លោកវរសេនីយ៍ទោទឹមវិឆ័យអធិការ បានដឹកនាំកម្លាំងជំនាញ សហការជាមួយ កងកម្លាំងជួរមុខព្រំដែន បង្រាបករណីនាំមនុស្សបម្រុងឆ្លងដែនចូលទៅប្រទេសថៃឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន០៣នាក់

បាត់ដំបង÷ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹមវិឆ័យ ជាអធិការ នៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ៣០ នាទី បានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនសហការ ជាមួយកម្លាំងជួរមុខ រួមមាន៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧.កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បានបង្ក្រាបករណី ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ( បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលប្រទេសថៃ)ចំណុចមាត់អូរព្រំដែន កម្ពុជា-ថៃ ស្ថិតនៅក្រុមទី០១ ភូមិអូរ  ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យចំនួន០៤ នាក់ ៖ ១-ឈ្មោះ រឿម រិទ្ធ (ហៅ ទូច )ភេទប្រុស អាយុ Read more

ជាន់សង្ស័យម្នាក់ជាសញ្ញាចោរលួច ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ ចាប់ឃាត់ខ្លួនយកមកអនុវត្តតាមនីតិវិធី

បាត់ដំបង÷អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការ នគរបាលស្រុកសំពៅលូន ។កាលនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្រុមទី០១ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ :-កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧-កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣បានបង្ក្រាបករណី អំពើលួច (លួចម៉ូតូមកពីប្រទេសថៃ) ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ គិន គឹមសិទ្ឋ Read more

ថ្នាក់ដឹកនាំបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ កុំចេះតែហ៊ាន បង់មួយសំណាញ់ក្រឡាញឹក ចាប់មួយចង្កោម ពាក់ព័ន្ធ​បទល្មើស​នាំជនជាតិថៃ​ឆ្លងដែន​ចូល​មកកម្ពុជា​ ដោយល្មើសបទបញ្ជាថ្នាក់ដឹកនាំបានប្រគល់ជូន

បន្ទាយមានជ័យ÷នៅយប់ថ្ងៃទី​ ៨​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ កម្លាំងយោធាកងពល​តូចថ្មើរជើងលេខ​ ៥១​ សហការជាមួយកម្លាំង កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ដឹកនាំ​បញ្ជា​ ផ្តាល់ ដោយលោកឧត្ដមសេនីយ៍ទោ​ សេង​ ធារិន​ មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​៥​ ដឹកនាំកម្លាំងបានឃាត់ខ្លួន​ មន្ត្រី​នគរបាល​នៃវរៈការពារព្រំដែនគោកលេខ៨៩១ខេត្ត​បន្ទាយមានជ័យ​ ចំនួន​ ៦នាក់​ ពាក់​ព័ន្ធ​បទល្មើស​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ នៅ​ចំណុច​ ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​អូរល្ហុង​ ។  មន្រ្តី​នគរបាល​ដែល​ត្រូវ​ ឃាត់​ខ្លួន​រួមមាន​ ៖​១-លោក​វរសេនីយ៍​ត្រី​ សុខ សំអុល​ (ហៅតុង​ )តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ។២-​ លោកវរៈសេនីយ៍ត្រី​ ព្រឹម​ ដែន​ ភេទតួនាទី​ Read more

ជនសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការនគរបាលស្រុកកោះញែក ធ្វើការឃាត់ខ្លួន ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

មណ្ឌលគិរី ៖ ដោយអនុវត្តអនុសាសនដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដ៏ហ្មឺងម៉ាត់ពី លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្ត។ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង២២នាទី នៅស្ថិតនៅត្រង់ចំណុចដងផ្លូវលំ អូរអាធុយ ក្នុងភូមិកោះម្យើល ឃុំណងឃីលិក ស្រុកកោះញែក ដោយមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការនគរបាលស្រុកកោះញែក ដឹកនាំលោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុក បានបង្រ្កាបចាប់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ផល្លា Read more

