លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដឹកនាំមន្ត្រីជំនាញបាន ចុះពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព ក្នុងទីរួមខេត្ត

ខេត្តប៉ៃលិន៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុម​ការ​ងារ បានអញ្ជើញពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព ក្នុងទីរួម​ខេត្ត ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ និងលើកកម្ពស់វិស័យទេសចរណ៍ ដែលជាកត្តាមួយយ៉ាងសំខាន់​ក្នុងការជួយ​ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោម​គោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខ​សន្តិភាព​ពេញ​លើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុកមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់​តែធូរធាឡើងពីមួយ​ថ្ងៃទៅ​មួយថ្ងៃគួរជាទីមោទន។ លោកជំទាវបណ្ឌិតអភិបាលខេត្ត Read more

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ÷នៅវេលាម៉ោង០០ និង៤១នាទីរំលងអធ្រាតឈានចូល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការណ៍ជាមួយក្រុមល្បាតព្រំដែន ចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដល់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាជនជាតិថៃ រួមទាំងអាវុធខ្លី ដែលជាវត្ថុតាង និងនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ។ កងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាចារាក់ ខៅផូ ( PATCHARA KHAOPHO ) ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិថៃ ជាម្ចាស់អាវុធ។ ឈ្មោះ ឡាំភុម រ៉ាត់តាណាក់កែវមន្នី (RAMPUM RATTANAKAEWMANEE) ភេទប្រុស អាយុ២២ឆ្នាំ Read more

ឧត្តមសេនីយ៍ទោ សេង ធារិន ចាត់វិធានការ ប្រតិបត្តិការបង្រ្កាបការបទលើ្មសដឹកលៀសខុសច្បាប់ ចំនួន៣០តោន

ខេត្តកំពង់ធំ÷នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២ៈ៣០នាទីយប់ ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទលើ្មសនេសាទលើផ្ទៃបឹងទន្លេសាប បានចាត់តាំងកម្លាំងអង្គភាព ចំណុះយោធភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងការិយាល័យទី២ កងទ័ពជើងគោក ចុះប្រតិបត្តិការបង្រ្កាបការជួញដូរ និងដឹកលៀសដោយខុសច្បាប់ ចំនួន ៣០តោន ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រតិបត្តិការបង្ក្រាបនេះ បានឃាត់រថយន្ត សរុបចំនួន៣គ្រឿង រួមមាន៖ រថយន្តFUSU ចំណុះ៥តោន ផ្ទុកលៀសចំនួន ១៥តោន ,រថយន្តកូរ៉េចំណុះ៥តោន ផ្ទុកលៀសចំនួន១០តោន ,រថយន្តកែឆ្នៃ ផ្ទុកលៀសចំនួន ៥តោន និងអ្នកបើកបររថយន្តចំនួន៣នាក់ បញ្ជូនទៅមន្រ្តីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយឡែកលៀសដែលឃាត់បាន Read more

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា លើកទិសដៅការងារបន្តប្រចាំខែតុលា ឆ្នាំ២០២៥

ភ្នំពេញ÷ដោយទទួលបានការអនុញ្ញាតនិងជាតំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនារសៀលថ្ងៃទី២ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា លើកទិសដៅការងារបន្តប្រចាំខែតុលា ឆ្នាំ២០២៥ និងរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២២រូប ។មន្ត្រីនគរបាលដែលត្រូវប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមាន១៥រូប និងមន្ត្រីនគរបាលត្រូវបំពាក់ឋានន្តរសក្តិមាន១០៧រូប ។ កិច្ចប្រជុំ និងអង្គពិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីជាស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យទាំង៣៣ លោកអធិការទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្តែងការកោតសសើរជាខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលទាំងអស់កន្លងមក ដែលបានធ្វើការងារសហកាដោយប្រើប្រាស់វិធានជំនាញយ៉ាងល្អ Read more

ឃាត់​ខ្លួន​ជនសង្ស័យស្ត្រី​​មេ​ខ្យល់​៣​នាក់​ដើរ​​រៃ​អង្គាស​ប្រាក់​ឆបោក​ពល​រដ្ឋ​៤០០​នាក់​ ថា រក​ការ​ងារ​ឱ្យ​ធ្វើក្រុមហ៊ុនមួយកន្លែង

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន​ឃាត់ខ្លួន ខណៈ​ពួក​គេ​ជា​មេ ខ្យល់​ឆបោក​ដើរ​ផ្សព្វផ្សាយ និង​រៃ​អង្គាសប្រាក់​ពី​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ដើម្បី​ឲ្យ​ចូល​ធ្វើ​ការ ងារ​នៅ​ទីតាំង​ក្រឡុក​ស៊ីម៉ង់ត៍ អូរ​រអិល ស្ថិត​នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ជនសង្ស័យ​ជា​ស្ត្រី ៣​នាក់​នោះ​រួម​មាន ៖១-​ឈ្មោះ សើន ស្រី​មុំ អាយុ​៤៤​ឆ្នាំ ជា​កម្មករ ទីលំនៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។២-​ឈ្មោះ ពៅ មិ​នា អាយុ​២៥​ឆ្នាំ ជា​កម្មករ ទីលំនៅ​ភូមិ​អូរ​តា​ពុក សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។៣-​ឈ្មោះ រស់ សុភាព អាយុ​៥៧​ឆ្នាំ ជា​កម្មករ ទីលំនៅ​ភូមិ​អូរ​តា​ពុក Read more

