កំពង់ធំ÷ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ បានចូលរួមជាមួយកម្លាំងគណៈបញ្ចាការឯកភាពរដ្ឋបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរង នៃគណៈអភិបាលរងស្រុកកំពង់ស្វាយ បានចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដីស្រែរបស់ប្រជាពលរដ្ឋ នៅចំណុចអាងទឹក(472680,1400403) តាឃឹម ឃាង ស្ថិតនៅក្នុងភូមិសាស្រ្ភភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។
កម្លាំងជំនាញចម្រុះបន្តចុះប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបដែលប្រជានេសាទប្រើឧបករណ៍ខុសច្បាប់ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើនិងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន៣របាំង ប្រវែង៩០០ម៉ែត្រ ឡុកសាច់អួនចំនួន ៦គ្រឿង លូឬលបចំនួន១២មាត់ បង្គោលកូនឈើចំនួន២១០ដើម និងចាក់លែងកូនត្រីចំរុះទំងន់១៥ គីឡូក្រាមចូលទន្លេវិញ៕ដោយលោក សំនៀង

