លោកស្នងការខេត្តកំពង់ស្ពឺ ៖ ករណីឃាតកម្មបង្កដោយមេប៉ុស្តិអង្គ្រង សមត្ថកិច្ចកំពុងធ្វើការរឿងនេះ

កំពង់ស្ពឺ÷លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់អ្នកសារព័ត៌មាន មុននេះបន្តិចថា សមត្ថកិច្ចកំពុងធ្វើការលើ ករណីឃាតកម្មបង្កដោយមេប៉ុស្តអង្គ្រងកាលពីយប់មិញ (០៤/១០/២០២៥) ហើយលោកបន្ថែមទៀតថា ជនសង្ស័យមិនទាន់រត់ចេញពីខេត្តនៅឡើយនោះទេ ។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ មានករណីឃាតកម្ម សម្លាប់យុវជនម្នាក់ បង្ករដោយនាយប៉ុស្តិ៍រដ្ឋបាលពោធិ៍អង្គ្រង ៕