លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលជាច្រើននាក់ នាំយករថយន្តដឹកទឹក០៩គ្រឿង ចុះជួយពន្លត់ករណីអគ្គីភ័យឆេះឃ្លាំងអេតចាយរបស់ប្រជាពលរដ្ឋ១កន្លែង នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ÷នៅវេលាម៉ោង១២:៣៦នាទី រំលងអធ្រាត ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥មានករណីអគ្គីភ័យមួយបានឆាបឆេះឃ្លាំងអេតចាយ មួយកន្លែង ទំហំ40mx60m  ម្ចាស់ឃ្លាំងឈ្មោះ ប៉ាល់ ចំរេីន ភេទប្រុស អាយុ៤៧ឆ្នាំ នៅចំណុចជិត វត្តផ្សារកណ្តាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ចូនកម្លាំងនគរបាលជំនាញពន្លត់អគ្គិភ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នាំយករថយន្តដឹកទឹក សហការជាមួយ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្រុមរថយន្តជួយពន្លត់របស់ក្រុមហ៊ុនកាស៊ីណូ ចុះអន្តរាគមន៍គមន៍ពន្លត់ទីតាំងខាងលើ។ ហេតុការណ៍អគ្គិភ័យនេះ មិនបានបណ្តាលឲ្យជនណាម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិតឡើយ។ ប្រតិបត្តិការនេះ នគរបាលបានប្រើប្រាស់ទឹកអស់ចំនួន៦៣ឡាន ពន្លត់អស់ជាច្រើនម៉ោង លុះដល់ព្រឹកម៉ោង៦:១៥នាទី ទើបភ្លើងរលត់ទៅវិញទាំងស្រុង៕

សមត្ថកិច្ចនគរបាលបង្ក្រាបទីតាំងករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់​នូវ​សារធាតុ​ញៀននៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ក្រោយពីទទួលបានករណីរាយការណ៍បទល្មើសគ្រឿងញៀនពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តមនាយឧត្ដមសេនីយ៍ អគ្គលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងទូរស័ព្ទដៃ NoDrug បានបញ្ជាទៅលោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង សហការនិងបញ្ជូនព័ត៌មានភ្លាមទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន ដើម្បីចាត់វិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីគ្រឿងញៀនដែលជាកង្វល់របស់ប្រជាពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ច។ បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានទទួលព័ត៌មាន បានចាត់តាំងលោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុកវាលវែង និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងចុះឆែកឆេរនៅចំណុចភោជនីយដ្ឋាន និងផ្ទះសំណាក់ ស្ទីម សូណា ស្ប៉ា មានស្លាកយីហោ ថ្មដាមានលាភ ស្ថិតក្នុងភូមិសង្គមថ្មី Read more

កម្លាំងនគរបាលចុះធ្វើការបង្ក្រាបក្រុមក្មេងទំនើង នឹងឃាត់ខ្លួនបាន ចំនួន ០៥នាក់នៅ ក្នុងស្រុកភ្នំស្រួច

កំពង់ស្ពឺ  ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក គាវ លាងគា អភិបាលស្រុកភ្នំស្រួច ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងបង្ការ បង្ក្រាបក្មេងទំនើង។  ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងផែននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥ វេលាម៉ោង២៣និង៥០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដែលដឹកនាំបញ្ជាកំលាំងដោយលោក ជុន  ចាន់ដេត អធិការស្រុកភ្នំស្រួច  បានបង្ក្រាបក្មេងទំនើងចំនួន៥នាក់ដូចខាងក្រោម៖  ១-ឈ្មោះ ញ៉េន សុខនាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជន្លង់ម្លូ ឃុំព្ររំដួល  ២-ឈ្មោះ លួត ណែត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្រាំងប្រស្រុក ឃុំគីរីវន្ដ Read more

ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចូលរួមបំរើសេវាកម្មបើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រយ័ត្ន និងជៀសវាងការផ្តល់សេវាកម្មជួលរឺបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS (Fake Base Transceiver Station) ដែលប្រើវិធីសាស្រ្តផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទរួចផ្ញើសារ SMS ផ្សាយពាណិជ្ជកម្មរំខាន ឬរាល់ប្រភេទសារ ដែលផ្តល់តំណភ្ជាប់ (link) ដោយមិនទាន់មានការពិនិត្យ។ សមត្ថកិច្ចជំនាញ បានរកឃើញថា ឧបករណ៍ផ្ញើសារ SMS ដែលប្រើសម្រាប់ផ្សព្វផ្សាយសេវាកម្មទាំងនេះ គឺអាចផ្ញើតំណទៅកាន់គេហទំព័របោកប្រាស់ និងអាចភ្ជាប់កម្មវិធី malware ឬ hack ដែលត្រូវបានរចនាឡើងដើម្បីរំខាន បំផ្លាញ ឬទទួលបានសិទ្ធិចូលគ្រប់្រគងលើប្រព័ន្ធឧបករណ៍អេឡិចត្រូនិច Read more

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពយុវជន សួស ធារ៉ា ដែលបានទទួលមរណៈភាពដោយលង់ទឹក នៅឃុំដងកាំបិត  ស្រុកសណ្ដាន់ ខេត្តកំពង់ធំ!

