចាត់តាំងតំណាងគឺលោកវរសេនីយ៍ឯក ដួង ស៊ីណែត ស្នងការរងផែនការ​ងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តបា​ត់​ដំបង ចូលរួមជាមួយលោកវរសេនីយ៍ឯក ភួង ច័ន្ទតារា ស្នងការរងផែនការងារនគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច​ លោកវរសេនីយ៍ ឯក ឡុង យោធាវីរៈ នាយការិយាល័យបុគ្គ លិក លោក លោកស្រីនាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយរងការិយាល័យបុគ្គលិកនិងមន្ត្រីក្រោមឱវាទទៅ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេ នីយ៍ឯក ពុត ឆេង នាយរងផ្នែកនៃការិយា​ល័យ​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខ​ណៈលោកទទួលមរណភាពកាល ពីថ្ងៃទី៤ខែ ធ្នូ ឆ្នាំ២០​២៥ដោយ Read more

បទល្មើសនេសាទកំពុងតែរីកដូចផ្សិតនៅក្នុងភូមិសាស្ត្រ ឃុំក្តីដូង រហូតមកដល់ទំនប់បង្ហារទឹក ភូមិកំពង់គោ ឃុំកំពង់គោ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សូមសមត្ថកិច្ចជំនាញប្រចាំតំបន់ចុះបង្ក្រាបផងទាន

កំពង់ធំ÷សកម្មភាពបទល្មើសនេសាទកើតឡើងយ៉ាងពេញបន្ទប់ ទាំងយប់ទាំងថ្ងៃនៅ ឃុំក្តីដូង ស្រុកកំពង់ស្វាយ បទល្មើសនេសាទនេះចាប់ផ្ដើម នៅវេលាម៉ោង ៧ម៉ោង ៨ម៉ោង ៩យប់ ថ្ងៃទី២ខែធ្នូឆ្នាំ ២០២៥ ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៏មក ក្រុមអ្នកសារព័ត៌មានយើង  បានចុះទៅថតយករូបភាពជាក់ស្ដែង នៅបទល្មើសនេសាទប្រើឧបករណ៍ដាក់អួនកាត់ស្ទឹង  ពីត្រើយម្ខាងទៅដល់ត្រើយម្ខាង  ចំណុចចាប់ពីមុខសាលារៀនអូរសំបួរ  ឃុំក្តីដូង រហូតដល់ទំនប់បង្ហារទឹកភូមិកំពង់គោ ឃុំកំពង់គោ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដាក់គ្មានញញើតនិងច្បាប់បន្តិចសោះឡើយ ទោះជា មន្ត្រីជំនាញនិងសមត្ថកិច្ចកំពុងតែធ្វើការបង្ក្រាប ដូចភ្លៀងរលឹមក៏ដោយ  រីឯបទល្មើសបានកើតឡើងជាបន្តបន្ទាប់ គឺបទល្មើសនេសាទប្រើប្រាស់ឧបករណ៍អួនកាំង កាត់ស្ទឹងយ៉ាងអានាធិបតេយ្យនៅដងស្ទឹងសែនដដែល  មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន កន្លងមកតែងតែធ្វើការបង្ក្រាបយ៉ាងសស្រាក់ សស្រាំ  ជាបន្តបន្ទាប់ តែហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ កន្លងមក ឃើញតែ មន្ត្រីជំនាញនិងសមត្ថកិច្ចបង្ក្រាប បានតែឧបករណ៍ខុសច្បាប់ ហើយនិងដករហូតបានតែវត្ថុតាងសម្ភារៈប៉ុណ្ណោះ  ចំណែកម្ចាស់ Read more

បញ្ជូនជនសង្ស័យចំនួន១នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ÷លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់នៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចក្រោយផ្ទះសំណាក់ដើមស្រល់ មណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជនសង្ស័យមាន ឈ្មោះ សុខ ដេវៀត ហៅ ទា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រមទាំងដកវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៦កូនថង់កិបទម្ងន់ ១,៦០ក្រាម, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដេីម្បីសួរនាំតាមនីតិវិធី។  លោកវរសេនីយ៍ត្រី នួន Read more

បទល្មើសនេសាទកំពុងតែរីកដូចផ្សិតនៅក្នុងភូមិសាស្ត្រ ឃុំក្តីដូង រហូតមកដល់ទំនប់បង្ហារទឹក ភូមិកំពង់គោ ឃុំកំពង់គោ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សូមសមត្ថកិច្ចជំនាញប្រចាំតំបន់ចុះបង្ក្រាបផងទាន

