លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញទទួលម៉ាស់ពីសប្បុរសជន សម្រាប់ឧបត្ថម្ភដល់ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​!!!

ខេត្តបន្ទាយមានជ័យ៖ ​នៅ​ថ្ងៃ​អង្គារ ទី​០២ ខែ​កញ្ញា​ ឆ្នាំ​២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលម៉ាស់ចំនួន២៦កេះធំនិង៥កេះតូច ពីលោក​ ស្រ៊ុន​ តាំងវីន​ ប្រធាន​ប្រេង​ឥន្ធនៈ​តេលា​ខេត្ត​បន្ទាយមានជ័យ​ ព្រម​ទាំង​សហការី សម្រាប់ឧបត្ថម្ភដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់​លោក​ ស្រ៊ុន​ តាំងវីន និងក្រុមគ្រួសារ ព្រមទាំង​សហការី នៃ​ប្រេង​ឥន្ធនៈ​តេលា​ ដែលបាន​ឧបត្ថម្ភម៉ាស់ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រេីប្រាស់ក្នុងកិច្ចការងារផ្សេងៗ ជាពិសេសសម្រាប់ប្រេីប្រាស់ក្នុងអង្គភាព។

លោកឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​ជូនពរ​លោក​ និងក្រុមគ្រួសារ ព្រម​ទាំង​សហការីទាំងអស់រកទទួលទានមានបាន និងជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទៈតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