ឃាត់ខ្លួនជនសង្ស័យស្ត្រីមេខ្យល់៣នាក់ដើររៃអង្គាសប្រាក់ឆបោកពលរដ្ឋ៤០០នាក់ ថា រកការងារឱ្យធ្វើក្រុមហ៊ុនមួយកន្លែង
ខេត្តប៉ៃលិន ៖ ស្ត្រី៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តប៉ៃលិនឃាត់ខ្លួន ខណៈពួកគេជាមេ ខ្យល់ឆបោកដើរផ្សព្វផ្សាយ និងរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋរាប់រយគ្រួសារ ដើម្បីឲ្យចូលធ្វើការ ងារនៅទីតាំងក្រឡុកស៊ីម៉ង់ត៍ អូររអិល ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ជនសង្ស័យជាស្ត្រី ៣នាក់នោះរួមមាន ៖១-ឈ្មោះ សើន ស្រីមុំ អាយុ៤៤ឆ្នាំ ជាកម្មករ ទីលំនៅភូមិអូរតាប្រាង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។២-ឈ្មោះ ពៅ មិនា អាយុ២៥ឆ្នាំ ជាកម្មករ ទីលំនៅភូមិអូរតាពុក សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។៣-ឈ្មោះ រស់ សុភាព អាយុ៥៧ឆ្នាំ ជាកម្មករ ទីលំនៅភូមិអូរតាពុក Read more