ក្រសួងមហាផ្ទៃ ប្រជុំក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីត្រៀមសម្រាប់ប្រជាពលរដ្ឋភៀសសឹក នៅខេត្តប៉ៃលិន

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និងសន្តិសុខសណ្តាប់ធាប់សាធារណៈជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ផងដែរ។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានធ្វើរបាយការណ៍ថា ខេត្តប៉ៃលិនទទួលខុសត្រូវចាប់ពីខ្សែ (Y០១-៣៨) ប្រវែង ៣៨គីឡូម៉ែត្រ និងតាមបន្ទាត់ព្រំដែនប្រវែង ៥៥,២គីឡូម៉ែត្រ មានព្រំប្រទល់ ខាងជើងទល់ស្រុកកំរៀង ខេត្តបាត់ដំបង ខាងត្បូងទល់ស្រុកសំឡូត ខេត្តបាត់ដំបង Read more

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញ ជាង ១ម៉ឺននាក់

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រយៈពេលជាង ២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញ នូវជនបរទេសពាក់ព័ន្ធ បទល្មើសអនឡាញជាង ១៥ ០០០នាក់ រួចទៅហើយ។ ឯកឧត្តមអភិសន្ដិបណ្ឌិត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា Read more

លោកជំទាវបណ្ឌិត បានស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំង នៃកងរាជអាវុធហត្ថខេត្ត

ខេត្តប៉ៃលិន៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភ ដល់នាយទាហ៊ាន និងពលទាហ៊ាន នៃកងរាជអាវុធហត្ថ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដី Read more

សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ) ចំនួន០៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន១០នាក់

បន្ទាយមានជ័យ÷អនុវត្តន៍មានតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជនសង្ស័យសរុបចំនួន១០នាក់ ដែលបានធ្វើសកម្មភាពកាប់យកម៉ូតូពីប្រជាពលរដ្ឋ ចំនួន០៣ទីតាំងផ្សេងៗគ្នា :    -លើកទី១: នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០២ និង២៥នាទីយប់ ចំណុចការ៉ាស់សាំងតេលាឈ្មោះ ឡាយ ឆៃលី ជិតសាលាសង្កាត់អូរជ្រៅ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិតកាប់យកម៉ូតូជនរងគ្រោះ បានចំនួន ១គ្រឿង ម៉ូតូម៉ាកHONDA DREAM-សេរីឆ្នាំ២០២២ ពណ៌ខ្មៅ-មានស្លាកលេខ កំពង់ធំ 1R-8993-លេខតួ6199104។  -លើកទី២: Read more

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងខេត្តកំពង់ចាម បំបែកសំណុំរឿងគ្រឿងញៀនឆ្លងខេត្តដ៏ធំ!ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម

បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបបានករណីជួញដូរគ្រឿងញៀនឆ្លងខេត្ត ទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ និងរឹបអូសបានគ្រឿងញៀនប្រភេទម៉ាទឹកកកសរុបជិត ១០គីឡូក្រាម ។ ប្រតិបត្តិការនេះបានចាប់ផ្ដើមតាំងពីវេលាម៉ោង៣:៣០នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យដំបូងចំនួន២នាក់ គឺឈ្មោះ ចន សុថេង និងឈ្មោះ ឃីម សុគង់ ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួនតូច។បន្ទាប់ពីធ្វើការសាកសួរ ឈ្មោះ ចន សុថេង បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ ម៉ី ដា ដែលរស់នៅក្នុងក្រុងបាត់ដំបងដែរ ។ ភ្លាមៗនោះ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួនឈ្មោះ ម៉ី ដា និងបក្ខពួកបាន២នាក់ទៀត នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ហើយរឹបអូសបានគ្រឿងញៀនចំនួន Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់

បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេតបន្ទាយមានជ័យ បានដឹកនាំលោក ឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេស្តន៍ , លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង ,លោក វរសេនីយយ៍ឯក យឿម ស៊ិញ ស្នងការរង ,លោកវរសេនីយ៍ទោ អ៊ុយ អ៊ូ ស្នងការរង, លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត Read more