ទីតាំងល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធអនឡាញមួយកន្លែង បើកលេង ជារៀងរាល់ថ្ងៃនៅផ្លូវលេខ ១៥កែង ១១៨សង្កាត់ផ្សារចាស់ខណ្ឌដូនពេញសមត្ថកិច្ចប្រចាំតំបន់មិនហ៊ានបង្ក្រាប

ភ្នំពេញ÷ទីតាំល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ មួយកន្លែងស្ថិតនៅក្នុងផ្លូវលេខ ១៥ កែង១១៨ សង្កាត់ផ្សារចាស់ខណ្ឌដូនពេញ បើកដំណើរការឲ្យក្រុមញៀនល្បែងលែងយ៉ាងគគ្រឹកគគ្រេងដោយ សេរីរី ឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នារក្សាភាពគ្មានស្ងាត់។ បើកលេងយ៉ាងអាណាធិបតេយ្យកំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរ ឱ្យចូលលេងល្បែងសុីសង បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ   ក្នុងគ្រួសារហើយចាក់ចាញ់អស់ និង កើតមាន អំពើហិង្សាក្នុងគ្រួសារថែមទៀតផង។ ចំណែកសមត្ថកិច្ច នៅក្នុងមូលដ្ឋានប្រចាំតំបន់ មិនហ៊ានប៉ះ ទើបទីតាំងខាងលើ នេះបើកលេង បានដោយសុវត្ថិភាព។ តាមប្រភពច្បាស់ការណ៍  ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើង  ឲ្យបានដឹងថាទីតាំងមួយនេះ បានបើកលេងជារៀងរាល់ថ្ងៃ  មិនដែល  ឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័នៅក្នុងមូលដ្ឋាន ណាហ៊ានចុះមកក្បែរ ឬបង្ក្រាបម្ដងណានោះទេ។ ប្រភពបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ គឺ មានពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ មកចាក់ភ្នាល់យ៉ាងច្រឿនកុះក ។ ប្រជាពលរដ្ឋ និងអង្គភាព អ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម Read more

រដ្ឋបាលខេត្តបាត់ដំបង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

បាត់ដំបង ÷ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបើកពិធីសន្និបាតធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការ លោកនាយករដ្ឋបាល លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មន្ត្រីរាជការ លោកមេបញ្ជាការវរៈព្រំដែន លោកអធិការ កងរាជអាវុធហត្ថ ផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងដៃគូអភិវឌ្ឍន៍ និងសមាគមអង្គការសង្គមស៊ីវិល។ឯកឧត្តម សុខ លូ មានប្រសាសន៍ឱ្យដឹងថា អង្គសន្និបាតរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៩-២០ Read more

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្តាញព័ត៌មានរដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានចូលរួមយ៉ាងសកម្ម ពាំនាំព័ត៌មានពិតប្រាប់ដល់ពិភពលោកថា កម្ពុជាជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងដូច្នេះថា បណ្តាញព័ត៌មានរដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានចូលរួមយ៉ាងសកម្មនាំនូវព័ត៌មានពិតជូនសាធារណជនជាតិ និងអន្តរជាតិ បានចូលរួមយ៉ាងសកម្មនាំនូវព័ត៌មានពិតប្រាប់ដល់ពិភពលោក ថាប្រទេសកម្ពុជា ជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាទាំងបំពាន និងខុសច្បាប់អន្តរជាតិ។ ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដូចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ក្នុងពេលបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ៖ «ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី» នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី ៖ តាមរយៈការចុះយកព័ត៌មានដោយផ្ទាល់ពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះការឈ្លានពានពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា គឺបានបង្ហាញឱ្យពិភពលោក Read more

អភិបាលស្រុកស្ទោងអំពាវនាវសប្បុរសជន សូមបន្តជួយឧត្តមគាំទ្រដល់រដ្ឋបាលស្រុក ដើម្បីទ្រទ្រង់វីរៈកងទ័ពជួបមុខ ជនភៀសសឹក និងគ្រួសារងាយរងហានិភ័យនៅក្នុងមូលដ្ឋាន

