ឃ្លាំងស្តុកទំនិញសាច់បង្កកគ្រប់ប្រភេទខុសច្បាប់មួយកន្លែង នៅខណ្ឌច្បារអំពៅ ?វគ្គ១

(រាជធានីភ្នំពេញ) ភ្នំពេញ ឃ្លាំងស្តុកទំនិញសាច់បង្កកគ្រប់ប្រភេទ នាំចូលពីបរទេស ដែលមានទីតាំងស្ថិតនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងបើកដំណើរការចែកចាយទំនិញទៅដល់អតិថិជន ដែលកម្មង់ក្នុងការទៅលក់និងចែកចាយបន្ត តាមតំបន់ផ្សេងៗ ដោយឃ្លាំងស្តុកទំនិញ  មួយកន្លែងនេះ នៅមិនទាន់ដឹងថាជាក្រុមហ៊ុនអ្វីនោះឡើយ។
  ក្រោយពីអង្គភាពអ្នកសារព័ត៌មានយើងទទួលបានការជូនដំណឹង ក្រុមការងារអង្គភាពអ្នកសារព័ត៌មានយើង បានចុះទៅដល់ទីតាំងផ្ទាល់តែម្តង នៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៥កន្លងទៅនេះ។

សាច់បង្កក់ចូលស្តុកនិងចែកចាយ សង្ស័យធ្លាក់ពីលើមេឃមួយកន្លែងនេះ  ពិតជាទាក់ទាញចំណាប់ អារម្មណ៍យ៉ាងខ្លាំង ស្របពេលនិងរាជរដ្ឋាភិបាល កំពុងធ្វើការទប់ស្កាត់ បន្ទាប់មានការប៉ះទង្គិចនៃក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ។
អង្គភាពអ្នកសារព័ត៌មានយើង សូមធ្វើសរចក្តីរាយការណ៍ជូនដល់គណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ  សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា  (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន  យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។