បណ្ឌិត ទូច វណ្ណៈ ៖ ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬខ្មែរបែកបាក់សាមគ្គីនោះ!
លោកបណ្ឌិត ទូច វណ្ណៈ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះសារក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រោមចំណងជើងថា “ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬបឬកបាក់សាមគ្គីនោះ”។ ក្នុងសំណេរនោះ លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ថា ជាបន្តបន្ទាប់ កងទ័ពថៃ តែងតែបង្ករឿង និងប្រើល្បិចកលគ្រប់រូបភាព ដើម្បីឱ្យកងទ័ពនិងប្រជាជនកម្ពុជា តបតដោយហិង្សា ឬផ្ទុះអាវុធមុន បន្ទាប់មកកងទ័ពថៃ ក៏ប្រើលេសនេះ វាយប្រហារមកលើកម្ពុជា បំពេញមហិច្ឆតាឈ្លានពានរបស់ខ្លួនជាថ្មី ហើយអាចនឹងមានទ្រង់ទ្រាយធំជាងមុនទៅទៀត។ លោកបណ្ឌិត បានបន្តថា យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំប្រទេស កងទ័ព និងប្រជាជនកម្ពុជា បានដឹងនិងមើលឃើញយ៉ាងច្បាស់ពីល្បិចកល និងមហិច្ឆតាឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ដើម្បីទប់ទល់ល្បិចកលនិងមហិច្ឆតារបស់ថៃ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី Read more