កំពង់ធំ÷ អភិបាលស្រុកស្ទោងអំពាវនាវសប្បុរសជន សូមបន្តជួយឧត្តមគាំទ្រដល់រដ្ឋបាលស្រុក ដើម្បីទ្រទ្រង់វីរៈកងទ័ពជួបមុខ ជនភៀសសឹក និងគ្រួសារងាយរងហានិភ័យនៅក្នុងមូលដ្ឋាន លោក សាយ គឹមឡម បានអំពាវនាដូច្នេះនៅក្នុងឱកាសដែលលោកបានទទួលអំណោយសប្បុរសពីអេតមីនជីងចក់ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦ នៅសាលាស្រុកស្ទោងខេត្តកំពង់ធំ។ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមខ្មែរតែមួយ ខ្មែរសមរភូមិក្រោយ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសខិតខំធ្វើអំពើល្អនិងប្រកៀកស្មាជាមួយវីរៈកងទ័ពជួរមុខគ្រប់កាលៈទេសៈ ដើម្បីលើកទឹកចិត្តពួកគាត់ ដែលបានពលីនិងបូជាសាច់ស្រស់ ឈាមស្រស់ យកទ្រូងធ្វើជាខែការពារបូរណៈភាពទឹកដី ការការពារជាតិមាតុភូមិពីការឈ្លានពានរបស់សៀម និងសត្រូវឈ្លានពាននានាដែលប៉ុនប៉ងរំលោភបំពាន និងឈ្លានពានទឹកដីអច្ឆរិយៈនៃយើង។ ទន្ទឹមនឹងនេះលោកបានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរមូលដ្ឋានភូមិឃុំ និងគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពគ្រួសារងាយរងហានិភ័យ ជនភៀសសឹកត និងគ្រួសារវីរៈកងទ័ពនៅក្នុងមូលដ្ឋានរបស់ខ្លួន ពុំទាន់បានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ដើម្បីសហការឧបត្ថម្ភគាំទ្រលើកទឹកចិត្តគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងថវិកាឱ្យអស់ពីលទ្ធភាពនិងតាមដែលអាចធ្វើទៅបានឬរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរស្រុកស្ទោងនិងក្រុមការងារចុះមូលដ្ឋាន៕ដោយសំនៀង

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធី សូត្រមន្ត និងជួបសំណេះសំណាលសួសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងឱកាសចូលឆ្នាំឆ្នាំថ្មី ឆ្នាំសកល ២០២៦

បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីសូត្រមន្ត និងជួបសំណេះសំណាលសួសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ ។ ពិធីនេះធ្វើឡើង ក្រោមធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយបានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូប ។ ពិធីនេះគឺធ្វើឡើងដើម្បី សុំសេចក្តីសុខ សេចក្តីចម្រើនសិរីសួស្តី កើតមានដល់ កងកម្លាំងនគរបាលគ្រប់ប្រការ Read more

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន​ នៅស្រុកសណ្តាន់​

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ ​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​ អមដំណើរ​ដោយ​លោក​ ជួន​ សិលាវិត​ ប្រធាន​សាខា​​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ខេត្ត​កំពង់ធំ​ បានដឹកនាំសហការី​ នៃ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​ ស្រុក​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ឃុំ​ ភូមិ​ បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​អតីត​យុទ្ធជនសោធននិវត្តន៍ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​​ នៅ​គេហដ្ឋាន​របស់​សព​ ស្ថិតនៅភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់​ ខេត្ត​កំពង់ធំ​ ។ លោកអនុសេនីយ៍ទោ យិន ដាលីន នាយរងការិយាល័យទី១ តំណាង​ឲ្យ​ក្រុម​លេខាធិការដ្ឋាន​ សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ Read more

រដ្ឋបាល​ខេត្តប៉ៃលិន បើកសន្និបាត​បូក​សរុបលទ្ធផ​ល ការងា​រប្រចាំ​ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ ឆ្នាំ២​០២៦

