ក្រសួងមហាផ្ទៃ ប្រជុំក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីត្រៀមសម្រាប់ប្រជាពលរដ្ឋភៀសសឹក នៅខេត្តប៉ៃលិន

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និងសន្តិសុខសណ្តាប់ធាប់សាធារណៈជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ផងដែរ។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានធ្វើរបាយការណ៍ថា ខេត្តប៉ៃលិនទទួលខុសត្រូវចាប់ពីខ្សែ (Y០១-៣៨) ប្រវែង ៣៨គីឡូម៉ែត្រ និងតាមបន្ទាត់ព្រំដែនប្រវែង ៥៥,២គីឡូម៉ែត្រ មានព្រំប្រទល់ ខាងជើងទល់ស្រុកកំរៀង ខេត្តបាត់ដំបង ខាងត្បូងទល់ស្រុកសំឡូត ខេត្តបាត់ដំបង Read more

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញ ជាង ១ម៉ឺននាក់

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រយៈពេលជាង ២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញ នូវជនបរទេសពាក់ព័ន្ធ បទល្មើសអនឡាញជាង ១៥ ០០០នាក់ រួចទៅហើយ។ ឯកឧត្តមអភិសន្ដិបណ្ឌិត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា Read more

លោកជំទាវបណ្ឌិត បានស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំង នៃកងរាជអាវុធហត្ថខេត្ត

ខេត្តប៉ៃលិន៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភ ដល់នាយទាហ៊ាន និងពលទាហ៊ាន នៃកងរាជអាវុធហត្ថ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដី Read more

សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ) ចំនួន០៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន១០នាក់

បន្ទាយមានជ័យ÷អនុវត្តន៍មានតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជនសង្ស័យសរុបចំនួន១០នាក់ ដែលបានធ្វើសកម្មភាពកាប់យកម៉ូតូពីប្រជាពលរដ្ឋ ចំនួន០៣ទីតាំងផ្សេងៗគ្នា :    -លើកទី១: នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០២ និង២៥នាទីយប់ ចំណុចការ៉ាស់សាំងតេលាឈ្មោះ ឡាយ ឆៃលី ជិតសាលាសង្កាត់អូរជ្រៅ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិតកាប់យកម៉ូតូជនរងគ្រោះ បានចំនួន ១គ្រឿង ម៉ូតូម៉ាកHONDA DREAM-សេរីឆ្នាំ២០២២ ពណ៌ខ្មៅ-មានស្លាកលេខ កំពង់ធំ 1R-8993-លេខតួ6199104។  -លើកទី២: Read more

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងខេត្តកំពង់ចាម បំបែកសំណុំរឿងគ្រឿងញៀនឆ្លងខេត្តដ៏ធំ!ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម

បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបបានករណីជួញដូរគ្រឿងញៀនឆ្លងខេត្ត ទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ និងរឹបអូសបានគ្រឿងញៀនប្រភេទម៉ាទឹកកកសរុបជិត ១០គីឡូក្រាម ។ ប្រតិបត្តិការនេះបានចាប់ផ្ដើមតាំងពីវេលាម៉ោង៣:៣០នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យដំបូងចំនួន២នាក់ គឺឈ្មោះ ចន សុថេង និងឈ្មោះ ឃីម សុគង់ ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួនតូច។បន្ទាប់ពីធ្វើការសាកសួរ ឈ្មោះ ចន សុថេង បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ ម៉ី ដា ដែលរស់នៅក្នុងក្រុងបាត់ដំបងដែរ ។ ភ្លាមៗនោះ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួនឈ្មោះ ម៉ី ដា និងបក្ខពួកបាន២នាក់ទៀត នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ហើយរឹបអូសបានគ្រឿងញៀនចំនួន Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់

បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេតបន្ទាយមានជ័យ បានដឹកនាំលោក ឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេស្តន៍ , លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង ,លោក វរសេនីយយ៍ឯក យឿម ស៊ិញ ស្នងការរង ,លោកវរសេនីយ៍ទោ អ៊ុយ អ៊ូ ស្នងការរង, លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត Read more

បទល្មើសនេសាទ រីកដូចផ្សិត នៅក្នុងស្រុកបុរីជលសា  ខណៈមានមន្ត្រី កងរាជអាវុធហត្ថម្នាក់ដែលជាអ្នកសម្របសម្រួលដើម្បីឲ្យបទល្មើសនេសាទធ្វើសកម្មភាពបានយ៉ាងរលូន សូមស្ថាប័នជំនាញពាក់ព័ន្ធចុះទប់ស្កាត់និងបង្ក្រាបផងទាន វគ្គ៣

ខេត្តតាកែវ៖ ករណី បទល្មើសនេសាទ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុក បុរីជលសារ មានឃុំ ចំនួន៣១/ឃុំជ័យជោគ២/ឃុំកំពង់ក្រសាំង៣/ឃុំបូរីជលសារ ចំណែកក្នុង ស្រុកអង្គរបុរីមាន ឃុំចំនួន១/ឃុំគោកធ្លក. ក្នុង ស្រុក កោះអណ្ដែតមានឃុំចំនួន ១/ឃុំរមិញ ក្នុងចំនួនទាំងបីស្រុកក្នុងទឹកដី ខេត្តតាកែវ  គឺមានតែ ស្រុកបុរីជល់សារ ប៉ុណ្ណោះទេ។ ដែលសំបូរទៅដោយបទល្មើសនេសាទខុសច្បាប់ យ៉ាងសម្បូរបែប រីកដូចផ្សិត។ ក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោក.មន្ត្រី ប៉េអឹមម្នាក់ដែលគេស្គាល់ ថា ឈ្មោះ សុខឡេះ ជាអ្នករត់ការ សម្របសម្រួល ចាប់អនុវត្តការងារនៃបទល្មើសនេសាទ និងបើកដៃអោយជន វៀតណាម ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរ ស្ថិតក្នុងដែនសមត្ថកិច្ច កម្ពុជា។ ប្រភពពីប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទជា លក្ខណៈគ្រួសារ បានលើកឡើងថា ទោះបីជាមានការ Read more

