ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ ការងារប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហសប្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ ការងារប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ, លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងកម្លាំងកងរាជអាវុធហត្ថទាំងអស់ដែលកំពុងបំរើការងារនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហានរង និងពលទាហាន  នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹកផងដែរ។ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងការបង្ក្រាបOnline Scames ក្នុងភូមិសាស្ត្រខេត្ត

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងការបង្ក្រាបOnline Scames ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដល់ការិយាល័យជំនាញ លោកអធិការក្រុងស្រុកទាំង៩ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ ដោយគោរពអនុវត្តតាមបទបញ្ជាយ៉ាងមុឹងម៉ាត់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកិច្ចប្រតិបត្តការ ចុះ បង្ក្រាបទីតាំង បទល្មើស Online Scames រួមទប់ស្កាត់ការប្រមូលផ្តុំ ការស្នាក់នៅខុសច្បាប់របស់ជនបរទេសគ្រប់ប្រភេទ ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោងតាមគោលដៅដែលបានដាក់ចេញ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ Read more

នៅរដូវទឹកសម្រកនេះ កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ

កំពង់ធំ÷ លោក សៅ​ វណ្ណសិរីវុទ្ធ​ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ដឹកនាំ​មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ បានចូលរួមជាមួយកម្លាំងបញ្ជារស្រាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងរៀល ស្ថិតក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ ជាមួយគ្នានេះផងដែរលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តីចូលរួមជាមួយលោកវីរៈសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤) និងកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចព្រែកកងម៉ី ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកអនុសេនីយ៍ឯក ហែម ថន Read more

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំង

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលក្រោមឱវាទគ្រប់អង្គភាពចំណុះទូទាំងខេត្ត។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលសម្រេចបានខែកន្លងមក។ លោកបានធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ, បានណែនាំការងារចាំបាច់ បច្ចេកទេសមួយចំនួន ដល់កងកម្លាំងនគរបាលទាំងអស់សម្រាប់យកទៅអនុវត្តនៅតាមអង្គភាពឲ្យកាន់តែមានភាពប្រសើរឡើង។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ឱ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើស និងរឹតបន្តឹងច្បាប់ចរាចរណ៍!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ត្រូវតែបន្តបង្ក្រាបឱ្យបាននូវរាល់ល្មើសផ្សេងៗ រួមមាន៖ លួច ឆក់ ប្លន់ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ កម្ចីអនឡាញ អនឡាញស្គេម ក៏ដូចជាបទល្មើសជាច្រើនទៀត ដែលកើតមាននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាសហអធិបតីជាមួយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកឡើងអំពីការងារសំខាន់ៗមួយចំនួនដូចជា៖ Read more

ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជា​ប្រធានក្រុ​មការងារថ្នា​ក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តប៉ៃលិ​នបា​នបំពាក់​មេ​ដាយគ្រឿងឥ​ស្សរិយយស នឹង​ប័ណ្ណសរ​សើរជូនមន្ត្រីរា​ជជការ

ប៉ៃលិន÷ពិធីបិទសន្និបា​តបូកសរុ​បរបស់រដ្ឋបា​លខេត្ត​ប៉ៃលិន​នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជា​ប្រធានក្រុ​មការងារថ្នា​ក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តប៉ៃលិ​នបា​នបំពាក់​មេ​ដាយគ្រឿងឥ​ស្សរិយយស នឹង​ប័ណ្ណសរ​សើរជូនមន្ត្រីរា​ជការនៃរដ្ឋបា​លខេត្តប៉ៃលិន ។ការ​ប្រគល់ បណ្ណ​សរ​សើរនិ​ងលិខិតថ្លែង​អំណរគុណ ដល់រដ្ឋបា​លឃុំ សង្កា​ត់ ប៉ុស្តិ៍នគរបាលឃុំ/​សង្កាត់ ដែលបានទទួ​លជ័យលាភី ក្នុង​ការអនុវត្តភូមិ​ ឃុំមានសុវត្ថិភាព​ ព្រមទាំងបា​នប្រគល់ម៉ូតូចំនួន ៨​គ្រឿង សម្រាប់​សមត្ថកិច្ច ក​ងរាជអាវុធហត្ថខេត្ត អធិ​ការក្រុង អ​ធិការស្រុក ក្នុង​ការបំ​ពេញភារកិច្ចចុះ​ល្បាត ដើម្បីធានាសុវត្ថិភា​ពជូនជាពល​រដ្ឋនៅមូលដ្ឋាន។ នាឱកាស​នោះឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​កោតសរ​សើដល់រដ្ឋបា​លខេត្តប៉ៃលិ​នក្នុងកា​រផ្ដល់សេវា​សាធារណៈ​ជូនប្រជាព​លរដ្ឋប្រក​បដោយភាព​ជឿជា​ក់ និងការទទួលខុសត្រូវ បង្កើន​ការបណ្តុះប​ណ្តាល អភិវឌ្ឍ ធ​នធានមនុស្សលើគ្រប់វិស័​យ ជាពិសេសកា​រជំរុញវិស័យ អប់រំ និងការចា​ប់យកប​ច្ចេកវិទ្យាឌីជីថ​ល ដើម្បីឆ្លើយត​ប ទៅនឹងការវិវត្តនៃសេដ្ឋកិច្ចទំនើប ទប់ស្កាត់កា​ររីករាលដាល​នៃ​ព័ត៌មានក្លែ​ងក្លាយ ដែលបង្កភាពវឹកវ​រក្នុងសង្គម បន្តពង្រឹង​ការគ្រប់គ្រងដីធ្លីឱ្យកាន់តែប្រសើរ ជំរុញ​កា​រកសា​ងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសោភ័ណ្ឌភាព ដើម្បីទា​ក់ទាញភ្ញៀវ​ទេសចរ​ណ៍មកកាន់ខេត្តប៉ៃលិន។ Read more