កំពង់ធំះ  នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរឃុំ ភូមិ នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូន និងចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពលោក សួស ធារ៉ា អាយុ ១៨ឆ្នាំ ដែលបានទទួលមរណភាពដោយឧបទ្ទវហេតុលង់ទឹក នៅតាមដងស្ទឹងសែន ក្នុងពេលបង់សំណាញ់ នេសាទត្រី ជាលក្ខណៈគ្រួសារ នៅភូមិស្រែខ្សាច់ ឃុំដងកាំបិត Read more

ភាគីកម្ពុជានិងភាគីថៃនឹងរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)

ឯកឧត្ដម ទៀ សីហា ៖ ភាគីកម្ពុជានិងភាគីថៃនឹងរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កម្ពុជារំពឹងយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអាចពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាព ការស្ថាបនា និងប្រកបដោយសុឆន្ទៈខ្ពស់ លើបញ្ហាអាទិភាពទាំងឡាយ ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការកែសម្រួលនូវយុទ្ធោបករណ៍និងសម្ភារយោធាធុនធ្ងន់ ដែលត្រូវអនុវត្តនៅក្រោមការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ចំពោះបញ្ហាផ្សេងទៀតដូចជាការដោះមីនមនុស្សធម៌, កិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សង្ឃឹមថាកិច្ចពិភាក្សារវាងភាគីទាំងពីរនឹងទទួលបានលទ្ធផលជាវិជ្ជមាន។ ក្នុងន័យនេះ កម្ពុជាជឿជាក់ថាកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងចូលរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។ Cambodia and Thailand will organize the 2nd Read more

សម្តេចធិបតី និងលោកជំទាវបណ្ឌិតអញ្ចើញបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត  នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ  បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីញបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមិនមែនគ្រាន់តែជាច្រកទ្វារមួយទៅកាន់ ពិភពលោក នោះទេ ក៏ជាកាតាលីករសេដ្ឋកិច្ច និងជានិមិត្តរូបរបស់ប្រទេសជាតិ ប្រជាជន ស្ថេរភាព សន្តិភាព និងវឌ្ឍនភាព របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និង សម្តេចធិបតី។ ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដែលបានទទួល សិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ និងសាងសង់អាកាសយានដ្ឋាន អន្តរជាតិ ដែល Read more

ស្នងការនគរបាលខេត្តប៉ៃលិន អញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពី ការចាត់តាំងសមាសភាពនិងក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៥

ខេត្តប៉ៃលិន៖ នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជេីញដឹកនាំកិច្ចប្រជុំរៀបចំផែនការ និងផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការចាត់តាំងសមាសភាពអនុគណៈកម្មការ និងក្រុមការងារ រៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី តំណាងអគ្គនាយកដ្ឋានធនធានមនុស្ស តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្នងការរង លោកនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្រ្តីជំនាញដែលពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ៕ដោយលោក សសារឿន

ក្រុមចោរ ដែល ធាក់កាប់ និងវាយប្លន់ យកម៉ូតូរបស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ ឃាត់ខ្លួនបានហើយ

ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ខែ តុលា ឆ្នាំ២០២៥.ក្រោមការបញ្ជារពីរ លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ.លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ.លោកវរៈសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកំលាំងចុះបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យចំនួន ៦នាក់ និងម៉ូតូ៤គ្រឿង ដាវ(ធ្វេីសកម្មភាពកាប់ជនរងគ្រោះ) ២ដេីម។ -ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាប : -ករណីទី១: លួចមានស្ងានទម្ងន់ទោស បណ្តាលអោយជនរងគ្រោះម្នាក់រងរបួសធ្ងន់ (ធ្លាយពោះ) កាប់ប្លន់ (យកម៉ូតូ) នៅចំណុច ផ្លូវមហាវិថីឈ្នះឈ្នះ ក្រុមទី១៤ ភូមិបាក់ខែងលេីសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ Read more

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួចម៉ូតូ និងទូរស័ព្ទ ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់

ភ្នំពេញ÷នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ង៉ែត បូណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្ដឹង នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បន្ទាប់ពីទទួលបណ្ដឹងរួច បានបញ្ជាកម្លាំងជំនាញចុះ ស៊ើបអង្កេតស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យត្រង់ចំណុចប្រឡាយលូ ភូមមានជ័យ២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បានចំនួន៣នាក់៖ -ឈ្មោះ ហ.ព ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ Read more