កំពង់ធំ÷នៅវេលាម៉ោង ៧ម៉ោង ៨ម៉ោង ៩យប់ ថ្ងៃទី២ខែធ្នូឆ្នាំ ២០២៥ ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៏មក ក្រុមអ្នកសារព័ត៌មានយើង  បានចុះទៅថតយករូបភាពជាក់ស្ដែង នៅបទល្មើសនេសាទប្រើឧបករណ៍ដាក់អួនកាត់ស្ទឹង  ពីត្រើយម្ខាងទៅដល់ត្រើយម្ខាង  ចំណុចចាប់ពីមុខសាលារៀនអូរសំបួរ  ឃុំក្តីដូង រហូតដល់ទំនប់បង្ហារទឹកភូមិកំពង់គោ ឃុំកំពង់គោ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដាក់គ្មានញញើតនិងច្បាប់បន្តិចសោះឡើយ ទោះជា មន្ត្រីជំនាញនិងសមត្ថកិច្ចកំពុងតែធ្វើការបង្ក្រាប ដូចភ្លៀងរលឹមក៏ដោយ  រីឯបទល្មើសបានកើតឡើងជាបន្តបន្ទាប់ គឺបទល្មើសនេសាទប្រើប្រាស់ឧបករណ៍អួនកាំង កាត់ស្ទឹងយ៉ាងអានាធិបតេយ្យនៅដងស្ទឹងសែនដដែល  មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន កន្លងមកតែងតែធ្វើការបង្ក្រាបយ៉ាងសស្រាក់ សស្រាំ  ជាបន្តបន្ទាប់ តែហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ កន្លងមក ឃើញតែ មន្ត្រីជំនាញនិងសមត្ថកិច្ចបង្ក្រាប បានតែឧបករណ៍ខុសច្បាប់ ហើយនិងដករហូតបានតែវត្ថុតាងសម្ភារៈប៉ុណ្ណោះ  ចំណែកម្ចាស់ ដែលប្រព្រឹត្តមិនដែលត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ឃាត់ខ្លួនយកមកពិន័យជាអន្តរកាលតាមច្បាប់ស្ដីពីជល់ផល  ឬធ្វើកិច្ចសន្យាអ្វីនោះទេ។។ ហេតុនេះហើយទើបធ្វើឲ្យអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ទាំងនោះ  នៅតែ Read more

កម្លាំងយោធភូមិភាគ ៥ បង្ក្រាបរថយន្ត១គ្រឿងដឹកលៀសខុសច្បាប់នាំចេញពីខេត្តសៀមរាបទិសដៅទៅក្រៅប្រទេស

ខេត្តសៀមរាប៖ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តម សេនីយ៍ទោសេង ធារិន មេបញ្ជាការរង និងជានាយ សេនាធិការយោធភូមិភាគទី៥ កម្លាំងយោធាបានបង្ក្រាបរថយន្តដឹកលៀស១គ្រឿងដែលមានទិសដៅឆ្ពោះ ទៅរាជធានីភ្នំពេញនិងបន្តចេញទៅក្រៅប្រទេស។លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងបានឲ្យដឹងថាកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៥នេះ បានចុះបង្ក្រាបរថយន្ត១គ្រឿងដែលកំពុងដឹកជញ្ជូនលៀសខុសច្បាប់ ដោយឈ្មួញនាំ ចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ហើយបន្តនាំទៅក្រៅ ប្រទេសបន្តទៀត។ យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្ត១ គ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផល គឺឲ្យដឹកលៀសទម្ងន់តែ៣តោនទេ តែឈ្មួញបានលួចដឹករហូតដល់២០តោន។ ក្រោយទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍ភ្លាម, កម្លាំងយោធាយោធភូមិភាគទី៥ ដែលឈរជើងនៅខេត្តសៀមរាប បានចេញប្រតិបត្តិការដេញឃាត់រថយន្តបាន តែអ្នកបើកបានបើកទ្វាររត់គេចខ្លួន។ យោងតាមលិខិតដឹកជញ្ជូនដែលចេញដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ធិននី សុទ្ធី Read more

ត្រីគល់រាំងទម្ងន់ 7 គីឡូក្រាមត្រូវបានមន្ត្រីជំនាញជលផលឃុំផាត់សណ្ដាយព្រលែងទៅក្នុងទឹកទន្លេវិញ!

