បទល្មើសនេសាទរីកដូចផ្សិត ក្នុងស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ក្នុងខេត្តតាកែវ ខណៈមានមន្ត្រី កងរាជអាវុធហត្ថម្នាក់ ជាអ្នករត់ការ សម្របសម្រួលបង់ប្រាក់របៀបពុករលួយ ច្រេះស៊ីដែក សូមថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យផងទាន
(ខេត្តតាកែវ)៖ ករណី បទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ ក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោកមន្ត្រី ប៉េអឹមម្នាក់ ជាអ្នករត់ការ សម្របសម្រួល បង់ប្រាក់របៀបពុករលួយ ច្រេះស៊ីដែក ចាប់អនុវត្តការងារនៃបទល្មើសនេសាទ និងបើកដៃអោយជន ជាតិវៀតណាម ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន។ មន្ត្រីកងរាជអាវុធហត្ថ ម្នាក់នេះពិតជាមានឥទ្ធិពល នៅក្នុង ទឹកដី ខេត្តតាកែវ ទោះបីជាមានការផ្លាស់ប្ដូរអភិបាលខេត្តជាច្រើន ជំនាន់ក្តី ករណីបទ ល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវ មួយនេះ ស្ថិតក្រោមកណ្ដាប់ដៃបែងចែកផល ប្រយោជន៍ ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ ម្នាក់នេះដដែល។ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោក(ញ៉ិប ស្រ៊ន )ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ និងចុះត្រួតពិនិត្យ នៅក្នុងករណីបទល្មើសនេសាទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ផងទាន។ អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ Read more