ពលរដ្ឋខ្មែរដែលវិល ត្រឡប់មកពីប្រទេសថៃ មានចំនួន២៤នាក់ នគរបាលបាននោះក៏បានខេត្តបន្ទាយមានជ័យ ដឹកជញ្ចូនពួកគាត់ទៅកាន់លំនៅដ្ឋាន

បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។ ជាលទ្ធផល នៅថ្ងៃអង្គារ៍នេះ ចាប់ពីម៉ោង៨.០០ នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន២៤នាក់ ស្រី១១នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋាន រួមមាន: ខេត្តបន្ទាយមានជ័យ១៧នាក់ ស្រី០៧នាក់, ខេត្តបាត់ដំបង Read more

ក្រុមមុខសញ្ញា ដែលសកម្មដេញកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋ ត្រូវនគរបាលក្រុងតាខ្មៅ សហការជាមួយ នគរបាលស្រុកស្អាង ឃាត់ខ្លួនបានហើយ

កណ្តាល÷អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយ នគរបាលស្រុកស្អាង ស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ ៤នាក់ យោងតាមការសាកសួរក្រុមជនសង្ស័យបានសារភាពថាពួកគេតែងនាំគ្នាជិះម៉ូតូ២-៣គ្រឿង តាមតំបន់ស្ងាត់ៗយប់ជ្រៅ បើឃើញនរណាអាចជាឪកាស គឺក្រុមពួកគេនឹងដេញតាមកាប់ដើម្បីប្លន់យកម៉ូតូ ទូរស័ព្ទ ជាក់ស្តែងនៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ម៉ោង០១និង៣០នាទីចំណុច ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រុមខាងលើបានធ្វើសកម្មភាព ភ្លាមៗត្រូវនគរបាលជំនាញដឹកនាំកម្លាំងចេញអន្តរាគន៍ឃាត់ខ្លួនជាបន្តរបន្ទាប់ ដោយជនសង្ស័យទាំង៤នាក់មានដូចជា១ឈ្មោះ ចេង សីហា ភេទប្រុស អាយុ២៩ឆ្នាំ ភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល២ឈ្មោះ ថន Read more

ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ  មេបញ្ជាការបានចាត់កម្ម ក្រុមការងារយ៉េនឌ័រ តំបន់ប្រតិបត្តិការសឹករងកោះកុង ចុះសួរសុខទុក្ខ យោធិន កំពុងសម្រាកលំហែមាតុភាព ចំនួន២ រូប

ខេត្តកោះកុង៖ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានចាត់តាំង ក្រុមការងារយ៉េនឌ័រ ដឹកនាំដោយ កញ្ញាវរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង និងបាននាំយកថវិកា និងសម្ភារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ជូនលោកស្រីនាយចំណង់ សុខ ស្រីណយ ជំនួយការគិលានដ្ឋាន និងលោកស្រីពលបាលត្រី មាស អេឡែត ជំនួយការ លេខាធិការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកោះកុង ដែលទើបសម្រាលកូនរួច នៅតាមគេហដ្ឋាន។ ឆ្លៀតក្នុងឱកាសនោះផងដែរកញ្ញា វរសេនីយ៍ឯក Read more

ឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង ណែនាំឱ្យអាជ្ញាធរបន្តទប់ស្កាត់ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនពីសហគមន៍

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែកបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងខិតខំបង្រ្កាប ទប់ស្កាត់ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ល្បែងស៊ីសង ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនពីសហគមន៍ ការបង្ក្រាបការឆ្លងដែន មនុស្សនិងទំនិញ ខុសច្បាប់តាមព្រំដែន។ ការណែនាំរបស់ឯកឧត្តមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមដោយ លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោក អភិបាល ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។ បន្ទាប់ពីស្ដាប់លោក Read more

ឧត្តមសេនីយ៍មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការីទៅត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ !

កំពង់ធំះ   ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងហក់ឡើង បណ្ដាលឱ្យរងផលប៉ះពាល់ដំណាំស្រូវ និងលិចផ្លូវលំក្រាលគ្រួសក្រហម នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ ឲ្យបានជាប់ជាប្រចាំ និងត្រៀមមធ្យោបាយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់ ។ជាមួយនោះដែរ លោកក៏បានណែនាំដល់អាជ្ញាធរឃុំ ត្រូវធ្វើការហាមឃាត់នូវរថយន្តដឹកជញ្ជូនធន់ធ្ងន់ មិនឱ្យធ្វើការឆ្លងកាត់ផ្លូវលំក្រាលគ្រួសក្រហម ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះឡើយ ចៀសវាងការខូចខាត និងការគ្រោះថ្នាក់ដោយប្រការណាមួយ ដែលអាចកើតមានឡើងក្នុងពេលឆ្លងកាត់ ។ នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន Read more