កំពង់ធំះ នាព្រឹកថ្ងៃទី 3 ខែធ្នូឆ្នាំ 2025 នេះនាយសង្កាត់រដ្ឋបាលជលផល ឃុំផាត់សណ្ដាយ.ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលដឹកនាំដោយលោកលឹម សុថាត បានរួមកិច្ចសហប្រតិបត្តិការជាមួយ សហគមន៍នេសាទនិងកងកម្លាំងយុទ្ធភូមិភាគទី 5 ដែលឈរជើងនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានទទួលត្រីគល់រាំងមួយក្បាលទម្ងន់ 7 គីឡូក្រាមពីប្រជានេសាទដែលមានឈ្មោះ ញ៉ែម ជា ភេទប្រុសអាយុ 59 ឆ្នាំជនជាតិខ្មែររស់នៅភូមិកំពុងចម្លង ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលជាប្រជាពិសាទបានយកមកប្រគល់ជូនមន្ត្រីជំនាញជលផលប្រចាំភូមិឃុំខាងលើដើម្បីឲ្យមន្ត្រីជំនាញទទួលយកត្រីគល់រាំងទៅព្រលែងក្នុងផ្ទៃបឹងទន្លេសាពេញ។ ក្រោយពីទទួលបានការប្រលែងត្រីគល់រាំងរួចមកមន្ត្រីជំនាញជលផលឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ក៏បានថ្លែងអំណអរគុណចំពោះទឹកចិត្តដ៏ល្អរបស់លោក ញ៉ែម.ជាដែលជាប្រជានេសាទក្នុងកាតព្វកិច្ចជួយថែរក្សាត្រីគល់រាំងដែលជាត្រីកម្រយកមកប្រគល់ឱ្យមន្ត្រីជំនាញដើម្បីព្រលែងឲ្យចូលទៅរស់នៅក្នុងទឹកទន្លេសាបវិញ។ ព្រមទាំងបានអំពាវនាវឲ្យប្រជានេសាទូរទៅប្រសិនបើនេសាទបានត្រីគល់រាំងសូមមេត្តាកុំបរិភោគវាហើយសូមប្រលែងឲ្យត្រីប្រភេទនេះរស់នៅឱ្យបានសុខសាន្តដើម្បីឲ្យត្រីប្រភេទនេះបន្តពោងកូនជាបន្តទៀតក្នុងន័យអភិរក្សធនធានមច្ឆាជាតិឱ្យមានកំណើនកើនឡើងវិញ៕ដោយលោក÷សំនៀង

កម្លាំងជំនាញកងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ចំនួន១៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ

បន្ទាយមានជ័យ÷នៅវេលាម៉ោង១៧និង០៣នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្នុងចំការ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, រួមភេទ ជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១៤នាក់១-ឈ្មោះ ជិន វ៉ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ(ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ កាន់កាប់អាវុធ រួមភេទជាមួយអនីតិជន)២-ឈ្មោះ នី សុខគី ភេទប្រុស អាយុ ២៨ឆ្នាំ(រក្សាទុក និងប្រើប្រាស់)៣-ឈ្មោះ ភឹម សុវៀន Read more

មើមឈូក បន្លែសុវត្ថិភាព ពីកសិករ អ៊ុច ឆាត នៅស្រុកតាំងគោក ផលិតផលសម្រាប់អាហារសុខភាព !

កំពង់ធំះ  កន្លងទៅថ្មីៗនេះកសិករ អ៊ុច ឆាត នៅភូមិត្រដក់ពង ឃុំពង្រស្រុកតាំងគោក ខេត្តកំពង់ធំ ជាអ្នកផលិតបន្លែ មើមឈូក ដាំដោយវិធី មិនប្រើគីមី ដែលកំពុងទទួលផលបានជាង៥តោន និងរង់ចាំការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។ កសិកររូបនេះបានបញ្ជាក់អំពីអត្ថប្រយោជន៍បន្លែមើមឈូក ជាបន្លែសុវត្ថិភាព  មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និង សំបូរទៅដោយវីតាមីន និងជាតិរ៉ែ ជាពិសេសមើមឈូកអាចច្នៃជាម្សៅមើមឈូក ល្អសម្រាប់សុខភាព និងជួយបន្ថែមចំណីអាហារ បែបធម្មជាតិ អាចចម្អិនជាមួយម្ហូបចំណីច្រើនប្រភេទដូចជា ស្ងោរជាមួយសាច់ជ្រូក ឬសាច់គោ ឆាបំពងជាមួយសាច់ បំពងម្សៅ ឬបំពងសាច់ត្រី/បន្លែផ្សេងៗ។  កសិកររូបនេះបានបើនិយាយអំពីតម្លៃថាសមរម្យ តម្លៃលក់៦០០០រៀលក្នុងមួយគីឡូក្រាម ។ កសិករ អ៊ុច ឆាត បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលស្រុកខ្មែរ ដើម្បីជួយលើកទឹកចិត្តកសិករខ្មែរ។ ជាមួយគ្នានេះដែរគាត់ក៏ស្នើសុំស្ថាប័នពាក់ព័ន្ធជួយស្វែងរកទីផ្សារបន្ថែម ដើម្បីអាចពង្រីកការដាំដុះតាមតម្រូវការអតិថិជនក្នុងពេលខាងមុខ៕ដោយលោក÷សំនៀង