ប៉ៃលិន៖នៅព្រឹកថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ​២០២៦ រដ្ឋបាលខេ​ត្តប៉ៃលិន បានប្រារព្ធពិធី​បើកសន្និបាត បូក​សរុបលទ្ធផ​លការងា​រប្រចាំឆ្នាំ​២០២៥ និ​ងលើកទិ​សដៅការ​ងារឆ្នាំ២០២៦ ក្រោមធិប​តីភា​ពឯកឧ​ត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេ​ត្តប៉ៃលិន លោ​កជំទាវប​ណ្ឌិត បា​ន ស្រីមុំ អភិបាល​នៃគណ:​អភិបា​លខេត្តប៉ៃលិន និង​មានការ​ចូលរួមពី ស​មាជិកក្រុ​មប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងក​ម្លាំងប្រ​ដាប់អាវុធ ប្រធា​នក្រុមប្រឹក្សាក្រុង–ស្រុក អភិបាលក្រុង–ស្រុក ប្រធាន–អនុប្រធាន មន្ទីរ អង្គភា​ពជុំវិញខេត្ត ព្រមទាំ​ងមន្ត្រីរាជការចំណុះ​សាលាខេត្ត មេឃុំ ចៅ​សង្កាត់ ស្មៀនឃុំ–សង្កាត់ ប៉ុស្តិ៍ន​គរបាលរដ្ឋបាលឃុំ–សង្កាត់ តំណាងអង្គការសង្គមស៊ីវិល និងវិស័យឯកជន សរុបចំនួន ៣៣​៩នាក់៕

លោកជំទាវ បណ្ឌិត បាន ស្រីមុំ កោះប្រជុំបន្ទាន់ដើម្បីត្រួតពិនិត្យ និងផ្សព្វផ្សាយ ដល់ម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្នុងការប្រយុទ្ធប្រឆាំងបោសសម្អាត នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

 ខេត្តប៉ៃលិន ៖ កាលពីថ្ងៃ១៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន កងកម្លាំងនៃគណៈបញ្ជាការឯកភាពខេត្ត និង មន្រ្តីជំនាញពាក់ពន្ធ័ បានដឹកនាំកិច្ចប្រជុំ បន្ទាន់ ដើម្បីត្រួតពិនិត្យ និងផ្សព្វផ្សាយ ដល់ម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលគ្រប់ប្រភេទ ដែលមានទីតាំងភូមិសាស្រ្តក្នុងខេត្តប៉ៃលិន ចូលរួមក្នុងកិច្ចសហការណ៍ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងបោសសម្អាត នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ។ ក្នុងឱកាសនោះលោកជំទាវ បណ្ឌិតអភិបាលខេត្ត បានណែនាំនិងបញ្ជាក់ ដល់គ្រប់ម្ចាស់ អាជីវកម្មទាំងអស់ ត្រូវចូលរួមសហការជាមួយជំនាញពាក់ពន្ធ័ មិនត្រូវលាក់ពួនជនបរទេសដែលរស់នៅដោយខុសច្បាប់ និងអនុវត្តន៍បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាពបំផុត ។ដោយ÷ស សារឿន

ប្រធាន IPA ជំរុញឱ្យអ្នកសារព័ត៌មាន ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់ខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ជំរុញឱ្យអ្នកសារព័ត៌មានជាសមាជិករបស់សមាគមទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការជំរុញរបស់លោកបណ្ឌិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភោជនីយដ្ឋានឆៃកឺ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ក្នុងនាមជាប្រធានសមាគម IPA លោកបណ្ឌិត ទូច វណ្ណៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនអ្នកសារព័ត៌មាន និងបណ្តាអង្គភាពសារព័ត៌មានជាសមាជិកទាំងអស់ ក្នុងការបំពេញបេសកកម្មផ្តល់ព័ត៌មានពិត ជូនដល់សាធារណជន ពិសេសក្នុងដំណាក់កាលដែលកម្ពុជា ប្រឈមនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ។ ជាមួយគ្នានេះ លោកបណ្ឌិត កត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោក កំពុងជួបប្រទះនឹងលំហូរព័ត៌មានឥតដែនកំណត់ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ពិសេសការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម យើងសង្កេតឃើញថា មានការប៉ុនប៉ងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងផ្លូវខុស ដើម្បីបម្រើឱ្យរបៀបវារៈទុច្ចរិត ពិសេសមានចេតនាបំបែកបំបាក់សាមគ្គីភាពរវាងខ្មែរ និងខ្មែរ ក៏ដូចជាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ លោកបណ្ឌិត Read more

ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់ផ្ទះខ្នងទី៦៨​ អំណោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដែល​បាន​សាងសង់​ជូន​អតីត​យុទ្ធ​ជន​ នៅ​ស្រុក​កំពង់​ស្វាយ​

កំពង់ធំ÷នៅព្រឹកថ្ងៃទី១៦​ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ៦៨ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន Read more