លោកស្នងការខេត្តកំពង់ស្ពឺ ៖ ករណីឃាតកម្មបង្កដោយមេប៉ុស្តិអង្គ្រង សមត្ថកិច្ចកំពុងធ្វើការរឿងនេះ

កំពង់ស្ពឺ÷លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់អ្នកសារព័ត៌មាន មុននេះបន្តិចថា សមត្ថកិច្ចកំពុងធ្វើការលើ ករណីឃាតកម្មបង្កដោយមេប៉ុស្តអង្គ្រងកាលពីយប់មិញ (០៤/១០/២០២៥) ហើយលោកបន្ថែមទៀតថា ជនសង្ស័យមិនទាន់រត់ចេញពីខេត្តនៅឡើយនោះទេ ។ សូមរំលឹកផងដែរថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ មានករណីឃាតកម្ម សម្លាប់យុវជនម្នាក់ បង្ករដោយនាយប៉ុស្តិ៍រដ្ឋបាលពោធិ៍អង្គ្រង ៕

ក្រុមចោរប្លន់មួយសំបុកត្រូវបានសមត្ថកិច្ចបំបែកចាប់ខ្លួន​ទាំងនិង​អ្នកទិញ​ចំនួន​០៩​នាក់​ រឹបអូស​ម៉ូតូ​បានជាច្រើនគ្រឿង

បាត់ដំបង÷ក្នុង​រយៈពេល​០៣​ថ្ងៃ កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​តាម​បណ្ដា​ស្រុក​នានា និង​ជាមួយ​ខេត្ត​ដ​ទៃ​ផង ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ចោរលួច​ម៉ូតូ និង​ចាប់ខ្លួន​អ្នក​ទ​ទូល​ផល​ចោរកម្ម​ជា​បន្ត​បន្តា​ប់​បាន​ចំនួន​០៩​នាក់ ថែម​ទាំង​រឹបអូស​យក​បាន​ម៉ូតូ​ចំនួន​១៥​គ្រឿង ដែល​ពួក​ក្រុម​ចោរ​បាន​លួច​ជាង​១០​លើក​ ។ ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​មាន​អ្នក​ប្រព្រឹត្ត​ផ្ទាល់ និង​អ្នក​ទ​ទូល​ផល​ចោរកម្ម​ទាំង​០៩​នាក់​នេះ ត្រូវ​បាន​លោកស្នងការ​បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​០៣ តុលា ក្រោយ​បញ្ចប់​ការ​សួរនាំ​ ។ លោកស្នងការ​រង​បាន​ប្រាប់​ថា ក្នុង​ចំណោម​ក្រុម​ជនសង្ស័យ​ទាំង​០៩​នាក់ មាន​០៣​នាក់​ជា​អ្នក​ទ​ទូល​ទិញ​ផល​ចោរកម្ម​។ លោក​បញ្ជាក់​ថា ក្រុម​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​៣០ កញ្ញា រហូត​ដល់​ថ្ងៃ​ទី​០២ តុលា ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ​អធិការ​ស្រុក​ភ្នំព្រឹក ស្រុក​សង្កែ ខណៈ​អ្នក​ទ​ទូល​ផល​ចោរកម្ម​ម្នាក់ ត្រូវ​តាម​ចាប់​ដល់​ទឹកដី ខេត្តកំពង់ស្ពឺ​។យោង​លើ​របាយ​ការ​ណ៍ការិយាល័យ​ជំនាញ​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរហារយ​ទាំង​០៩​នាក់​រួម​មាន​៖ ១-​ឈ្មោះ ហឿ​ន រក្សា Read more

ក្រុមចោរតែងតែធ្វើសកម្មភាពលួចសត្វគោ តាមបណ្ដាខេត្ត ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បង្រ្កាបបាន

កំពង់ស្ពឺ÷ ដោយអនុវត្ត តាមបញ្ជាដឹកនាំ របស់លោកឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង០២ និង៥៦នាទីរំលងអធ្រាត្រ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងស្រុកគងពិសីអបានចុះល្បាតនៅលើផ្លូវជាតិលេខ៤១ ចន្លោះKmលេខ១៦.១៧ ភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី បានឃើញរថយន្ត កូរ៉េ ពណ៌ខៀវ មានបាំងទ្រុងជិត ស្លាកលេខ រតនៈគី រី3A. 0074 ( ជាភិនភាគ រថយន្តដែលជនសង្ស័យ ជិះធ្វើសកម្មភាពលួចសត្វគោ កន្លងមក)បើកពីត្បូងទៅជើង បានឃាត់រថយន្ត តែមិនព្រមឈប់ទើបដេញតាមឃាត់រថយន្តបាន ពិនិត្យឃើញមានសត្វគោ០៦ក្បាល់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់: ១ ឈ្មោះ ពៅ ម៉េងហុង Read more