នគរបាលតាមក្រុង-ស្រុក ពង្រឹងការផ្តល់សេវាសាធារណ: និងបង្កើនការយាមល្បាត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន

បន្ទាយមានជ័យ÷អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក  ពង្រឹងការផ្តល់សេវាសាធារណ: និងបង្កើនការយាមល្បាត ប្រចាំការ២៤ម៉ោង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋតាមមូលរដ្ឋាន។ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ-សង្កាត់ ត្រូវបន្តបេសសកម្ម ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ជាបន្តបន្ទាប់ដូចភ្លៀងរលឹម។ ក្រៅពីនេះ ត្រូវផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងវិធានការការពារ, ច្បាប់ចរាចរណ៍ផ្លូវគោក, និងផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីឲ្យពលរដ្ឋបានយល់ដឹង ងាយសហការរាយការណ៍ដល់សមត្ថកិច្ច ដើម្បីឈានដល់ការ បង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ Read more

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម ថវិកា និងទឹកត្រចៀកកាំ ជូនលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃ អង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី  រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និង នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ មាន ថវិកាចំនួន ២លានរៀល  និង  ទឹកត្រចៀកកាំ ជូនដល់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិនដែលរងរបួស Read more

ក្រសួងមហាផ្ទៃ  សម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ  ប៉ូលិសខេត្តស្ទឹងត្រែង ៦រូប ក្នុងនោះមានម្នាក់ពាក់ផ្កាយមួយជាស្នងការរង ទទួលការងារព្រំដែន មូលហេតុលើសបទវិន័យនគរបាលជាតិ

ក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន៦រូប ក្នុងនោះមានម្នាក់ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយផ្អែកលើមូលហេតុ លើសបទវិន័យនគរបាលជាតិកម្មជាតិ ។ យោងតាមប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ ចេញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ ឧត្តមសេនីយ៍ត្រី ចាន់ សុផា អត្តលេខ ០២០៤៦ តាមរូបភាពដកហូតមុខតំណែង ពីស្នងការរង ទទួលការងារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្មជាតិ ។ ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោះ វរសេនីយ៍ទោ ចាន់ សុធា អត្តលេខ ៥៦៩៤៥ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិ។ Read more

សមត្ថកិច្ចបង្ក្រាបករណីល្បែងស៊ីសង (បៀរម៉ាជាំង)នឹងឃាត់ខ្លួនមនុស្ស០៧នាក់នៅស្រុកបសេដ្ឋ

កំពង់ស្ពឺ÷ ដោយអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក ចន សុភីត អធិការស្រុកបសេដ្ឋ បានធ្វើការបង្ក្រាបករណីល្បែងនៅថ្ងៃទី១៨,០១,២០២៦ វេលាម៉ោង ១៥ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្រ្គង និងកម្លាំងនគបាលស្រុកបសេដ្ឋ បានចុះបង្រ្កាប់ទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់(បៀរម៉ាជាំង) នៅចំណុចផ្ទះថ្មតៀម ភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកលេង បានចំនួន ០៧នាក់ ស្រី ០១នាក់, ជាជនជាតិចិន÷ ១.ឈ្មោះ Wang ya ping ភេទប្រុស អាយុ ៣៦ឆ្នាំ២.ឈ្មោះ Hang wei ye ភេទប្រុស អាយុ ៤០ឆ្នាំ៣.ឈ្មោះ Read more