អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះល្បាតពង្រឹងសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងមន្ត្រីជំនាញ ចុះល្បាតដោយផ្ទាល់ក្នុងភូមិសាស្ត្រក្រុង ដើម្បីការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។នៅក្នុងសកម្មភាពចុះពង្រឹងសន្តិសុខនាពេលរាត្រីនេះ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានគូសបញ្ជាក់ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនូវចំណុចសំខាន់ៗដូចខាងក្រោម៖ការគោរពច្បាប់ និងបទបញ្ជា៖ ក្នុងថ្ងៃដំបូងនៃពិធីបុណ្យនេះ មិនមានសកម្មភាពបាញ់កាំជ្រួច បង្កប់ផាវ ឬគ្រឿងផ្ទុះឡើយ។ លោកអធិការបានដាស់តឿនឱ្យពលរដ្ឋបន្តចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនបំផុត។ការបង្ការហេតុការណ៍មិនប្រក្រតី៖ ក្រៅពីការដើរកម្សាន្តដោយភាពសប្បាយរីករាយ សូមបងប្អូនប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ និងសុវត្ថិភាពផ្ទាល់ខ្លួន។កិច្ចសហការជាមួយសមត្ថកិច្ច៖ ប្រសិនបើមានហេតុការណ៍អសន្តិសុខ ក្មេងទំនើងបង្កជម្លោះ ឬបញ្ហាបន្ទាន់ណាមួយក្នុងមូលដ្ឋាន សូមបងប្អូនប្រញាប់រាយការណ៍មកកាន់លេខទូរស័ព្ទតាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៖ ០៩៧ ៧៧៨ ០១៦៤។សកម្មភាពចុះល្បាតនេះ Read more





